កីឡា

អ្នក​គាំទ្រ​រិះគន់​អង់គ្លេស ​មិន​សម​បាន​បាល់ ​ប៉េណាល់ទី​សោះ ពួក​គេ​ពិត​ជា ​សំណាង​ណាស់

ខ្សែ​ប្រយុទ្ធ Harry Kane រក​បាន​គ្រាប់​បាល់ ​នៅ​ម៉ោង​បន្ថែម ជួយ​ឲ្យ​អង់គ្លេស​ ​​ឈ្នះ​ដាណឺម៉ាក​ ២-១ ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ Euro ២០២០។

រូបភាព​ផ្ដល់​សិទ្ធិ​ដោយ AFP
ក្នុង​ការ​ប្រកួត​ដាណឺម៉ាក ​ជា​អ្នក​រក​គ្រាប់​បាន​មុន​ទាត់​បញ្ចូល​ទី ​ដោយ​កីឡាករ Damsgaard នាទី​៣០ ។ ៩​នាទី​ បន្ទាប់​ខ្សែ​ការពារ Simon Kjaer ​របស់​ដាណឺម៉ាកបាន​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន ជួយ​អង់គ្លេស​តាម​​ស្មើ ១-១ ។ ការ​ប្រកួត​បាន​ឈាន ​រហូត​ដល់​ម៉ោង​បន្ថែម ​១៥​នាទី​ពីរ​ដង។

នាទី​១០៤ អង់ញគ្លេស​ ទទួល​បាន​បាល់​ប៉េណាល់ទី​ បន្ទាប់​ពី​កីឡាករ​ដាណឺម៉ាក ​បង្ក​កំហុស​លើ Sterling ។ Kane បាន​ទាត់​ជើង​ទី​មួយ ​​ត្រូវ​អ្នក​ចាំ​ទី Schameichel ជួយ​បាន មុន​ពេល​រត់​ទៅ​បន្ថែម​ចូល​ទី ​បាន​សម្រេច ។ បញ្ចប់​ការ​ប្រកួត​អង់គ្លេស​ឈ្នះ​ ២-១ បាន​ឡើង​ទៅ​ផ្ដាច់ព្រ័ត្រ​ Eruo ជា​លើក​ដំបូង។

រូបភាព​ផ្ដល់​សិទ្ធិ​ដោយ AFP
យ៉ាងណា​ មាន​អ្នក​គាំទ្រ​មួយ​ចំនួន ​បាន​រិះគន់ ​ចំពោះ​ការ​ផ្ដល់​បាល់​​ប៉េណាល់ទី ​ទៅ​ឲ្យ​អង់គ្លេស ដោយ​ពួក​គេ​គិត​ថា Sterling ដូច​ជា​មិន​ត្រូវ​បាន​ប៉ះ​ធ្ងន់ធ្ងរ​ទេ។ គណនី​លើ Twitter មួយ​បាន​សរសេរ​ថា៖ “ខ្ញុំ​នៅ​តែ​​មិន​អាច​ជឿ អាជ្ញាកណ្ដាល​ឲ្យ​ប៉េណាល់ទី ​ទៅ​អង់គ្លេស ។ វា​ពិត​ជា​កំប្លែង​ណាស់” ។ គណនី​មួយ​ទៀត​សរសេរ​ថា៖ “មិន​សម​ប៉េណាល់ទី​ទេ ប៉ុន្តែ​អង់គ្លេស​​ គឺ​មាន​សំណាង​ម្ដង​ទៀត” ៕

Most Popular

To Top