កីឡា

Jake Paul ទម្លាយ​ថា​ គេ​បាន​ប្រាក់ខ្ទង់​លាន​ដុល្លារ​ ចាប់តាំង​ពីឈ្នះ​ Tyron Woodley កាល​ពី​ខែ​មុន​

Jake Paul ​តារា​ Youtube ម្នាក់​ដ៏​ល្បី​នៅ​អាមេរិក​ ដែល​បាន​បម្លែង​ខ្លួន​មក​ជា​កីឡាករ​វៃ​បុក​កាល​ពី​ចុង​ឆ្នាំ​២០១៩កន្លង​ទៅ​នេះ​ បាន​ទម្លាយ​ពី​ខ្ទង់​ប្រាក់​សរុប​ ដែល​គេ​ទទួល​បាន​ក្រោយ​វាយ​ឈ្នះ​​Tyron Woodley កីឡាករ​ MMA កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២១​ ទៅ​កាន់​សារព័ត៌មាន​ DailyMailTV នៅ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​សារ​ព័ត៌មាន​ខាង​លើ​នេះ​ Jake បាន​និយាយ​ត្រង់​ៗ​ថា​ គេ​ទទួល​បាន​ប្រាក់​ដុល្លារ​សរុប​មក​ទល់​នឹង​ពេល​នេះ​គឺ​ ៨ខ្ទង់​ (បើ​គិត​ជា​លុយ​គឺ​ ១០​លាន​ដុល្លារ​ឡើង​ទៅ​)។

កំពូល​ Youtuber រូប​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ចំណូល​បាន​មក​ពី​វិស័យ​នេះ​គឺ​ច្រើន​សន្ធឹក​សន្ធាប់​ ដែល​អាច​ជួយ​គេ​ឲ្យ​រស់​នៅ​ស្រួល​បួល​បាន​ តែ​នេះ​គឺ​ជា​អ្វី​ដែល​គេ​ខិត​ខំ​ធ្វើ​រាល់​ថ្ងៃ​តាំង​ពី​អាយុ​ ១៧ឆ្នាំ​មក​។

យ៉ាង​ណា​ក្ដី​ Jake ក៏​បាន​បញ្ជាក់​ផង​ដែរ​កាល​ពី​ពេល​ថ្មីៗ​ថា​ ការ​ប្រកួត​ម្ដង​ទៀត​ជា​មួយ​ Tyron Woodley នឹង​មិន​អាច​កើត​ឡើង​ទេ​ ដែល​ហេតុ​ធ្វើ​ឲ្យ​កីឡាករ​ MMA រូប​នេះ​បាន​ចំអក​​ទៅ​កាន់​ Jake ថា​ Yotuber ហ្នឹង​អន់​ លែង​ហ៊ាន​វៃ​ជា​មួយ​គេ​ម្ដង​ទៀត​៕

ប្រភព៖ http://sabay

Most Popular

To Top