អតីតកីឡាករ Fernando Torres បានទទួលការងារថ្មីហើយ ដោយក្លាយជាគ្រូបង្វឹក ក្រុមយុវជន ក្រោមអាយុ១៩ឆ្នាំ របស់ក្រុម Atletico Madrid ។
អតីតខ្សែប្រយុទ្ធឆ្នើមខាងលើនេះ បានប្រកាសចូលនិវត្តន៍ នៅឆ្នាំ២០១៩កន្លងទៅ ក្រោយពីចំណាយ ពេលច្រើនឆ្នាំនៅអឺរ៉ុប និងក្លឹបចុងក្រោយរបស់គេ Sagan Tosu នៅជប៉ុន ។ ក្រោយពីចូលហាត់រៀន ក្នុងវគ្គគ្រូបង្វឹក២ឆ្នាំមកនេះ ពេលនេះរូបគេទទួលការងារ ក្នុងវិស័យបាល់ទាត់ហើយ ដោយធ្វើជាគ្រូបង្វឹកក្រុមយុវជន U19 របស់ AT Madrid ។
Torres ត្រូវបានអ្នកគាំទ្រ AT Madrid ចាត់ទុកជាវីរបុរសក្លឹបម្នាក់ ក្រោយពីលេងបាន ៤០៤ប្រកួត និងរកបាន១២៩គ្រាប់ ។ ការត្រលប់មកធ្វើការឱ្យក្លឹបដើមរបស់គេវិញនេះដែរ ត្រូវបានគេរំពឹងថា ជាជំហានមួយដើម្បីអភិវឌ្ឍសមត្ថភាព និងអនាគតអាចនឹង ដឹកនាំក្រុមធំក៏ថាបាន៕