ស៊ីប ៖ បុរាណវិទូបាននិយាយថា ទីតាំងប្រាសាទបុរាណ ដែលជាសាលពិធីជប់លៀងបុរាណមួយ ដោយមានអ្នកចូលរួមជាមួយ សត្វរបស់បូជាចារ្យ និងផឹកស្រាធ្វើឲ្យពួកភ្លេចព្រះ កាលពី២០០០ ឆ្នាំមុនត្រូវបានគេរកឃើញ នៅស៊ីប នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ទីតាំងពិធីជប់លៀង ត្រូវបានសាងសង់ នៅជិតប្រាសាទមួយធ្លាប់ឈរ នៅទីក្រុងបុរាណរបស់ NEA Paphos ដែលបានតាំងទីលំនៅ នៅតំបន់ភាគនិរតី នៃកោះនៅចុងសតវត្សរ៍ទី៤របស់គ.ស ។
សាលនេះត្រូវបាន គេរចនាឡើង ជាកន្លែងបើកចំហជាមួយនឹងទីធ្លាមួយ ត្រូវបានសាងសង់នៅលើវេទិកាថ្មមួយ និងការផ្លាស់ប្តូរដ៏មហិមាមួយ មានចម្ងាយតែ២ឬ ៣ហ្វីតពីប្រាសាទ ដ៏ពិសិដ្ឋ ។
បុរាណវិទូនៅតែធ្វើការបង្ហាញ ពីស្ថាបនិកប្រាសាទ និងតំបន់ ប៉ុន្តែរ៉ូមបានសាងសង់ស្មុគស្មាញក្នុងការគោរព Venus ជាព្រះនៃសេចក្តីស្រឡាញ់ និងការមានកូន។ ក្រុមការងារ ក៏បានប៉ាន់ស្មានថារចនាសម្ព័ន្ធនេះប្រហែល ជាត្រូវបានប្រើ ដើម្បីថ្វាយ បង្គំព្រះក្រិកបុរាណ ប៉ុន្តែប្រាសាទតោបុរាណ មិនសមនឹងប្លង់ក្រិកធម្មតាទេ គ្មានភ័ស្តុតាងណាមួយ ដែលមានជួរឈរនៅជុំវិញ តំបន់នោះឡើយ ។
ទីក្រុង NEA Paphos ស្ថិតនៅក្រោមមេដឹកនាំខុសៗគ្នាមួយ ចំនួនក្នុងកំឡុងពេលមានអត្ថិភាព របស់វា ។ ក្នុងកំឡុងពេល Hellenistic ពី ៣២៣ មុនគ.សដល់ ៣៣ គ.ស ទីក្រុងនេះស្ថិតនៅក្រោម ព្រះរាជាណាចក្ររបស់អេហ្ស៊ីបកាលឆ្នាំ២៩៥ មុន គ.ស ហើយបន្ទាប់មកការគ្រប់គ្រង រ៉ូម៉ាំងបានចាប់ផ្តើមនៅឆ្នាំ៥៨ មុន គ.ស ៕ដោយ៖លី ភីលីព