កីឡាករ Pjanic អតីតលេងឲ្យក្លឹប Juvenuts ទីបំផុតគឺអាចធ្វើការចាកចេញ ទៅចូលរួមជាមួយនឹងក្លឹបតួកគី ជាផ្លូវការហើយ ក្នុងលក្ខខណ្ឌខ្ចីជើង ពីក្លឹប Barcelona ទាំងដែលសុខចិត្ត កាត់បន្ថយប្រាក់កម្រៃផង។
កីឡាកររូបនេះ បានធ្វើការរិះគន់គ្រូបង្វឹកក្លឹប Barcelona លោក Ronald Koeman គឺមិនបានផ្តល់ការគោរពទាល់តែសោះ ចំពោះរូបគាត់ផ្ទាល់ ទើបនាំឲ្យមានការសម្រេចចិត្ត ចាកចេញបែបនេះ។
ជាការឆ្លើយតប ទៅនឹងពាក្យរិះគន់ ដោយកីឡាករ Pjanic ដែលបានធ្វើឡើង កាលពីថ្ងៃមុននោះលោក Koeman នៅថ្ងៃនេះបានធ្វើការឆ្លើយតបថា វាជាការលំបាក ដើម្បីស្វែងយល់ឲ្យបានកីឡាករគ្រប់គ្នា ប៉ុន្តែតាមអ្វីដែលគាត់យល់ឃើញគឺថា នៅទីនេះ Barcelona មានកីឡាករ ដែលលេងបានល្អជាង Pjanic ជាច្រើននាក់៕ ប្រែសម្រួល៖ស៊ុនលី
