អ៊ីស្រាអែល៖វត្ថុបុរាណដែលមាន អាយុកាល ១៥០០ ឆ្នាំដែលធ្លាប់ត្រូវ បានគេជឿថា ប្រើសម្រាប់ការពារស្ត្រី និងកុមារពីភ្នែកអាក្រក់ ត្រូវបានអ្ នកបុរាណវិទូ បានបង្ហាញជាលើកដំបូងចាប់តាំងពីការរកឃើញរបស់វាកាលពី ៤០ ឆ្នាំមុន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
អាជ្ញាធរបុរាណវត្ថុអ៊ីស្រាអែលបានសរសេរនៅលើទំព័រ Facebook ថា គេស្គាល់ថា ជាត្រារបស់សាឡូម៉ូន ជាវត្ថុស័ក្តិសិទ្ធមានរាងត្រីកោណដោយផ្នែកម្ខាង មានលក្ខណៈពិសេសដូចជារូបអ្នកជិះម្នាក់មានក្បាលព័ទ្ធជុំវិញដោយអ្នកជិះសេះ។ អ្នកជិះត្រូវបាន គេឃើញបោះចោលរូបស្រីដែលត្រូវបានគេស្គាល់ថាជា Gello រួមជាមួយនឹងសិលាចារឹកជា ភាសាក្រិកដែលបកប្រែថា ព្រះមួយអង្គដែលបានឈ្នះសេចក្តីអាក្រក់។

ខ្សែចង្កេះ ខ្សែកដែលមានអាយុកាលប្រហែល ១៥០០ ឆ្នាំកន្លងមកត្រូវបានគេរកឃើញកាលពី ៤០ ឆ្នាំមុននៅក្នុងភូមិអារីបក្នុងស្រុកកាលីឡេ។ បិទផ្សាយដោយអាជ្ញាធរបុរាណវត្ថុអ៊ីស្រាអែលនៅថ្ងៃពុធទី ២៦ ខែឧសភាឆ្នាំ ២០២១។
នៅក្រោមសិលាចារឹកគឺជាអក្សរក្រិក I A W Θដែលបកប្រែទៅ ជាអក្ស Y-H-W-H ឬ Yahweh ជាភាសាហេព្រើរ។ Gello ជាឥស្សរជនទេវកថានៅក្នុងប្រទេស ក្រិកដែលបានគំរាមកំហែងដល់ស្ត្រី និងកុមារដោយបណ្តាលឲ្យមានកូន និងរលូតកូនហើយ ត្រូវបានផ្សារភ្ជាប់យ៉ាងទូលំទូលាយជាមួយភ្នែកអាក្រក់។
នៅផ្នែកម្ខាងទៀតគឺជាភ្នែកដែលចាក់ទម្លុះ ដោយព្រួញ៤រួមនឹងតោ ពស់ ខ្យាដំរី និងបក្សី ក៏មានសិលាចារឹកក្រិកមួយទៀតបកប្រែថា“ ព្រះមួយអង្គ” ។ លោកវេជ្ជបណ្ឌិត Eitan Klein អនុប្រធានអង្គភាពការពារចោរកម្មបុរាណ វិទ្យារបស់ IAA បាននិយាយថា វត្ថុនោះជាផ្នែកមួយនៃក្រុមគ្រឿងអលង្ការប្រហែលជាត្រូវ បានផលិតនៅស្រុកកាលីឡេ និងលីបង់៕ ដោយ៖លី ភីលីព
