ព្រឹត្តិការណ៍ Euro ២០២០ បានបញ្ចប់ជាស្ថាពរហើយកាលពីយប់មិញ ដោយក្រុមជម្រើសជាតិអ៊ីតាលីគឺជាម្ចាស់ជើងឯក ក្រោយយកឈ្នះបាល់ប៉េណាល់ទីកាត់សេចក្ដីលើអង់គ្លេស ៣-២។
ខាងក្រោមគឺកីឡាករ ដែលឈ្នះពានសំខាន់ក្នុង ព្រឹត្តិការណ៍ Euro នេះ
កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ បានសម្រេចផ្ដល់ជូនអ្នកចាំទី Gianluigi Donnarumma របស់ជម្រើសជាតិអ៊ីតាលី។
កីឡាករវ័យក្មេងប្រចាំព្រឹត្តិការណ៍ បានទៅខ្សែបម្រើមវ័យ១៨ឆ្នាំ របស់អេស្ប៉ាញ Pedri។
ម្ចាស់ស្រោមដៃមាស ធ្លាក់លើដៃអ្នកចាំទី Jordan Pickford របស់ជម្រើសជាតិអង់គ្លេស ។
ម្ចាស់ស្បែកជើងមាស បានទៅលើខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន៥គ្រាប់ និង Assist ១មួយគ្រាប់ក្នុងការលេង៣៦០នាទី៕