សិល្បៈ និង កម្សាន្ត

តារាចម្រៀង ពេជ្រ សូលីកា កាន់តែគួរ ឱ្យស្រឡាញ់ ទាំងម្ដាយ ទាំងកូន

តារាចម្រៀង ពេជ្រ សូលីកា ទោះជាបានរៀបការ និងកំពុងមានកូនប្រុសអាយុជាង ១ខួប ហើយយ៉ាងណាក្ដី ក៏ទីផ្សារការងា របស់នាង កាន់តែមានសន្ទុះខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺទៅលើការងារ ថតប្រូម៉ូផលិតផល សម្អាង និង Fashion ជាដើម ។

ទន្ទឹមគ្នានេះ កត់សម្គាល់ឃើញថា ទីផ្សារការងាររបស់តារាចម្រៀងស្រី ក្នុងផលិតកម្មរស្មីហង្សមាសខាងលើ កាន់តែកាក់កប ដោយសារតែរូបសម្រស់ របស់នាង ក៏កាន់តែស្រស់ស្អាតខ្លាំងឡើងៗ តាំងពីចុងជើង ហើយពណ៌ស្បែកទៀតសោត ក៏សស្រស់ថ្លា ហ្មត់រលោង គូួរជាទីប្រាថ្នានៃមនុស្សស្រីគ្រប់រូប ។

តារាចម្រៀងម្ចាស់បទ “តាមដាន” រូបនេះផងដែរ ក៏ធ្វើឱ្យអ្នកគាំទ្រ ពោលសរសើរមិនដាច់ពីមាត់ ចំពោះភ័ព្វវាសនារបស់នាង ដែលទទួលបានប្ដីជាបុរស រូបសង្ហារ ហើយថែមទាំងជាអ្នកជំនួញមានទ្រព្យសម្បត្តិច្រើនទៀតផង ។ ក្រៅពីនេះ សូម្បីកូនប្រុសរបស់នាង ក៏កើតមក មានមុខមាត់គួរឱ្យស្រឡាញ់ខ្លាំង ពោលគឺទាំងបីនាក់ម្ដាយ ឪពុក និងកូន គឺសុទ្ធតែស្អាត និងគួរឱ្យស្រឡាញ់ សមគ្នាខ្លាំងតែម្ដង ។

តួយ៉ាងថ្មីៗនេះ ពេជ្រ សូលីកា បានបង្ហោះរូបថតនាង រួមជាមួយ កូនប្រុស នៅលើបណ្ដាញសង្គម ដោយទទួលបានពាក្យ ពោលសរសើរ យ៉ាងច្រើនពីសំណាក់អ្នក គាំទ្រ ថា ម្ដាយកូនគេទាំងពីរសុទ្ធតែ គួរឱ្យស្រឡាញ់ខ្លាំង ដូចគ្នា គួរឱ្យច្រណែនខ្លាំងណាស់ ។

សូមបញ្ជាក់ផងដែរថា តារាចម្រៀង ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយ អ្នកច្នៃម៉ូតសម្លៀកបំពាក់ល្បីឈ្មោះ Khim Han នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ។ អ្នកទាំងពីរ ភ្ជាប់ពាក្យមិនបានយូរប៉ុន្មានផង ស្រាប់តែប្រកាសថា ពេជ្រ សូលីកា មានផ្ទៃពោះ និងសម្រាលបានកូនប្រុស ម្នាក់កាលពីខែតុលា ឆ្នាំ ២០២០ ៕

ដោយ៖ ម៉ានី

Most Popular

To Top