Event

ធនាគារ ជីប ម៉ុង ផ្តល់រង្វាន់ និងលេខគណនីពិសេស ដល់បេក្ខជនវគ្គផ្តាច់ព្រ័ត្រ X Factor Cambodia

ភ្នំពេញ៖ ធនាគារ ជីប ម៉ុង ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់រង្វាន់ជូនម្ចាស់ជ័យលាភី និងបេក្ខជនមិនទទួល ជ័យលាភី ទាំង៣រូបផ្សេងទៀត នៅឯធនាគារ ជីប ម៉ុង សាខាព្រះនរោត្តម បន្ទាប់ពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១ បញ្ចប់ទៅយ៉ាងជោគជ័យ ថ្មីៗនេះ។

តំណាងធនាគារ ជីប ម៉ុង លោក វង្ស សុខាល បានថ្លែងសាទរចំពោះលទ្ធផលដ៏ល្អនេះថា «ខ្ញុំពិតជារីករាយដែលបានឃើញ ការតស៊ូរបស់ បេក្ខជនវ័យក្មេងម្នាក់នេះអាចទទួលបាន លទ្ធផលដ៏អស្ចារ្យបែបនេះ។ ខ្ញុំសូមចូលរួមអបអរដល់ ចាន់ សុបញ្ញា ដែលក្លាយជាម្ចាស់ពាន X Factor Cambodia រដូវកាលទី១នេះ»។

គួរបញ្ជាក់ថា ម្ចាស់ជ័យលាភី បេក្ខជន ចាន់ សុបញ្ញា បានទទួលរង្វាន់ បន្ថែមជាទឹកប្រាក់១០លានរៀល និងពានរង្វាន់កម្មវិធី ប្រឡងចម្រៀងលំដាប់ ពិភពលោក X Factor Cambodia រដូវកាលទី១។ រង្វាន់ផ្សេងទៀតដែល បានប្រគល់ជូនសម្រាប់បេក្ខជន មិនទទួលជ័យលាភី ទាំង៣រូបផ្សេងទៀត ដោយមួយរូបៗទទួលបានទឹកប្រាក់ ចំនួន៤លានរៀល។ លើសពីនេះទៀត បេក្ខជនឆ្នើមចំនួន ៤នាក់ ក៏ទទួលបានលេខគណនីពិសេស នៅឯធនាគារ ជីប ម៉ុង ផងដែរ៕

Most Popular

To Top