សិល្បៈ និង កម្សាន្ត

មកស្គាល់​ ប្រទេស​អាស៊ី​ទាំង​៥ ធ្លាប់​ទិញ​រឿង ​ពីកំពូល​តារា​សម្ដែង ​ទសវត្សរ៍ ៦០ ជា យុទ្ធថន ទៅ​បញ្ចាំង​ស្រុក​គេ

ផលិតករ​ភាពយន្ត និង​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ ​លំដាប់​កំពូល​ចន្លោះ​ពី​ឆ្នាំ​១៩៦២ ដល់​១៩៧៥ លោក ជា យុទ្ធថន មាន​ភរិយា​តែ ២​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​តារា​សម្ដែង​រូប​នេះ ​ត្រូវ​បាន​គេ​ផ្ដល់​រហស្សនាម​ថា ជា​បុរស​សម្បូរ​ស្នេហ៍ ​ដោយ​លោក​មាន​រូប​សម្បត្តិ​ល្អ​ ទាំង​ព្រម ពោល​គឺ​មាន​សាច់​ដុំ​ធំៗ កម្ពស់​ខ្ពស់​ស្រឡះ រូប​ស្រស់​សង្ហា ។ លោក ជា យុទ្ធថន បាន​បន្សល់​ទុក​ស្នាដៃ ​ខ្សែភាពយន្ត​ជា​ច្រើន ហើយ​ល្បី​ល្បាញ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ។

ដើម្បី​រំលឹក​នូវ​អនុស្សាវរីយ៍ និង​បង្ហាញ​ពី​ស្នាដៃ​ ដ៏​ប៉ិនប្រសព្វ​ទាំង​ការ​តែង​និពន្ធ និង​សម្ដែង​របស់​កំពូល​សិល្បករ ជា យុទ្ធថន សូម​បង្ហាញ​ពី​ជីវប្រវត្តិ​សង្ខេប ស្នាដៃ​សិល្បៈ ព្រម​ទាំង​បង្ហាញ​ពី​ប្រទេស ​ដែល​ធ្លាប់​ទទួល​ស្គាល់​ស្នាដៃ ​ផលិត​រឿង​របស់​លោក ហើយ​ធ្លាប់​ទាក់ទង​យក​រឿង ​លោក​ទៅ​ចាក់​បញ្ចាំង​នោះ​ផង​ដែរ ។ អ្វី​ដែល​យើង​ខ្ញុំ​បាន​លើក​ឡើង​នេះ គឺ​ផ្អែក​លើ​ប្រភព វីគីភីឌា ក្រុម​ព្រះ​សុរិយា និង​ឯកសារ​យោង​មួយ​ចំនួន​ទៀត ​ដែល​យើង​ខ្ញុំ​ប្រមូល ​បាន​ក្នុង​ពេល​ថ្មីៗ​នេះ ។

“ជីវប្រវត្តិ” លោក ជា យុទ្ធថន កើត​ក្នុង​ឆ្នាំ១៩៣៥ នៅ​តំបន់​ជ្រោយ​ចង្វា ​ត្រើយ​ខាង​កើត នៃ​រាជធានី​ភ្នំពេញ ។ ឪពុក​លោក​ឈ្មោះ ជា ថោង ជា​គ្រូ​ពេទ្យ ។ រីឯ​ម្តាយ​ឈ្មោះ ស ងួន ជា​ស្ត្រី​មេ​ផ្ទះ ។ លោក​ជាកូនទី២ ក្នុង​ចំណោម​បង​ប្អូន​ប្រុស​ ចំនួន​៣នាក់ គឺ​មាន​បង​ឈ្មោះ ជា យុទ្ធធន និង​ប្អូន​ឈ្មោះ ជា យុទ្ធអេង ។ ប៉ុន្តែ​បងប្អូន​ទាំង​បី​នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត​អស់​ហើយ ដោយ​លោក ជា យុទ្ធថត ត្រូវ​គេ​ទទួល​ដំណឹង​ថា បាន​ស្លាប់​នៅ​ក្នុង​របប​វាល​ពិឃាដ​ខ្មែរ​ក្រហម គឺ​នៅ​ក្នុង​ឆ្នាំ​១៩៧៦ នៅ​លើ​ទឹកដី​ខេត្ត​បាត់ដំបង ។

“ស្ថានភាព​ការងារ និង​ចំណង​ស្នេហា” មុន​ចូល​ប្រឡូក​វិស័យ​សិល្បៈ​ តាម​រយៈ​អាជីព​សម្ដែង និង​ផលិត​ភាពយន្ត លោក ជា យុទ្ធ ថន ធ្លាប់​ធ្វើ​ជា​ពេទ្យ​បឋម​ម្នាក់​បម្រើ​ការ ​នៅ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ ហៅ​មន្ទីរ​ពេទ្យ​លោក​សង្ឃ ។ ក្រោយ​មក​លោក​បាន​ធ្វើ​ការ ​ជា​អ្នក​យាម​ទូត ​នៅ​ស្ថានទូត​អាមេរិក ​ប្រចាំ​ស្រុក​ខ្មែរ។ លោក​មាន​ភរិយា​២​នាក់ គឺ​ទី១ អ្នក​ស្រី វណ្ណ ភូមី និង​ភរិយា​ទី២ គឺ​ជា​តារា​សម្ដែង​រួម​ជំនាន់ ​ជាមួយ​គ្នា​គឺ​អ្នក​ស្រី សោម វណ្ណសូដានី ។

មុន​ពេល​មាន​គ្រួសារ គឺ​នៅ​អំឡុង​ឆ្នាំ​១៩៦២ លោក ជា យុទ្ធថន ចាប់​ផ្ដើម​ហាត់កីឡា លើក​ដុំ​ដែក រហូត​ដល់​មានកាយ​សប្បទា ​មើល​ទៅ​រឹងមាំ ហើយ​រូបសម្បត្ដិ​រ បស់​កាន់​តែ​ធ្វើ​ឲ្យ​នារី​ៗ ​លង់​ស្នេហ៍​ជា​ច្រើន​នាក់ ។ ដោយ​មាន​​សាច់ដុំ​ធំៗ និង​កាយ​សម្បទា​ល្អ ពេល​នោះ​លោក​ក៏​ធ្លាប់​ បាន​ចូល​ប្រឡង​ក្នុង​កម្មវិធី​ប្រកួត​កីឡា​កាយ​សម្បទា​ដែរ ។

“ដំណើរ​ឆ្ពោះ​ទៅ​កាន់​ វិស័យ​ភាព​យន្ដ​ពេញលេញ ” លោក ជា យុទ្ធថន បានចាប់​អាជីព​ ជា​តារា​ភាពយន្ត​ដំបូង ​នៅ​ឆ្នាំ​១៩៦២ តាម​រយៈ​លោក ប៊ីវ ឆៃលាង ជា​ចាងហ្វាង​ផលិតកម្ម ​ឥន្ទ្រ​ទេវី​ភាពយន្ត ។ ដោយ​ជំនាន់​នោះ គេ​មើល​ឃើញ​រូប​សម្បត្តិ ​ដ៏​ស្រស់​សង្ហា​ប្រកប​ដោយ​សាច់​ដុំ​មាំ​មួន ​គេ​ក៏​ហៅ​លោក​ឱ្យ​ថត​រឿង “ជីវិត​ក្មេង​កំព្រា” ។

ចាប់​តាំង​ពី​ពេល​នោះ រហូត​ដល់​ឆ្នាំ​១៩៧៥ លោក​បាន​សម្ដែង​ស្ទើរ​គ្រប់​ ផលិតកម្ម​ដូច​ជា ៖ ផលិតកម្ម តារា​រ័ត្ន​ភាពយន្ដ ​របស់​លោក ទា លឹម​គុណ ផលិតកម្ម​បក្សី​ឋានសួគ៌​ភាពយន្ត របស់​លោក អ៊ីវ វ៉ុង​ហែម ផលិតកម្ម កង​ពេជ្រ​ភាពយន្ដ​របស់​លោក ឈា នុក ផលិតកម្ម សុណ្ណ​គិរី​ភាពយន្ដ ​របស់​លោក ហ៊ុយ គឹង ផលិតកម្ម​ព្រះ​ខ័ន​ពេជ្រ​ ភាពយន្ត​របស់​លោក លីវ៉ា ផលិតកម្ម​ហេមពាន្ដ​ភាពយន្ដ ​របស់​លោក លី យូស៊្រាង ផលិតកម្ម​ប្រាសាទ​មាស ​ភាពយន្ដ​របស់​លោក សាវ៉ាវុធ ផលិតកម្ម​ច័ន្ទ​ណារី​ភាពយន្ដ ​របស់​អ្នក​ស្រី ចាន់ ណារី ផលិត​កម្ម​ឈួន ឆៃ​ភាពយន្ដ​របស់​លោក ឈួន ឆៃ និង​ផលិតកម្ម​អប្សរា​ភាពយន្ត ​របស់​លោក លី សុងហេង ជា​ដើម ។

“ការ​ផលិត​រឿង និង​ភាព​ល្បីល្បាញ​ លើ​ឆាក​អន្តរជាតិ ” នៅ​ចន្លោះ​ឆ្នាំ​១៩៦២ ដល់​ឆ្នាំ​១៩៧៥ លោក ជា យុទ្ធថន បាន​ចេញ​ថត​រឿង​ដូច​ព្យុះ ហើយ​មាន​កេរ្ដិ៍ឈ្មោះ​ល្បី​ខ្លាំង ​តាម​រយៈ​ផលិតកម្ម​ខាង​លើ ​ដែល​លោក​ថត​ជាមួយ ។ ក្នុង​គ្រា​នោះ​ដែរ​លោក​ក៏ ​បាន​ផលិត​ខ្សែ​ភាពយន្ដ និង​សម្ដែង​ដោយ​ខ្លួន​ឯង​បាន​មួយ​ចំនួន​ដែរ ហើយ​រឿង​ដែល​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​នោះ គឺ​រឿង”ឆ្នាំ​អូន​១៦” និង​រឿង “ផ្កា​ត្របែក​ព្រៃ” ផលិត​ក្នុង​ឆ្នាំ​១៩៧៤ ដូច​គ្នា។

ដោយ​ភាព​ល្បីល្បាញ​ នូវ​រឿង​ទាំង​ពីរ ​ដែល​ជា​ស្នាដៃ​និពន្ធ សម្ដែង និង​ដឹកនាំ​រឿង​ដោយ​កវី ជា យុទ្ធថន ផ្ទាល់ ទើប​នៅ​ក្នុង ​ខែ​តុលា ឆ្នាំ​១៩៧៤ មាន​វិនិយោគិន​បរទេស​៥​នាក់ តំណាង​ឲ្យ​៥​ប្រទេស មក​ទាក់ទង​សុំ​ទិញ​រឿង” ឆ្នាំ​អូន​អាយុ​១៦” យក​ទៅ​ចាក់​បញ្ចាំង​នៅ​ស្រុក​គេ ។ ប្រទេស​ទាំង​នោះ​រួម​មាន៖ ប្រទេស​ថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ប្រទេស​សិង្ហបុរី ។

“ដៃគូ​សម្ដែង​ស្រី និង​ស្នាដៃ​រឿង” តួអង្គ​ឯក​ស្រី​ដែល​ធ្លាប់​សម្ដែង ​ជាមួយ​លោក ជា យុទ្ធថន គឺ​មាន​ដូច​ជា ៖ ទិត្យ វិជ្ជរ៉ាដានី អ្នកស្រី សោម វណ្ណសូដានី អ្នកស្រី ឌី សាវ៉េត អ្នកស្រី ពៅ ទេវី អ្នកស្រី ផ្កា រ៉ូហ្សែត អ្នកស្រី កែវ មន្ថា សាក់ ស៊ីស្បោង និង​អ្នកស្រី គឹម ណូវា ​ជា​ដើម។

ស្នាដៃ​ភាពយន្ដ​ដែល​រាប់​ ទាំង​ការ​និពន្ធ​ដោយ​ខ្លួន ​លោក​ផ្ទាល់ និង​ដើរ​សម្ដែង​នោះ គឺ​មាន​ចំនួន​៨៣​រឿង ក្នុង​នោះ​រួម​មាន៖

រឿងជីវិត​ក្មេង​កំព្រា​​​​​​​​ (១៩៦២) 2. រឿងផែនដី​ ដែលខ្ញុំ​ស្រឡាញ់​ ​(១៩៦២) 3. រឿងអ្នកក្លាហាន៧រូប​ (១៩៦៣) 4. រឿងរសាត់​តាម​ខ្យល់​​ ​(១៩៦៣) 5. រឿងសក្ការបុប្ផា​ ​​​​​​(១៩៦៣) 6. រឿងវាសនាបុប្ផាភួងថ្មី (១៩៦៣) 7. រឿងពូជមួយត្រួយពីរ (១៩៦៤) 8. រឿងកង​កម្ម​កង​កែវ​ (១៩៦៤) 9. រឿងកាលណា​ផ្កា​រីក​ (១៩៦៥) 10. រឿងនាងការ៉ាកេត (១៩៦៥) 11. រឿងឆន្ន​មឿង​ (១៩៦៥) 12. រឿងក្អែកព្រាត់បង្គង (១៩៦៦) 13. រឿងម៉ាក់ភូយុងកែវ (១៩៦៦) 14. រឿងស្រមោលអតីតកាល (១៩៦៦) 15. រឿងលោហិតវាសនា (១៩៦៧) 16. រឿងអ្នកតាឃ្លាំងមឿង (១៩៦៧) 17. រឿងពៅ​ឈូកស ទស្សនា​​ (​១៩៦៧) 18. រឿងព្រះធិនវង្ស ​​ទស្សនា ​ (១៩៦៧) រឿងពិជ័យវង្សា​ ​​​(១៩៦៧) 20. រឿងសុវណ្ណហង្ស (ថតលើកទី២ ) (១៩៦៧) រឿងស័ង្ខសិល្ប៍ជ័យ (១៩៦៨) 22. រឿងសម្លេងខ្លែងឯក​ ​​​(១៩៦៨) 23. រឿងព្រះអផៃមុនីស៊ីសុវណ្ណ (១៩៦៨) 24. រឿងជ័យ​ទត្ត​ ​​​(១៩៦៨​) 25. រឿងវិប្បដិសារី (១៩៦៨) 26.រឿងច្រឡំសង្សារ ស្រវ៉ាខុសគូ (១៩៦៩) 27. រឿងនាងនាគត្រាច់ចរ (១៩៦៩) 28. រឿងនរកលោកីយ៍ (១៩៦៩) 29. រឿងឥន្រ្ទបុត្រ​ (១៩៦៩) 30. រឿងក្រឡាហោមគង់ (១៩៧០) 31. រឿងពស់​កេង​កង ទស្សនា ​ (១៩៧០) 32. រឿងស្រីគ្រប់លក្ខណ៍ (១៩៧០) 33. រឿងស្រីគ្រប់លក្ខណ៍​​​ (ថតលើកទី២) (១៩៧០) 34. រឿងបុត្រាព្រះអាទិត្យ​សង​ឈាម​ម្ដាយ​ (១៩៧០) 35. រឿងប្ញទ្ធិវង្ស​ (១៩៧០) 36. រឿងជីវិត​ផ្សង​ព្រេង​ (១៩៧០) 37. រឿងនាង​អម្ពរ​ពេជ្រ​ ​​(១៩៧០​) 38. រឿងអក្ខរ៉េត​មយូរ៉ា​ (១៩៧០) 39. រឿងអ្នកកាត់សក់ដៃឯក​ ទស្សនា (១៩៧១) 40. រឿងថ្មរាំ (១៩៧១) រឿងកណ្ដឹងសាមពាន់​ (១៩៧១) 42. រឿងសុរិយា​ល្ងាច​ថ្ងៃ​ (១៩៧១) 43. ​ រឿងបំណុលឈាមឳពុក ​ទស្សនា ​១៩៧១ រឿងដំរីចុះប្រេង (១៩៧១) 45. រឿងពស់កេងកងភាគ២​ ​​​(១៩៧២) 46. រឿងអណ្ដើក​ស៊ី​ត្រកួន​ (១៩៧២) 47. រឿងជ្រលង​សេក​មាស​ ​​(១៩៧២) 48. រឿងនាង​ផាត់​ជាយ​ ​(១៩៧២) 49. រឿងអាឡេវអាវែក​ (១៩៧២) 50. រឿងទុកស្នេហ៍ជូនបង​ (១៩៧២) រឿងព្រាត់ព្រោះអ្វី (១៩៧២) 52. រឿងវង្វេងព្រោះស្នេហ៍ (១៩៧២) 53. រឿងអាឡេវអាវែកនិងគ្រូឥឦ​ (១៩៧៣) 54. រឿងចំណារព្រហ្មលិខិត (១៩៧៣) 55. រឿងតេជោដំឌិន (១៩៧៣) 56. រឿងខ្លែង​សខ្លែង​ខ្មៅ​ (១៩៧៣) 57. រឿងខ្លឹមច័ន្ទក្រឹស្នា ​(១៩៧៣) 58. រឿងក្រមុំយំយប់ (១៩៧៣) 59. រឿងភីសាវង់អូនអើយ (១៩៧៣) 60. រឿងផ្គរលាន់ដើមឆ្នាំ (១៩៧៣) 61. រឿងពស់វែកស្រង៉ែ (១៩៧៣) 62. រឿងព្យុះជីវិត (១៩៧៣) 63. រឿងសំនៀងស្នេហ៍កម្ម (១៩៧៣) 64. រឿងស្នាមស្នេហ៍ព្រៃគប់ (១៩៧៣) 65. រឿងស្នេហ៍មកពីណា (១៩៧៣) 66. រឿងប្រម៉ាត់​ប្រម៉ង់​ (១៩៧៤)

រឿងរាហ៊ូ​ចាប់​ច័ន្ទ​ (១៩៧៤) 68. រឿងក្រពើ​លោក​នេន ទស្សនា (​​១៩៧៤) 69. រឿងឆ្នាំអូន១៦ ​ទស្សនា (១៩៧៤)​ 70. រឿងនាង​មហោរី​ (១៩៧៤​) 71. រឿងអង្គុលីមារ​ (១៩៧៤០ 72. រឿងបុប្ផាកម្ពុជាក្រោម (១៩៧៤) 73. រឿងនាង​បដាចារ​(ថតលើកទី២) (១៩៧៤) 74. រឿងចម្រៀងឥតព្រាងទុក (១៩៧៤) 75. រឿងជំនោរខែប្រាំង (១៩៧៤) 76. រឿងក្រមុំស្រស់កម្លោះចោម (១៩៧៤)

រឿងផ្កាត្របែកព្រៃ ទស្សនា (១៩៧៤) 78. រឿងរន្ទះខែប្រាំង (១៩៧៥) 79. រឿងថ្ងៃលិចអូនស្រណោះ (១៩៧៥) 80. រឿងជំនោរ​បឹង​ស្នោ​ ​​(មិនទាន់បញ្ចាំង) ​ 81. រឿងកំហែង​ឈើ​ទាល​ ​​​​​​​(មិនទាន់បញ្ចាំង) ​​​ 82. រឿងមច្ឆាស្ទឹងខៀវ (មិនទាន់បញ្ចាំង) 83. រឿងអ្នកប្រដាល់១៣ស្រុក ​​​​​​​​​​​​​​​(មិនទាន់បញ្ចាំង)៕ sabay

Most Popular

To Top