បរទេស៖ អង្គការសម្ពន្ធមិត្តណាតូ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួននឹងបណ្ដេញមន្ត្រីការទូតរុស្ស៊ី៨នាក់ ដោយចោទពីបទធ្វើការងារជាចារកម្ម ហើយក្នុងពេលទន្ទឹមគ្នានេះដែរ ក៏កាត់បន្ថយទំហំ គណៈប្រតិភូរុស្ស៊ីផងដែរ។
នៅក្នុងសេចក្តីរាយការណ៍មួយ ដែលផ្តល់ឲ្យកាសែត The Washington Post និងកាសែត The Hillអង្គការណាតូបាននិយាយដូច្នេះថា “យើងអាចធ្វើការបញ្ជាក់ថា យើងបានឈប់ទទួលស្គាល់សមាជិក៨រូប របស់បេសកកម្មរុស្ស៊ីប្រចាំនៅអង្គការណាតូ ដែលមិនត្រូវបានប្រកាសថា ជាមន្ត្រីស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី”។
ក្រៅពីនេះ អង្គការណាតូ ក៏បានកាត់បន្ថយចំនួនក្រុមការងាររបស់ទីក្រុងមូស្គូ ដែលអនុញ្ញាតឲ្យធ្វើការងារ នៅក្នុងទីស្នាក់ការកណ្ដាលណាតូ ក្នុងទីក្រុងព្រួចសែល ពីចំនួន២០នាក់ឲ្យនៅតែ១០ ស្របពេលដែលមន្ត្រីការទូតទាំង៨នាក់ នឹងត្រូវចាកចេញនៅចុងខែនេះ ហើយតំណែងទំនេរចំនួន២នឹងត្រូវលុបចោល។