សិល្បៈ និង កម្សាន្ត

មកស្គាល់ ចៅទួតនាងពស់កេងកង ស៊េរីឆ្នាំ២០១៩

បច្ចុប្បន្ននេះ ការរចនាម៉ូត ឈុតសម្លៀកបំពាក់ប្លែកៗ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ខណៈដែលម៉ូតសម្លៀកបំពាក់មួយចំនួន ក៏កាន់តែវិវឌ្ឍទៅរកភាពឆ្នៃប្រឌិតខ្លាំងឡើងៗ និងមួយចំនួនមានរូបរាង ឬរចនាម៉ូតចម្លែក គួរឲ្យអស់សំណើចទៅវិញ ។

មកមើលរូបភាពមួយសន្លឹក ដែលលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចែករំលែក នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក ដោយបានដាក់ចំណងជើងឲ្យថា “ចៅទួតនាងពស់កេងកង” នេះវិញ មើលទៅកាន់តែចម្លែក ជាពិសេសគួរឲ្យអស់សំណើចថែមទៀត ក្រោយការក្លែមឈ្មោះ លើការតុបតែងបែបប្លែកៗនេះ ដោយរដ្ឋមន្ត្រីតែម្តង ។

យ៉ាងណាមិញ ចៅពស់កេងកង ត្រូវបានគេដឹងថា ជាឈ្មោះក្នុងសាច់រឿងបុរាណ និងល្បីល្បាញកាលពីអតីតកាលកន្លងមក ទល់នឹងបច្ចុប្បន្នដោយ មានសត្វពស់ជាច្រើន នៅលើក្បាលក្មេងស្រីរូប ស្រស់ឆើតឆាយម្នាក់ ចំណែករូបនេះវិញ តើបងប្អូនយល់យ៉ាងដែរ?

Most Popular

To Top