លោក Daniel Ek ដែលត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីសញ្ជាតិស៊ុយអែត បានដាក់ដេញថ្លៃ យកក្លឹបកាំភ្លើងធំ Arsenal ហើយ ក្នុងតម្លៃប្រមាណជា២ពាន់លានផោនឯណោះ ។
លោក Daniel Ek
លោក Ek បានដាក់ដេញថ្លៃទិញក្លឹបខាងលើ នេះម្ដងមកហើយ កាលពីខែមុនក្នុងតម្លៃ១,៨ពាន់លានផោន ប៉ុន្តែត្រូវបានម្ចាស់ដើមគ្រួសារ Kroenkes ច្រានចោល។ ដោយគ្រានោះពួកគេ បានអះអាងថា មិនត្រូវការលុយ រហូតដល់ថ្នាក់លក់ក្លឹបនោះទេ ។ តែដោយសារតែចិត្តស្រលាញ់ លោក Ek នឹងដាក់ដេញថ្លៃម្ដងទៀតនៅពេលឆាប់ៗនេះ ។ ដោយត្រូវបានគេដឹងថាលើកទី២នេះ នឹងមានតម្លៃ២ពាន់លានផោនតែម្ដង ។
គ្រួសារ Kroenkes
លោក Ek បានបញ្ជាក់ថា លោកជាអ្នកគាំទ្រក្រុម Arsenal តាំងពីអាយុ៨ឆ្នាំម្ល៉េះ ។ ដោយសារមើលឃើញថាក្លឹបបច្ចុប្បន្នកំពុងពិបាក និងធ្វើមិនបានល្អ ទើបលោកចង់យកធនធានដែលមាន ស្រោចស្រង់ក្លឹបនេះឡើងវិញ ។ ដោយរំពឹងថា នឹងចំណាយពេលប៉ុន្មានឆ្នាំខាងមុខ ជួយក្លឹបឱ្យខ្លាំងនិងទទួលបានតំណែងដែលខ្លួនធ្លាប់នៅកន្លងមកវិញ ៕