កីឡា

Andreas Pereira ប្រឈមមុខបម្រាម ៦ប្រកួត នៅប្រេស៊ីល

កីឡាករខ្សែបម្រើរបស់ក្លឹបបិសាចក្រហម Man UTD ម្នាក់ដែលកំពុងលេងខ្ចីជើងឲ្យក្លឹប Flamengo របស់ប្រេស៊ីល អាចនឹងប្រឈមមុខទៅនឹងបម្រាម ក្នុងការប្រកួតចំនួន៦ បន្ទាប់ពីបានល្មើសច្បាប់ធ្វើចត្តាឡីស័ក។

កីឡាករ Andreas Pereira ត្រូវបាន The Goal ចេញផ្សាយថានឹងអាចប្រឈមមុខ ទៅនឹងបម្រាមរយៈពេល៦ប្រកួត បន្ទាប់ពីបានប្រព្រឹត្តិខុស ទៅនឹងច្បាប់ធ្វើចត្តាឡីស័ក របស់ប្រទេសប្រេស៊ីល។

គួរឲ្យដឹងដែរថា Pereira បានចំណាយពេលជាង៧ឆ្នាំ ជាមួយនឹងក្លឹបបិសាចក្រហម Man UTD និងបានបង្ហាញខ្លួនឲ្យឈុតធំ របស់ក្លឹបកាលពីឆ្នាំ២០១៤ ហើយកីឡាករប្រេស៊ីលនេះ មិនសូវបានបង្ហាញខ្លួនឈុតធំទៀតឡើយ ចាប់តាំងពីពេលនោះ មកហើយក៏ត្រូវបានបញ្ចេញ ជាកីឡាករខ្ចីជើង ជាលើកទី៤ហើយឲ្យ Flamengo៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top