សិល្បៈ និង កម្សាន្ត

តារា​​ចម្រៀង​ប្រុស​ស្រី​កូរ៉េ​៩​រូប ដែល​មាន​ស្បែក​ស​បំផុត ពង​មាន់​បក​ក៏​សុំ​ចាញ់

ស្រី​ស្រស់​ ប្រុស​ស្អាត​​ក្នុង​វិស័យ​ចម្រៀង​ KPOP ទាំង​៩​រូប​នេះ មិន​ត្រឹម​តែ​មាន​ទម្រង់​មុខ​ស្អាត​ដូច​​ទេព​អប្សរ​​នោះ​ទេ ថែម​ទាំង​ស្បែក​ស​ដូច​ព្រិល​ ដែល​ធ្វើ​ឲ្យ​អ្នក​ណា​ឃើញ​ហើយ​ក៏​ច្រណែន។
អាច​និយាយ​បាន​ថា វិស័យ​ចម្រៀង​កូរ៉េ បាន​រីក​ចម្រើន​ដល់​កំពូល​ហើយ ដោយ​ត្រូវ​បាន​គេ​ស្គាល់​ស្ទើរ​ទូទាំង​ពិភពលោក។ ទន្ទឹម​នឹង​នោះ​ផង​ដែរ គឺ​ជា​កាលវិភាគ​ដែល​រវល់​ដក​ឃ្លា​មិន​រួច​សម្រាប់​តារា KPOP ជា​ច្រើន​រូប។ ដោយ​ហេតុ​នោះ​ហើយ មិន​​ត្រឹម​តែ​សុខភាព​របស់​ពួក​គេ​ទេ​ដែល​ធ្លាក់​ចុះ សូម្បី​ស្បែក​មុខ​របស់​ពួក​គេ​ក៏​មាន​ផល​ប៉ះពាល់​មិន​តិច​ដែរ ដោយ​ត្រូវ​ផាត់​មុខ​ក្រាស់​ៗ ក៏​ដូច​ជា​ត្រូវ​ពន្លឺ​ជះ​ខ្លាំង​គ្រប់​ពេល​វេលា។
យ៉ាងណាក្ដី ទោះ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ក៏​នៅ​តែ​មាន​សិល្បករ សិល្បការិនី​ដែល​មាន​ស្បែក​ស្អាត​ឥត​ខ្ចោះ ដូច​ពង​មាន់​បក។ ជាក់​ស្ដែង​មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Naver បាន​បញ្ចេញ​តារា​តារា​ប្រុស​ស្រី​ទាំង​៩​រូប​ដែល​មាន​ស្បែក​ស​ស្អាត​ដាច់​គេ​ទាំង​៩​ក្នុង​វិស័យ KPOP ដូច​ខាង​ក្រោម៕

១. Chaeyoung (Twice)

២. Jisoo (BlackPink)

៣. Joy (Red Velvet)

៤. Suga (BTS)

៥. Sehun (EXO)

៦. Hyerin (EXID)

៧. Jaehyun (NCT)

៨. Somin (KARD)

៩. Kim Jaehwan (Wanna One)

ប្រភព៖Sabay

Most Popular

To Top