កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Kun Aguero ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ នៅក្រោយមានអក្ការៈឈឺទ្រូង នៅក្នុងអំឡុងពេលនៃការប្រកួតជូនក្លឹប Barcelona ក្នុងលីគនាពេលចុងសប្តាហ៍ កន្លងមក។
នៅថ្ងៃនេះក្រោយការធ្វើតេស្តនិងស្កេនរួចរាល់ Barcelona បានចេញសេចក្តីប្រកាស ហើយថាកីឡាករ Aguero នឹងត្រូវសម្រាកព្យាបាលរហូតយ់ាងហោចណាស់ ៣ខែបន្ទាប់ពីរបួសនេះ។
Aguero ត្រូវបានដកចេញភ្លាមៗបន្ទាប់ពីរងបញ្ហាទ្រូង នៅក្នុងពេលដែល Barcelona ប្រកួតបានត្រឹមលទ្ធផល១ ស្មើជាមួយនឹងក្រុម Alaves ហើយត្រូវបានបញ្ចូន ទៅពិនិត្យដោយ លោកសាស្ត្រាចារ្យ Dr. Josep Brugada ។
គួរឲ្យដឹងដែរថាបុរសវ័យ៣៣ឆ្នាំរូបនេះ បានចូលរួមជាមួយនឹង Barcelona ដោយមិនមានតម្លៃខ្លួន ឡើយកាលពីរដូវក្តៅកន្លងមកនេះពីក្លឹបមេឃខៀវ Man City ប៉ុន្តែគាត់បានខកខាន ការប្រកួតដល់ ទៅ២ខែបាត់ ទៅហើយដោយ សាររបួសរសៃពួរជើង៕
ប្រែសម្រួល៖ស៊ុនលី