ព្រឹត្តិការណ៍

ទីអារាម ដ៏ចំណាស់បំផុតមួយ នៅស្ទឹងត្រែង អាយុកាលជាង ៣០០ឆ្នាំ បានដល់ហើយប្រៀប ដូចឆ្លងពេលវេលា ទៅអតីតកាល

វត្តសុវណ្ណរតនារាម ហៅវត្តហាងសាវាត ជាវត្តអារាម ដែលមានអាយុកាល ជាង៣០០ឆ្នាំមានទីតាំង ស្ថិតនៅភូមិហាងសាវ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ រូបភាពប៉ុន្មានសន្លឹកបង្ហាញ អំពីវត្តសុវណ្ណរតនារាម វ័យចំណាស់មួយនេះ ត្រូវបានចែកចាយលើទំព័រ ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៤ តុលា ២០២១នេះ ។

វត្តសុវណ្ណរតនារាម មានវ័យចំណាស់ មានបង្កប់នូវសំណង់ស្ថាបត្យកម្ម ចំណាស់ៗជាច្រើន ដែលមានបង្ហាញនូវ ព្រលឹងនៃស្ថាបត្យកម្ម វប្បធម៌ និងសាសនា កាលពីជំនាន់នោះ បានក្លាយជាទីតាំងទេសចរណ៍ថ្មីមួយទៀត សម្រាប់អ្នកទេសចរនិង មានបង្កប់នូវជំនឿអរូបដ៏ ស័ក្ដិសិទ្ធិ និងរឿងរ៉ាវប្រវត្តិសាស្រ្តផងដែរ។

យ៉ាងណាមិញ ពុំមានឯកសារឬព័ត៌ច្រើនឡើយ អំពីរឿងរ៉ាវលំអិតឬដំណើរដើមទង នៃទីអារាមដ៏ចំណាស់មួយនេះ សង្ឃឹមថានឹងមានពុទ្ធបរិស័ទ ក៏ដូចជាសិស្សនិសិត្ស សិក្សាស្រាវជ្រៀវ បន្ថែម ដើម្បីឲ្យទីដ៏ចំណាស់មួយនេះ បានក្លាយជាទីតាំងទេសចរណ៍ថ្មី មួយទៀត និងចងក្រងទុកជាឯកសារ ដល់កូនចៅជំនាន់ក្រោយៗបានស្វែង យល់បន្ថែម ។

Most Popular

To Top