កីឡាករខ្សែបម្រើ Christian Eriksen បានដួលសន្លប់ នៅពាក់កណ្តាល នៃការប្រកួត បើកឆាកដំបូង របស់ជម្រើសជាតិ
ដាណឺម៉ាកប៉ះ នឹងក្រុមហ្វាំងឡង់ ហើយថែមទាំងត្រូវ បានក្រុមគ្រូពេទ្យធ្វើការ ជួយសង្គ្រាម ជាបន្ទាន់នៅក្នុងទីលានផង។
ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះErisen បានទទួលស្ថានភាពល្អប្រសើរឡើងវិញ ហើយនៅឯមន្ទីរពេទ្យ និងក៏បានធ្វើការ
ទំនាក់ទំនងមកកាន់ ក្រុមមិត្តភ័ក្តរបស់គេផងដែរ ។
UEFA បានប្រកាសថា កីឡាករ របស់ក្លឹប Inter Milan រូបនេះមានស្ថានភាព ល្អប្រសើរឡើងវិញ ហើយបន្ទាប់ ពីបានដួលសន្លប់
នៅក្នុងទីលានហើយ សហព័ន្ធបាល់ទាត់ដាណឺម៉ាក ក៏បានអះអាងដែរថា Eriksen បានដឹងខ្លួនឡើងវិញ ហើយកំពុងបន្តស្ថិតនៅក្នុង
ការធ្វើតេស្តបន្ថែមទៀតផងដែរ ។
គួរឲ្យដឹងដែរថា ការប្រកួតយប់មិញនេះ បានពន្យាពេលរហូតទៅដល់៩០នាទី ក្រោយពេលដែល Eriksen បានដួលសន្លប់ហើយបញ្ចប់
ការប្រកួតជាផ្លូវការហ្វាំងឡង់ យកឈ្នះដាណឺម៉ាក ក្នុងលទ្ធផល១ទល់នឹង០ ៕
ប្រែសម្រួល៖ស៊ុនលី