ខ្សែប្រយុទ្ធ Son Heung-min បានរងរបួសសាច់ដុំកំភួនជើង អំឡុងពេលលេង ឱ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង ប្រកួតជាមួយអឺរ៉ាក់កាលពីពេលកន្លងទៅ។
Son លេង៩០នាទី ពេញក្នុងការប្រកួតដែលកូរ៉េ ស្មើជាមួយអឺរ៉ាក់ ក្នុងលទ្ធផល ០-០។ ក្រោយពីនោះមក រូបគេមានអារម្មណ៍ថាឈឺសាច់ដុំកំភួនជើង និងមិនអាចលេងឱ្យកូរ៉េ ក្នុងការប្រកួតនៅយប់មិញ ដែលឈ្នះ លីបាណុន ១-០ នោះទេ។ នេះជាកង្វល់មួយសម្រាប់ក្រុម Spurs ផងដែរ ព្រោះអវត្តមាន ខ្សែប្រយុទ្ធស្លាបម្នាក់នេះ នឹងធ្វើឱ្យក្រុមបាត់ កម្លាំងសំខាន់ម្នាក់ហើយ។ រហូតមកដល់ពេលនេះ គេមិនទាន់ច្បាស់ថា Son នឹងត្រូវសម្រាកប៉ុន្មានថ្ងៃនៅឡើយទេ។
ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំខាងលើ លេងល្អណាស់នៅរដូវកាលនេះ ដោយរកបាន២គ្រាប់ ក្នុងការលេង៣ប្រកួតបើកឆាក Premier League។ ក្រុម Spurs ក៏កំពុងឈរនៅកំពូលតារាងផងដែរ ដោយ៣ប្រកួត ឈ្នះទាំង៣ប្រកួត និងមិនទាន់របូតគ្រាប់បាល់១គ្រាប់នោះទេ៕ ប្រភព៖ សប្បាយ