កីឡា

សហព័ន្ធកីឡា លើកទម្ងន់កម្ពុជា រៀបចំយុទ្ធសាស្រ្តឆ្ពោះ SEA GAMES 2023 និងអូឡាំពិក២០២៤

ភ្នំពេញ ៖ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ផ្តល់បទបទសម្ភាស៍ ដល់សារព័ត៌មាន ស្តីពីការត្រៀមខ្លួនឆ្ពោះទៅដណ្តើមមេដាយមាស លើព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលព្រះរាជាណាចក្រកម្ពជា ធ្វើជាម្ចាស់ផ្ទះ និងមានគោលដៅចូល រួមព្រឹត្តិការណ៍ការ ប្រកួតកីឡាអូឡាពិក លើកក្រោយ (ឆ្នាំ២០២៤)របស់ខ្លួន បន្ទាប់ពីចំណាយ៣ឆ្នាំក្នុងការស្វែង រកអត្តពលិកឆ្នើមៗ ។

លោក សំ សុខយី អគ្គលេខាធិការ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ថា រយៈពេល ៣នេះសហព័ន្ធ បានមានទំនាក់ទំនង ជាមួយសហព័ន្ធកីឡាលើក ទម្ងន់អន្តរជាតិ និងសហព័ន្ធកីឡាលើកទម្ងន់ អាស៊ី ដើម្បីឲ្យសកម្មភាពរស់រវើក និងត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021លើកទី៣១ ហើយក៏មានការលំបាក ក្នុងការផលិតកីឡាករ-កីឡាការិនី ត្រូវការវេលាសមរម្យ ឆ្ពោះទៅរកមេដាយជូនជាតិ ។

លោកអគ្គលេខាធិបន្តថា ព្រោះការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅវៀតណាមយើង សង្ឃឹមថា នឹងទទួលមេដាយមួយគ្រឿង ក្នុងនោះយើងមិនអាចកំណត់ថា ឈ្នះមេដាយ ប្រភេទឡើយ ដោយយើងជំរុញ ការខំខិតប្រឹងប្រែង តាមយុទ្ធសាស្រ្ត ដើម្បីអត្តពលិកឈានចូល កំណត់អាជីព។ យុទ្ធសាស្រ្តបន្ទាប់ សហព័ន្ធទាក់ទង ជាមួយកូនខ្មែរ ដែលរស់នៅក្រៅប្រទេស ដូចជាអូស្រ្តាលី២នាក់ និងអាមេរិក១ ជាអត្តពលិកជំនាញ ប្រភេទកីឡាលើកទម្ងន់ ។

លោកបន្ថែមទៀតថា ចំណែកព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលព្រះរាជាណាចក្រកម្ពជា ធ្វើជាម្ចាស់ផ្ទះយើងសង្ឃឹម ដណ្តើមមេដាយមាស១គ្រឿង ។
នាពេលខាងមុន សហព័ន្ធត្រៀមបញ្ជូនកីឡាករ-កីឡាការិនី លើកទម្ងន់ទៅហ្វឹកហាត់ នៅក្រៅប្រទេស តាមផែនការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ៕ដោយ៖លី ភីលីព

Most Popular

To Top