បរទេស៖ នាវាចម្បាំងអង់គ្លេសមួយគ្រឿង នៅថ្ងៃចន្ទនេះ កំពុងតែធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ហើយទង្វើបែបនេះ ទំនងជាធ្វើឲ្យប្រទេសចិនខឹង ស្របពេលមានភាព តានតឹងកើនឡើងខ្ពស់ រវាងចិននិងតៃវ៉ាន់។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក មិនបានផ្តល់សេចក្តីអត្ថាធិប្បាយ ដោយត្រង់នោះទេ នៅពេលត្រូវគេសួរ អំពីនាវាចម្បាំងអង់គ្លេសនោះ ដោយនិយាយថា លោកមិនបានដឹងបេសកកម្មអ្វី ដែលនាវាបរទេសនៅច្រកសមុទ្រតៃវ៉ាន់ កំពុងធ្វើនោះទេ។
នៅក្នុងទីក្រុងតៃប៉ិ លោក Chiu Kuo-cheng បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “នៅពេលពួកវាធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នោះ យោធាជាតិរបស់យើងនឹងយល់ច្បាស់ ពីស្ថានការណ៍ ប៉ុន្តែនឹងមិនជ្រៀតជ្រែកនោះឡើយ”។
គួរបញ្ជាក់ថា ប្រទេសចិនតែងអះអាងថាកោះតៃវ៉ាន់ គឺជាទឹកដីមួយផ្នែករបស់ខ្លួន និងបានបង្កើនសម្ពាធយោធា និងនយោបាយ ដើម្បីបង្ខំកោះកាន់លទ្ធិប្រជាធិបតេយ្យមួយនេះ ឲ្យទទួលយកអធិបតេយ្យភាពរបស់ចិន៕
ប្រែសម្រួល៖ប៉ាង កុង