សិល្បៈ និង កម្សាន្ត

ស៊យធំ ! អ៊ីវ៉ា ត្រូវគេជេរប្រមាថ ដោយចោទរឿង លួចទាក់ទងស្នេហា ព្រមទាំងគំរាម សម្លាប់ទៀត

តារាចម្រៀងល្បីរាងស្រឡូន ប្រចាំផលិតកម្មសាន់ដេ កញ្ញាអ៊ីវ៉ា បានបញ្ចេញវីដេអូរឿង ហួសចិត្តមួយ ដែលកញ្ញាត្រូវបានស្រ្តីម្នាក់ ទូរសព្ទចូលមកជេរ និងរាលដាលទៅមនុស្ស ជាច្រើនទៀត មិនត្រឹមតែប៉ុណ្ណឹងទេ តែមទាំងគំរាមសម្លាប់ថែមទៀតផង ។

តារាចម្រៀង កញ្ញាអ៊ីវ៉ា បានបង្ហោះវីដេអូ អមដោយសំណេរ នៅលើគណនីហ្វេសប៊ុក របស់ខ្លួនកាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ដោយបានចែករំលែករឿង ដ៏គួរឲ្យហួសចិត្តមួយ ព្រោះមានគណនីហ្វេសប៊ុកឈ្មោះ AhJuly បានចូលខមមិនជេរ ប្រមាថ និងប្រើសម្តីមិនសមរម្យលើកញ្ញា ថែមទាំងបានចោទនាថា បានពាក់ពន្ធ័រឿងរ៉ាវ ស្នេហាជាមួយទៀតផង ។

ទាក់ទិនរឿងរ៉ាងនេះដែរ កញ្ញាអ៊ីវ៉ា បានច្រានចោល ព្រមទាំងបានបដិសេធថា កញ្ញាមិនដែលស្គាល់បុគ្គល ដែលចូលខមមិនជេរប្រមាថ រួមទាំងខលមកគំរាម នាងនោះទេ ។

អ៊ីវ៉ាបានបន្ថែមទៀតថា កញ្ញាផុសបង្ហាញ ទៅកាន់ប្រិយមិត្តនេះ គឺគ្មានគោលបំណងអាក្រក់ ឬឌឺដងទៅបុគ្គលនោះវិញទេ គឺកញ្ញាគ្រាន់តែចង់ឲ្យបងប្អូន ទាំងអស់គ្នាដឹង ដើម្បីកុំឲ្យមានការយល់ច្រលំ មកលើរូបនាង ។

បើក្រឡេកទៅមើល គណនីហ្វេសប៊ុក Ah July វិញក៏បានសរសេរ សារបែបឌឺដង បញ្ចើចបញ្ចើរ ដោយអមជាមួយរូបថតមួយ សន្លឹករបស់នាង ហើយជេរប្រម៉ាថ មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងឲ្យនាងស្បថ ដាក់ជីវិតផងដែរ ។

Most Popular

To Top