ព័ត៌មានអន្តរជាតិ

អាជីវកម្ម របស់អ៊ីស្រាអែល កំពុងអភិវឌ្ឍ រថយន្តហោះ មានកៅអី២ អាចដឹកអ្នកដំណើរ ក្នុងល្បឿន ២៤៩គីឡូម៉ែត្រ/ម៉ោង ចេញលក់ជាផ្លូវការ ដើមឆ្នាំ២០២៤

អ៊ីស្រាអែល ៖ ក្រុមហ៊ុនអាជីវកម្មមួយ នៅប្រទេសអ៊ីស្រាអែល បានបង្ហាញរថយន្តហោះ មាន២កៅអីចាប់ផ្តើមដំណើរ ការជាផ្លូវការលើក ដំបូងរបស់ខ្លួន ដោយក្រុមហ៊ុនសង្ឃឹមថា នឹងត្រូវបានប្រើ ដើម្បីដឹកជញ្ជូនអ្នកដំណើរ ឆ្លងកាត់ទីក្រុង នៅដើម ឆ្នាំ២០២០៤ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រ ឌៀលីម៉ែល ។

យន្តហោះហោះឡើង និងចុះចតបញ្ឈរ (eVTOL) ទាំងអស់នឹង ត្រូវបានលក់ជាចម្បង ក្នុងសហរដ្ឋអាមេរិក ដែលអាជ្ញាធរ អាកាសចរណ៍សហព័ន្ធ (FAA) បានធ្វើការជាមួយ អ្នកអភិវឌ្ឍន៍ AIR អស់រយៈពេល២ឆ្នាំ លើការរៀបចំអាជ្ញាប័ណ្ណ និងបទប្បញ្ញត្តិ ដើម្បីធ្វើឲ្យវាស្របច្បាប់ និងសុវត្ថិភាព ។ នាយកប្រតិបត្តិ AIR និយាយថា ពួកគេសង្ឃឹម ថា នឹងមានការយល់ព្រម នៅចុងឆ្នាំ២០២៣ សម្រាប់រថយន្ត AIR ONE របស់ពួកគេ ត្រូវបានគេរំពឹងថា នឹងមានតម្លៃប្រហាក់ប្រហែល នឹង រថយន្តផ្លូវខ្ពស់ផងដែរ ។

ព័ត៌មានលម្អិតតិចតួចបំផុតអំពីតម្លៃ និងភាពអាចរកបានត្រូវ បានចេញផ្សាយសម្រាប់យានជំនិះ ដែលមានកៅអី២ ហើយអាចធ្វើដំណើរបានចម្ងាយ ១៧៧គីឡូម៉ែត្រ។ វានឹងលក់ជូនអ្នកប្រើប្រាស់ ដែល នឹងអាចប្រើប្រាស់កម្មវិធី ‘fly by intent’ ធ្វើឲ្យពួកគេដំណើរការវា នៅលើអាកាសដោយមិនមាន ការបណ្តុះបណ្តាល ឬអ្នកបើកបរមានអាជ្ញាប័ណ្ណ ៕ ដោយ៖លី ភីលីព

Most Popular

To Top