មានការឲ្យដឹងថា តារាកំប្លែង Kotee Aramboy បានឆ្លងជំងឺកូវីដ ១៩ បន្ទាប់ពីបានធ្វើការ ជាមួយនឹងអ្នក ដែលមានជំងឺនេះ កាលពីប៉ុន្មានថ្ងៃមុន។
ពេលដឹងបានអ្នកដែលខ្លួនរួមការងារ ជាមួយបានឆ្លងមេរោគនេះភ្លាម Kotee ក៏បានរួសរាល់ទៅធ្វើតេស្ត ហើយឃុំខ្លួនដាច់ ដោយឡែកសិន រង់ចាំលទ្ធផល រហូតដល់ពេលគ្រប់យ៉ាងចេញមកគឺ លោកមានសញ្ញាវិជ្ជមានដែរ កាលពីថ្ងៃទី២៩ ខែមិថុនា ។
ក្រោយពីដឹងថា ខ្លួនកំពុងមានផ្ទុកជំងឺនេះ លោកក៏បានប្រកាសប្រាប់អ្នកគាំទ្រ និងរៀបរាប់ពីកាល វិភាគការងារ ឲ្យគ្រប់គ្នាបានដឹង ដើម្បីងាយស្រួលការពារ ។
ចំពោះរឿងនេះ Kotee ក៏បានសុំទោសនូវអ្វី ដែលបានកើតឡើង ជាពិសេសសុំទោស ចំពោះអ្នកដែលទៅកន្លែង ដែលលោកបានទៅ និងអ្នកដែលប្រាស្រ័យទាក់ទងផ្ទាល់ជិតស្និទ្ធនឹងលោក ក៏ដូចជាសំណូមពរសូមឲ្យគ្រប់គ្នា ថែរក្សាខ្លួន និងប្រយ័ត្នប្រយែង ឲ្យបានខ្ពស់បំផុត៕ sabay