សិល្បៈ និង កម្សាន្ត

នាងSorn ចាកចេញពី CLC បន្ទាប់ពីកុងត្រា ជាមួយ Cube Entertainment មកដល់ទីបញ្ចប់ហើយ

កូរ៉េខាងត្បូង ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpopបាននិយាយថា កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ផលិតកម្ម Cube Entertainment បានប្រកាសថា កិច្ចសន្យាផ្តាច់មុខ របស់តារាចម្រៀង នាង Sorn ជាមួយផលិតកម្ម ឥឡូវនេះត្រូវបានបញ្ចប់ បន្ទាប់ពីមានការព្រមព្រៀងគ្នា រវាងភាគីទាំង២ ហើយនាងក៏នឹងត្រូវដកសមាជិកចេញពី CLC ផងដែរ ។

ខ្លួននាង Sorn ផ្ទាល់បាននិយាយ នៅលើការបញ្ចប់កិច្ចសន្យា របស់នាងដោយ បានបន្ទរសេចក្តី ថ្លែងការណ៍ របស់ Cube អំពីកិច្ចព្រមព្រៀង ទៅវិញទៅមក ។ នាងបានបង្ហាញពីអារម្មណ៍ របស់នាងបន្ថែមទៀត លើការផ្សព្វផ្សាយជាសិល្បករ នៅប្រទេសកូរ៉េ និងពេលវេលា របស់នាងជាមួយ CLC ទាំងមូលក្នុងការបង្ហោះ Twitter ខាងក្រោម ។

ការចាកចេញរបស់នាងពី CLC និង Cube Entertainment ធ្វើតាមវីដេអូ Tik Tok ដ៏ចម្រូងចម្រាស ដែលបង្ហាញពីតួអង្គ ‘Squid Game’ សម្តែងដោយ Anupam Tripathi និងការលុបវីដេអូ YouTube របស់នាងទាំងអស់ ។ តើលោកយល់យ៉ាងណាដែរ ចំពោះព័ត៌មាន ដែលនាង Sorn ចាកចេញពី CLC និង Cube? ៕ដោយ៖លី ភីលីព

Most Popular

To Top