កីឡា

ម្ចាស់ក្លឹបថ្មីភ្លាម Newcastle សម្លឹងឃើញ Icardi ជាកីឡាករចំណូលថ្មីដំបូង

ក្រោយការប្រកាស រកបានម្ចាស់ក្លឹប ដែលមានទ្រព្យសម្បត្តិច្រើន លើសពីទ្រព្យសម្បត្តិ នៃម្ចាស់ក្លឹបទាំងអស់នៅលីគកំពូលអង់គ្លេស បូកបញ្ចូលគ្នា មកគេជឿជាក់ថា Newcastle កំពុង តែសម្លឹងមើលឃើញកីឡាករ ខ្សែប្រយុទ្ធម្នាក់ របស់ក្លឹប PSG ភ្លាមមកចូលរួម ក្នុងផែនការថ្មីរបស់ខ្លួន។

Newcastle ត្រូវបាន The Goal ចេញផ្សាយថា បានចុះឈ្មោះចូលរួមជាមួយ នឹងក្លឹបផ្សេងៗទៀត ដើម្បីអាចចរចានាំយកកីឡាករ ខ្សែប្រយុទ្ធ Mauro Icardi ពីក្លឹប PSG ទាំងដែលបច្ចុប្បន្នមានក្លឹប ជាច្រើនរួចមកហើយ ដែលមានបំណងចង់បាន គាត់ដូចគ្នាដូចជា Spurs និង Juventus។

បច្ចុប្បន្នតំណែងរបស់ Icardi នៅជាមួយនឹង PSG កាន់តែចង្អៀត ខណៈដែលវត្តមានរបស់កីឡាករឆ្នើមៗ ជាច្រើននៅទីនោះ រួចទៅហើយដូចជា Neymar, Messi, Mbappe និងកីឡាករ ខ្សែប្រយុទ្ធក្មេងៗជាច្រើនទៀតដូចជា Keane ជាដើម៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top