អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ថា នាវាចម្បាំងដែលបានលិចក្នុងអំឡុងសង្គ្រាមលោកលើកទី១ នៅឯឧបទ្វីបហ្គាលីប៉ូលី នៅភាគពាយព្យនៃប្រទេសតួកគី ត្រូវបានណែនាំឱ្យយកចិត្តទុកដាក់ចំពោះអ្នកចូលចិត្តមុជទឹក ដែលជាផ្នែកមួយ នៃឧទ្យានក្រោមទឹកនៅថ្ងៃអាទិត្យនេះ ។
ឧទ្យានទឹកក្រោមទឹកប្រវត្តិសាស្រ្ត Gallipoli ដែលមានទីតាំងស្ថិតនៅក្រៅខេត្ត Canakkale ក្នុងច្រកសមុទ្រ Dardanelle ដែលបានឃើញការប្រយុទ្ធគ្នា យ៉ាងសាហាវអំឡុងសង្គ្រាម ត្រូវបានសម្ពោធដោយមានពិធីមួយ ដោយបង្ហាញនាវាលិចចំនួន ១៤ផ្សេងៗគ្នា ។
លោក Ismail Kasdemir ប្រធាននាយកដ្ឋានប្រវត្តិសាស្រ្តនៅ Gallipoli នៃប្រទេសតួកគី បានលើកឡើងនៅក្នុងពិធីមួយដែលបានធ្វើឡើង កាលពីថ្ងៃសៅរ៍ថា តំបន់នេះបានឃើញការប៉ះទង្គិចគ្នាយ៉ាងខ្លាំង រវាងកងទ័ពជើងទឹកនៃប្រទេសមហាអំណាចកណ្តាល រួមទាំងអាល្លឺម៉ង់ និងចក្រភពអូតូម៉ង់និងកងកម្លាំងសម្ព័ន្ធមិត្ត ដូចជាបារាំង និងប្រទេសអង់គ្លេស ។
លោកKasdemir បានកត់សម្គាល់ថា ជាមួយនឹងឧទ្យាននេះ “Canakkale នឹងក្លាយជាគោលដៅមុជទឹក ដ៏ស្រស់ស្អាតបំផុតមួយដោយបង្ហាញ ពីរឿងរ៉ាវនៃកប៉ាល់លិចទឹកនីមួយៗ” ។
កន្លែងមុជទឹកដ៏សំខាន់បំផុតមួយ នៃឧទ្យាននេះ គឺនាវាចម្បាំងអង់គ្លេសប្រវែង១២០ម៉ែត្រ ឈ្មោះ HMS Majestic ដែលលិចដោយនាវាមុជទឹក German U-21 របស់អាឡឺម៉ង់ នៅឯប្រាសាទ Seddulbahir ក្នុងឆ្នាំ១៩១៥ ។
សេចក្តីប្រកាសព័ត៌មានមួយ បានដាក់ថា “គ្រាប់កាំភ្លើងធំដែលមិនផ្ទុះ និងគ្រាប់កាំភ្លើង នៅលើកប៉ាល់នៅជម្រៅ២៤ម៉ែត្រ នឹងទាក់ទាញអ្នកចូលចិត្តមុជទឹក” ។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា នាវាអង់គ្លេសមួយទៀតឈ្មោះ HMS Triumph ដែលបានលិចចូលទៅក្នុងទឹកជាមួយបុគ្គលិក ៧៣នាក់នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩១៥ ស្ថិតនៅជម្រៅ៧០ម៉ែត្រ ពីឆ្នេរសមុទ្រ Kabatepe ។
យោងតាមមន្រ្តីបានឲ្យដឹងថា កប៉ាល់ទាំងនោះនៅរក្សាដដែលនៅលើផ្ទៃសមុទ្រ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា