បច្ចេកវិទ្យា

យានអវកាស ដឹកទំនិញ Dragon របស់ SpaceX ដែលដឹកសត្វស្រមោច ផ្លែប័រ និងដៃមនុស្សយន្តនឹងមកដល់ ISS នៅថ្ងៃនេះ


អាមេរិក៖យានអវកាស Dragon cargo របស់ក្រុមហ៊ុនអវកាសយក្សអាមេរិក SpaceX ដែលផ្ទុកដោយសត្វស្រមោច ផ្លែប័រ និងការ៉េមក្នុងចំណោមការផ្គត់ផ្គង់អវកាសយានិកចំនួន ៤.៨០០ ផោនត្រូវបានកំណត់ឲ្យចូលចតជាមួយស្ថានីយ៍អវកាសអន្តរជាតិ “ISS” នៅល្ងាចថ្ងៃនេះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

នេះជាការបញ្ជូនលើកទី ២៣ ដែលក្រុមហ៊ុនអវកាសSpaceX បានបញ្ជូនទៅ ISS សម្រាប់អង្គការណាសាក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះហើយគ្រោងនឹងចូលចតដោយស្វ័យប្រវត្តិជាមួយស្ថានីយ៍នៅម៉ោង ១១៖០០ EDT (១៦ ៖០០ BST) ។ គ្រាប់រ៉ុកកែត Falcon កែច្នៃឡើងវិញបានផ្ទុះឡើងលើមេឃពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការណាសានៅរដ្ឋផ្លរីដាកាលពីព្រឹកព្រលឹមថ្ងៃអាទិត្យជាមួយនឹងការផ្គត់ផ្គង់ចំនួន ៤.៨០០ ផោន (២.១៨០ គីឡូក្រាម) ។

យានអវកាស Dragon កំពុងដឹកផ្លែបឺរ និងក្រូចឆ្មាស្រស់ព្រមទាំងការ៉េមសម្រាប់អវកាសយានិក ៧ នាក់ដែលបច្ចុប្បន្នកំពុងរស់នៅលើមន្ទីរពិសោធន៍មានចម្ងាយ ២៥៣ ម៉ាយពីផែនដី។ ការពិសោធន៍នៅលើក្តាររួមមានកសិដ្ឋានស្រមោច សត្វសមុទ្រនិងរុក្ខជាតិដែលបញ្ជូនដោយក្រុមកាយរឹទ្ធិនឹងត្រួតពិនិត្យពួកវាដោយប្រើប្រព័ន្ធស្រាវជ្រាវស្វយ័តថ្មីនៅលើស្ថានីយ៍អវកាស ខណៈកំពុងធ្វើតេស្តិ៍ដូចគ្នានៅលើផែនដី។
យានអវកាសនេះនឹងចូលចតជាមួយ ISS ហើយនៅទីនោះមួយខែមុននឹងវិលត្រឡប់មកផែនដីវិញជាមួយនឹងការសាកល្បងដែលបានបញ្ចប់ហើយវត្ថុផ្សេងទៀតមិនត្រូវការនៅ ISS ទៀតទេ៕

Most Popular

To Top