កីឡា

ប្រកួតកីឡា ប្រដាល់សកល “ULTIMATE BOXING CHAMPIONSHIP 2021”ជាយុទ្ធសាស្រ្ត ដំណើរឆ្ពោះទៅ SEA GAM ES 2023នៅកម្ពុជា

ភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់ សកលកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មា នស្តីពី ការរៀបចំកម្មវិធីប្រកួតកីឡា ប្រដាល់សកល “ULTIMATE BOXING CHAMPIONSHIP 2021” ធ្វើឡើងស្របតាមផែនការ យុទ្ធសាស្រ្តស្វែងរកមេដាយ សម្រាប់ការប្រកួតកីឡា SEA GAM ES 2023 លើកទី៣២ ឆ្នាំ២០២៣ របស់សហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា ក៏ដូចជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយ ក្នុងការអភិវឌ្ឍវិស័យ កីឡាប្រដាល់សកល នៅព្រះរាជាណាចក្រកម្ពុជា ឲ្យក្លាយជាប្រភេទកីឡា ដ៏មានប្រជាប្រិយភាព និងមានសក្តានុពល នៅក្នុងតំបន់ និងអន្តរជាតិ ។

ក្នុងឳកាសពិធីប្រកាស ការប្រកួតផ្លូវ“ULTIMATE BOXING CHAMPIONSHIP 2021”ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា និងលោក Casey Barnett នាយកសាលា CamEd Business School នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បាននិយាយថា បើទោះ បីជាស្ថានភាព មេរោគCOVID-19 នៅតែបន្តគំរាមកំហែងទាំង នៅក្នុងប្រទេស និងជាសកលក៏ដោយ ក៏សហព័ន្ធ នៅតែខិតខំព្យាយាមយកអស់ កម្លាំង កាយចិត្ត ក្នុងការអនុវត្តផែនការ យុទ្ធសាស្រ្តរបស់ខ្លួនឈានទៅទទួលបានជោគជ័យ សម្រាប់ការធ្វើម្ចាស់ផ្ទះ ជាប្រវត្តិសាស្ត្រ នៃការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ។

ការប្រកួតកីឡាប្រដាល់សកល “ULTIMATE BOXING CHAMPIONSHIP 2021 ” រៀបចំឡើងក្នុងគោលបំណង សំខាន់ៗគឺផ្តល់ឱកាស ដល់ក្រុមជម្រើសជាតិ ប្រដាល់សកលកម្ពុជា ចូលរួមការ ប្រកួត ក្នុងស្រុកឱ្យបានច្រើន ដើម្បីពង្រឹងបច្ចេកទេស មុនឈានទៅចូលរួមការប្រកួត ជាលក្ខណៈអន្តរជាតិ ជាពិសេសឆ្ពោះទៅចូលរួមការ ប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម និងការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ។

អភិវឌ្ឍ និងពង្រឹងសមត្ថភាព កីឡាករ-កីឡាការិនីប្រដាល់សកល នៅតាមបណ្តាក្លិប និងសមាគមក្រោមចំណុះ សហព័ន្ធមុនចូលរួមការប្រកួតកីឡា ប្រដាល់សកលជ្រើសរើស ជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២១ ។ ពង្រឹងសមត្ថភាព របស់អាជ្ញាកណ្តាល-ចៅក្រម និង មន្ត្រីបច្ចេកទេស ឈានឆ្ពោះ ទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាណាចក្រកម្ពុជា និងអភិវឌ្ឍធនធានកីឡាករ កីឡាការិនី នៅតាមបណ្តាក្លិប និងសមាគម និងពង្រឹងសក្តានុពលវិស័យកីឡា ប្រដាល់សកលនៅព្រះរាជាណាចក្រកម្ពុជា ។

សម្រាប់ការរៀបចំកម្ម វិធីប្រកួតលើកទី១ នឹងប្រព្រឹត្តនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៦:០០ នាទីល្ងាច ដោយមានចំនួន ៦គូ និងមានការចូលរួម ប្រកួតពីកីឡាករជម្រើសជាតិ ប្រដាល់សកល និងកីឡាករ មកពីបណ្តាក្លិបប្រដាល់ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប ។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីប្រកួតនេះនឹងមិនធ្វើ ឲ្យមានអ្នកចូលរួម ទស្សនាដោយផ្ទាល់នោះទេ ហើយសហព័ន្ធក៏ នឹងអនុវត្តតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ ៣ការពារ ៣កុំ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានម៉ឺងម៉ាត់ផងដែរ ។ ចំពោះការរៀបចំកម្មវិធី ប្រកួត គឺទទួលបានការចូល រួមឧបត្ថម្ភពី សាលា CamEd Business School ។ ម្យ៉ាងវិញទៀត សហព័ន្ធកំពុងធ្វើការ ទំនាក់ទំនងជាមួយសមាគម កីឡាប្រដាល់សកល អន្តរជាតិ (AIBA) ដើម្បីស្នើសុំការគាំទ្រ បន្ថែមលើការរៀបចំកម្មវិធី ប្រកួតនេះផងដែរ ។

លោក Casey Barnett នាយកសាលា ខេមអេត ដែលជាអ្នកជួយផ្ដល់ជាថវិកា ឱ្យបានតំណើរការ នៃការប្រកួតនេះឡើង បានមានប្រសាសន៍ (ខ្ញុំឃើញកម្មវិធី ប្រដាល់សាកលនេះ ជាវិធីសាស្ត្រល្អបំផុត ដើម្បីបង្កើនជំនាញនិងការប្រកួតប្រជែង បង្កើន សមត្ថភាពបន្ថែម ។ ខ្ញុំដឹងហើយថា កម្មវិធីប្រកួតនេះវាអាចជួយពង្រឹង សមត្ថភាពកីឡាករបន្ថែម បើ សិនមានការប្រកួត កាន់តែច្រើន សមត្ថភាពនិងជំនាញ កាន់តែមានការកើនឡើង ។ ដូច្នេះខ្ញុំសូមគាំទ្រកម្មវិធីនេះ ។ លោកគិតថាកីឡាករ-កីឡាការិនីកម្ពុជា មានសក្ដនុពលច្រើន ដែលអាចឈ្នះមេដាយ ៕

Most Popular

To Top