កីឡា

Ramos កំពុង ត្រូវបានទាក់ទង ដោយក្លឹប៣ ពីលីគកំពូល ៣ផ្សេងគ្នា

វិរៈបុរសរបស់ក្លឹប និងជាប្រធានក្រុមរបស់ Real Madrid ផងគឺកីឡាករ Sergio Ramos បន្ទាប់ពីបានប្រកាស ចែកផ្លូវគ្នា ជាមួយនឹងក្លឹបយក្សអេស្បាញ នេះរួចមកនោះគិតត្រឹម សប្តាហ៍នេះ គាត់ត្រូវបានគេដឹងថា កំពុងត្រូវបានទាក់ទង ដោយក្លឹបធំៗ ដល់ទៅ៣ដែលមកពីលីគកំពូល អង់គ្លេស អាល្លឺម៉ង់និងបារាំង ។

ESPN បានចេញផ្សាយ ថា Ramos កំពុងត្រូវបានទាក់ទង ដោយក្លឹប Man City, PSG ព្រមទាំង Bayern Munich ផងដែរហើយពួកគេ បានចាប់ផ្តើមការងារនេះ តាំងតែពីពេលដែលកីឡាករ បានប្រកាស ចាកចេញពី Real Madrid ភ្លាមកម្ល៉េះ។

ម្ចាស់ពានរង្វាន់ពិភពលោក វ័យ៣៥ឆ្នាំរូបនេះ មានអាយុជ្រេបន្តិច ហើយក្តី ប៉ុន្តែរយៈពេល១៦ឆ្នាំ ជាមួយនឹង Santiago Bernabeu វាប្រហែលជាត្រូវ ដល់ពេលដែលគាត់អាច សាកល្បងបទពិសោធថ្មី ជាមួយនឹងលីគ ផ្សេងជំនួសវិញ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top