កីឡា

ឮ​ថា​ចង់​ធ្វើ​ប្រធានាធិបតី​ហ្វីលីពីន Pacquiao សារភាព​ថា ខ្លួន​មិន​ច្បាស់​ពី​អនាគត​នៅ​ពិភព​ប្រដាល់​ទេ

លោក Manny Pacquiao បាន​សារភាព​ថា ខ្លួន​មិន​ច្បាស់​លាស់​ពី​អនាគត​នៅ​ក្នុង​ពិភព​ប្រដាល់​នោះ​ទេ ក្រោយ​ពី​បាន​ចាញ់​កីឡាករ​គុយបា Yordenis Ugás។ មាន​ពាក្យ​លេច​ឮ​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា កីឡាករ​ប្រដាល់​ប្រែ​ក្លាយ​ជា​កីឡាករ​ប្រដាល់​រូប​នេះ​ក៏​ចង់​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ខែ​ឧសភា ឆ្នាំ២០២២​ផង​ដែរ។

នៅ​ក្នុង​សន្និសីទ​កាសែត​បន្ទាប់​ពី​ការ​ប្រកួត​ លោក Pacquiao បាន​លើកឡើង​ថា៖ ” ខ្ញុំ​មិន​ដឹង​ទេ។ សូម​ឱ្យ​ខ្ញុំ​សម្រាក​សិន​ទៅ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​តាម​ក្រោយ​ថា ខ្ញុំ​នឹង​បន្ត​វាយ​ប្រដាល់​ទៀត​ ឬ យ៉ាង​ណា”។

លោក​បាន​សង្កត់ធ្ងន់​ថា លោក​កំពុង​តែ​ជួប​ក្នុង​ពិភពលោក​មួយ ដែល​លំបាក​ជាង​ពិភព​ប្រដាល់​ទៅ​ទៀត ដោយ​លោក​មាន​បំណង​ចង់​ជួយ​ប្រជាជន​ហ្វីលីពីន។

ពាក់ព័ន្ធ​នឹង​រឿង​ឈរ​ឈ្មោះ​ធ្វើ​ជា​ប្រធានាធិបតី​លោក​បាន​និយាយ​ថា លោក​នឹង​ប្រកាស​ការ​សម្រេច​ចិត្ត​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ។

យ៉ាងណាមិញ អ្នក​នាំ​ពាក្យ​ផ្នែក​នយោបាយ​របស់​លោក Pacquiao លោក Monico Puentevella បាន​និយាយ​ប្រាប់​សារព័ត៌មាន Al Jazeera ថា កីឡាករ​ប្រដាល់​ប្រែ​ក្លាយ​ជា​អ្នក​នយោបាយ​រូប​នេះ មាន​បំណង​ចង់​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​ប្រធានាធិបតី​ហ្វីលីពីន ដោយ​លោក​គ្រាន់​តែ​សម្លឹង​មើល​ពេល​វេលា​បន្តិច​ទៀត​តែ​ប៉ុណ្ណោះ។

Pacauiao ប្រឡូក​ចូល​នយោបាយ​ជាង​ ១០ឆ្នាំ​ហើយ ដោយ​លោក​បាន​ឡើង​ធ្វើ​ជា​សមាជិក​សភា​ជាន់​ទាប​ហ្វីលីពីន​កាល​ពី​ឆ្នាំ២០១០ ហើយ​ជាប់​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​នៅ​ឆ្នាំ២០១៦។ លោក​ថែម​ទាំង​បាន​ធ្វើ​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​របស់​លោក​ប្រធានាធិបតី Rodrigo Duterte ទៀត​ផង​ កាល​ពី​ឆ្នាំ២០២០។ តែ​លោក​ត្រូវ​បាន​អ្នក​ជិត​ស្និទ្ធ​នឹង​លោក Duterte ធ្វើ​បក្ស​ប្រហារ​ទម្លាក់​ចេញ​ពី​តំណែង​ កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ក្រោយ​លោក​បាន​ទាស់​ទែង​ពាក្យ​សម្ដី​ជាមួយ​លោក Duterte៕ ប្រភព៖http://sabay

Most Popular

To Top