Le10Sport នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបយក្សអេស្បាញ Barcelona កំពុងរៀបចំការងារ របស់ខ្លួន ដើម្បីអាចចុះកុងត្រា នាំយកកីឡាករឆ្នើមម្នាក់ របស់ក្លឹបារាំង Lille មករួមក្លឹបនៅរដូវក្តៅ នេះបន្ថែមទៀត។
តារាឆ្នើមរបស់ប៉ទុយហ្គាល់ Renato Sanches រូបនេះបានក្លាយ ទៅជាគោលដៅ ដ៏អទិភាពមួយទៀត របស់ក្លឹបទោះបីជាបច្ចុប្បន្នកំពុង មានបញ្ហាហិរញ្ញវត្ថុ ក្តីហើយកីឡាកររូបនេះ ក៏កំពុងទាក់ចិត្ត របស់ក្លឹបផ្សេងទៀត ដូចជាក្លឹបអង់គ្លេស SpursនិងArsenal ផងដែរក្តី។
គួរឲ្យដឹងដែរថាក្លឹប Barcelona បច្ចុប្បន្នកំពុងជួបបញ្ហា ហិរញ្ញវត្ថុដែលធ្វើឲ្យកុងត្រា របស់កីឡាករចំណូលថ្មីមួយ ចំនួនមានបញ្ហាដូចជា Aguero ជាដើមហើយលើសពីនេះ នោះគឺថាកុងត្រា របស់កីឡាករ Lionel Messi គឺបានផុតកំណត់ទៅហើោយ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មិនទាន់ត្រូវបានធ្វើឡើងវិញ នៅឡើយទេ ៕
ប្រែសម្រួល៖ស៊ុនលី