ផ្សេងៗ

កាសែត ជាភាសាខ្មែរ​​ដំបូង​គេ ត្រូវចាប់កំណើតឡើងតាំងពីសម័យ អាណានិគមបារាំង​

កាសែតនគរវត្ត បោះពុម្ពឆ្នាំ១៩៣៦ ដល់១៩៤២ ​​ក្នុង​សម័យអាណាព្យាបាល​បារាំង ហើយចន្លោះ​បារាំងនិងជប៉ុន។ នេះ​ជាជាកាសែត​ជាតិនិយម ទី១ នៅកម្ពុជា។

ពី​ដំបូងឡើយ កាសែតនគរវត្ត តែងនិពន្ធ​​ ​ដាស់តឿនខ្មែរ ឲ្យភ្ញាក់រលឹក ឲ្យខំប្រឹងធ្វើការ និងប្រកបរបររកស៊ីជួយដូរ ហើយកុំឲ្យចាញ់ច្រាបជនបរទេស ពិសេសចិន និងវៀតណាម​ ដែលមករស់នៅលើដីខ្មែរ កាន់កាប់ជំនួញ និង សេដ្ឋកិច្ចក្នុងស្រុក នាជំនាន់​បារាំង​គ្រប់គ្រងប្រទេស​​។ កាសែតប្រចាំសប្តាហ៍ នគរវត្ត ​បង្កើតនិងសរសេរដោយក្រុមបញ្ញវន្តខ្មែរ និងពួក​អ្នកជាតិនិយម ព្រមទាំងមាន អ្នកសរសេរលាក់ឈ្មោះលាក់មុខជាច្រើនរូប ដែលសុទ្ធសឹងជាមន្ត្រីរាជការ អ្នកច្បាប់ គ្រូៗ និងអតីតលោក​សង្ឃ​។

កាសែត​​​ខ្មែរទី១ ​បង្កើត​ឡើង​ក្នុង​កាលៈ​ទេសៈ​ដែល​ស្រុក​ខ្មែរ ឋិត​​នៅក្រោម​ការ​ត្រួតត្រា​របស់​បរទេស​ គឺ​ពុំ​មែន​ជា​រឿង​សាមញ្ញ​ និង​ងាយ​ស្រួល​ប៉ុន្មាន​ឡើយ។ ​នៅ​លើ​ទំព័រ​កាសែតនេះ ដែល​មាន​តម្កល់​នៅស្រុក​បារាំង​​ និង​មាន​អាយុ​៨៥ឆ្នាំទៅហើយ គឺ​ គេ​ឃើញ​តែឈ្មោះ​អ្នក​ជំនួញ ប៉ាច ឈឺន ដែល​ជា​ស្ថាបនិក និង​ជា​ចាងហ្វាង​ការផ្សាយ ក្រៅពីនោះ សុទ្ធតែ​លាក់​មុខ​លាក់​ឈ្មោះទាំងអស់​៕ ប្រភព៖http://sabay

Most Popular

To Top