សិល្បៈ និង កម្សាន្ត

កូនកាន់តែធំ តែសម្រស់ សិទ្ធី នីកា ក៏កាន់តែស្អាត ខ្លាំងឡើង ក្រមុំសុំខ្មាស

ភ្នំពេញ ៖ តារាសម្ដែង សិទ្ធី នីកា ក្រោយពីសម្រាល បានកូនប្រុសម្នាក់ កាលពីកំលុងខែ តុលា ឆ្នាំ ឆ្នាំ២០១៩ រួចមក ឃើញថាសម្រស់ របស់នាងហាក់ ដូចជាកាន់តែស្រស់ស្អាតទ្វេរដង និងកំពុងត្រូវប៉ាន់ជាមួយការងារថតប្រម៉ូត ផលិតផលសម្រស់ បើទោះបីជាកំពុងស្ថិតនៅក្នុងបរិបទកូវីដ១៩ យ៉ាងណាក៏ដោយ ។

ជាមួយគ្នានេះដែរ តារាស្រីវ័យ ២២ឆ្នាំ ខាងលើនេះ ក៏ធ្លាប់បានបាត់មុខមួយរយៈចេញពីពិភពសិល្បៈ ពេលកំពុងចាប់ផ្ដើមស្នេហ៍ដំបូងជាមួយព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ ដែល ជា បុត្រា ព្រះអង្គ នរោត្តម ចក្រពង្ស ។

យ៉ាងណាក៏ដោយ ក្រោយពី សម្រាលបានកូនប្រុសម្នាក់ ជាមួយព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ ស្រាប់តែ សិទ្ធី នីកា បានប្រឡូកចូលក្នុងឆាក សិល្បៈសារជាថ្មី ដោយចាប់បាន ឱកាសសម្ដែងជាតួឯក ក្នុងរឿងភាគ «ពណ៌ជីវិត» របស់ ផលិតកម្ម នៃ ទូរទស្សន៍ ភី អិន អិន សម្តែង ជាមួយ នឹង តួឯក ប្រុស លោក ខាត់ វ៉ៃហាំង ។

ការណ៍នេះផងដែរ បានធ្វើឱ្យ ទស្សនិកជន អ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានសោះថា តារាស្រីដែលត្រូវជាក្មួយរបស់តារាជើងចាស់ ព្រំ រដ្ឋា រូបនេះ វិលមកប្រឡូកក្នុងវិស័យសិល្បៈម្ដងទៀតឡើយ ។

គួរឱ្យដឹងដែរថា តារាសម្ដែង សិទ្ធី នីកា មានដើមទុនសិល្បៈតាំងពីអាយុ ១៣ឆ្នាំ មកម្ល៉េះ ដោយកាលនោះ នាងបានចូលរួមថតរឿងអប់រំខ្លីឱ្យមណ្ឌល ព័ត៌មាន ស្ត្រី កម្ពុជា ។

ក្រោយមក នាងក៏បានលេចមុខនៅក្នុងបទចម្រៀង Original Songs និងស្ប៉តពាណិជ្ជកម្ម រួមទាំងរឿងភាគមួយចំនួនទៀត ដែលគេសរសើរថា នាងមានរូបសម្រស់គួរ ឱ្យទាក់ទាញ ទើបធ្វើឱ្យប្រុសៗទាំងឡាយជ្រួលជ្រើមតាមសុំស្នេហ៍។

បន្ទាប់មកទៀតក្នុងកំលុងឆ្នាំ ២០១៧-២០១៨ ខណៈដែលទីផ្សារការងារ សិល្បៈហក់ឡើងខ្លាំង ស្រាប់តែ សិទ្ធី នីកា បានបង្ហាញជាសាធារណៈនូវ ទំនាក់ទំនងស្នេហា របស់នាង ជាមួយសែស្រឡាយរាជវង្ស គឺព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ ហើយរហូត មកទល់ពេលនេះ ពួកគេទាំងពីរមិនទាន់ បានបង្ហាញពីគម្រោងរៀបការនៅឡើយ បើទោះជាមាន កូនដំណក់ឈាមរួមគ្នា ដែលមានអាយុជិត ៣ឆ្នាំ ហើយ៉ាងណាក៏ដោយ ៕

ដោយ៖ ម៉ានី

Most Popular

To Top