កីឡា

Barcelona ផ្តល់ជម្រើសឲ្យ Dembele ចាកចេញ ប្រសិនបើគាត់មិន ព្រមបន្តកុងត្រាថ្មី

កីឡាករខ្សែប្រយុទ្ធបារាំង Dembele ត្រូវបាន ESPN ចេញផ្សាយថា នឹងត្រូវក្លឹប Barcelona អនុញ្ញាតិឲ្យធ្វើការ ចាកចេញប្រសិន បើគាត់មិនព្រមបន្តកុងត្រាថ្មី ដោយករណីណាមួយ។

Barcelona បានប្រាប់ទៅកាន់កីឡាករបារាំង រូបនេះរួចរាល់ហើយអំពីការ សម្រេចចិត្ត នេះខណៈដែល Dembele បច្ចុប្បន្នកំពុងមានកុងត្រា នៅសេសសល់តែ១ឆ្នាំទៀត ប៉ុណ្ណោះជាមួយនឹងក្លឹប។

ទោះបីជាយ៉ាងណាក្តីគេ បានមើលឃើញ ដែរថា ជាក់ស្តែង Barcelona គឺមិនចង់បាត់បង់ កីឡាកររូបនេះដោយមិនទទួល បានតម្លៃខ្លួនអ្វីសោះឡើយនោះទេ ក្នុងពេល ដែលក្លឹបធំៗមួយចំនួន គឺបានបង្ហាញចំណាប់ អារម្មណ៍ចំពោះកីឡាកររូបនេះផងដែរ ដែលមានដូចជា PSG ជាដើម ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top