មេឃខៀវ Manchester City បានត្រៀមលុយប្រមាណ ១២៧លានផោនស្មើ១៧៥ លានដុល្លារ ដើម្បីទិញយក Harry Kane ពីមាន់ខ្នាយមាស Tottenham។
យ៉ាងណាមាន់ខ្នាយមាស មិនចង់លក់ខ្សែប្រយុទ្ធខាងលើ ក្នុងតម្លៃ ១២៧លានផោននេះឡើយ ពោលគឺគេចង់បាន១៥០ លានផោន ។ ប៉ុន្តែនេះជាការបើកការចរចាមួយរវាង City និង Spurs ដែលក្រុមមេឃខៀវជឿថា អាចលួងSpurs ឲ្យព្រមលក់ក្នុងតម្លៃណាមួយ ក្រោម១៥០លានផោន។
រំលឹកថា កាលពីពេលថ្មីៗនេះ City ទើបតែយកបានខ្សែ បម្រើប្រយុទ្ធម្ចាស់ អាវលេខ១០ Jack Grealish ពី Atson Villa ក្នុងតម្លៃ ប្រមាណ ១០០ លានផោនហើយគោលដៅបន្ទាប់ របស់ Pep ពេលនេះគឺលោកកំពុងចង់ បាន Kane ខ្លាំងមែនទែន ៕ sabay