កីឡា

Fabinho សម្រេចចិត្ត បន្តកុងត្រាថ្មី រយៈពេល៥ឆ្នាំ

កីឡាករប្រេស៊ីលវ័យ២៧ឆ្នាំ Fabinho បានក្លាយទៅជាកីឡាករបណ្តូលចិត្តរបស់ ក្លឹបហង្សក្រហម Liverpool ផងទាំងគ្រូបង្វឹកនិងអ្នកគាំទ្រផងប៉ុន្មានរដូវកាលចុងក្រោយនេះ គិតចាប់តាំងតែពីបាន ផ្ទេរមកពីក្លឹប Monaco កាលពី៣ឆ្នាំមុន។

តារាឆ្នើមរូបនេះទីបំផុតត្រូវបាន The Goal ចេញផ្សាយហើយថា នឹងសម្រេចចិត្តក្នុងការបន្តកុងត្រា ថ្មីរយៈពេល៥ឆ្នាំបន្ថែមទៀត ជាមួយនឹងទឹកដី Anfield បន្ទាប់ពី បានចរចាគ្នាមួយរយៈកន្លងមក ដែលនេះបានក្លាយទៅជាដំណឹង ដ៏រីករាយមួយសម្រាប់ក្លឹបទាំងមូល។

ក្នុងនាមជាកីឡាករខ្សែបម្រើការពារ ដ៏រឹងម៉ាំនិងមានគុណភាពម្នាក់ Fabinho ក៏បានដើរតួនាទី ជាប្រធានក្រុមផងដែរម្តងម្កាលដើម្បីជួយសម្រួលដល់កិច្ចការងារ របស់គ្រូបង្វឹកលោក Jurgen Klopp។

រដូវកាលមុន Liverpool ជួបបញ្ហាកីឡាកររបួសជាច្រើននាក់ ជាពិសេសក្នុងតំបន់ការពារដែល Fabinho ត្រូវបានក្លាយជា កីឡាករដ៏សំខាន់ម្នាក់ដើម្បីបំពេញការងារនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top