ខ្សែការពារហុល្លង់កីឡាករ Virgil Van Dijk បានត្រលប់មកកាន់ទីលានបាល់ទាត់វិញ ក្រោយពីបាត់មុខរយៈពេល ៩ខែ ដោយសារតែរបួសដ៏រន្ធត់មួយកាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ។
កីឡាកររូបនេះបានបង្ហាញខ្លួនជាលើកដំបូងបន្ទាប់មកជារបួសវិញ ដោយលេងនៅក្នុងប្រកួតមិត្តភាពប៉ះនឹងក្លឹបអាល្លឺម៉ង់ Hertha Berlin ដែលលេងនៅក្នុងប្រទេសអូទ្រីស។
នៅក្នុងប្រកួតប៉ះនឹងក្លឹបរដ្ឋធានីប៊ែរឡាំង Van Dijk ត្រូវបានប្ដូរចូលនៅក្នុងនាទីទី៦៩ ជំនួសខ្សែការពារអង់គ្លេស Natheniel Phillips។ ការប្រកួតនេះបានបញ្ចប់ដោយហង្សក្រហមឈ្នះក្នុងលទ្ធផល ៤ ទល់នឹង ៣។
គួររម្លឹកផងដែរថា បុរសជនជាតិហុល្លង់រូបនេះ បានរងរបួសកាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ ដោយកាលនោះអ្នកចាំទី Everton កីឡាករ Jordan Pickford បានឈូស និងប៉ះទង្គិចដែលបណ្ដាលឱ្យមានបញ្ហាជង្គង់ធ្ងន់ធ្ងរ៕
ប្រភព៖http://sabay