ក្រិច៖អ្នកជំនាញក្រិចបាននិយាយថា ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការទទួលទានរបបអាហារបែបមជ្ឈឹមបូព៌ា “Mediterranean” មានសាច់ក្រហមតិចអាចជួយធ្វើឲ្យលិង្គងាប់ចំពោះបុរសដែលកំពុង ប្រឈមនឹងជំងឺនេះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ពួកគេបានបន្តថា នេះក៏ព្រោះតែបុរសដែលមាន ជំងឺលើសឈាមប្រឈមនឹងជំងឺនេះទ្វេដងជាងអ្នកដែល មានកម្រិតសម្ពាធឈាមធម្មតា។ ដើម្បីស្វែងយល់ថា តើការព្យាបាលសម្ពាធឈាម តាមរយៈការផ្លាស់ប្តូររបបអាហារក៏បានជួយព្យាបាលបញ្ហាងាប់លិង្គដែរឬទេ អ្នកជំនាញមកពីសាកលវិទ្យាល័យAthens នៅប្រទេសក្រិចបានឲ្យបុរសវ័យកណ្តាល ២៥០ នាក់ទទួលរបបអាហារមជ្ឈឹមបូព៌ានិងតាមដានសុខភាពរបស់ពួកគេ។
អ្នកស្រាវជ្រាវបានរកឃើញថា បុរសដែលធ្វើតាម របបអាហារមជ្ឈឹមបូព៌ាយ៉ាងច្រើន មានលំហូរឈាមល្អប្រសើរកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនខ្ពស់ និងដំណើរការលិង្គប្រសើរជាងមុន។ ការសិក្សាក្រុមជនជាតិក្រិចបានស្វែងយល់ ពីអត្ថប្រយោជន៍ដែលទទួលបានពីការទទួលទានកម្រិតរបបអាហារ មជ្ឈឹមបូព៌ា ខុសៗគ្នាចំពោះបញ្ហាងាប់លិង្គក៏ដូចជា ជំងឺបេះដូង និងកម្រិតសម្ពាធឈាម។
ការស្រាវជ្រាវពីមុនបានបង្ហាញថា កម្រិតនៃការធ្វើលំហាត់ប្រាណអាចធ្វើឲ្យប្រសើរឡើងនូវការរស់រានមាន ជីវិតចំពោះបុរសដែលមានជំងឺលើសឈាមហើយការទទួលទានរបប អាហារមជ្ឈឹមបូព៌ា អាចបន្ថយសម្ពាធឈាម និងការពារការគាំងបេះដូងចំពោះបុរសដែលមានហានិភ័យ។
របបអាហារពិសេសនេះសង្កត់ធ្ងន់លើផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងប្រេងអូលីវការប្រើប្រាស់ ផលិតផលទឹកដោះគោតិចតួច និងការកំណត់សាច់ក្រហម។ អ្នកស្រាវជ្រាវបាន ពិនិត្យមើលថា តើទម្លាប់តមអាហារត្រូវបាន ផ្សារភ្ជាប់ជាមួយនឹងការធ្វើលំហាត់ប្រាណកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនលំហូរឈាម ការឡើងរឹងនៃសរសៃឈាម និងការឡើងរឹងរបស់លិង្គ៕ ដោយ៖លី ភីលីព