រដ្ឋកាលីហ្វ័រញ៉ា៖ យោងតាមការចេញផ្សាយពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា គ្រាប់រ៉ុក្កែត SpaceX Falcon 9 បានបាញ់ចេញពីមូលដ្ឋានទ័ពអវកាស Vandenberg នៃរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃសុក្រ ក្នុងបេសកកម្មបន្ថែមផ្កាយរណបអ៊ីនធើណេត Starlink V1.5 ចំនួន ៤៨ គ្រឿងទៅកាន់ក្រុមតារានិករដ៏ធំមហិមារបស់ក្រុមហ៊ុន។ ការលើកចេញពី Complex-4E បានមកតាមកាលវិភាគនៅម៉ោង ៣:២៩...
BRUSSELS៖ សហភាពអឺរ៉ុបកំពុងឆ្ពោះទៅរក ការសម្របខ្លួនផលិតកម្មស្បៀងរបស់ខ្លួន ទៅនឹងវិធីថ្មីរបស់ពិភពលោកដោយមានប្រទេសចំនួន ២៧ ចង់ទទួលយកបច្ចេកទេសហ្សែនចុងក្រោយបង្អស់ដែលខ្លួន សង្ឃឹមថានឹងជួយទប់ទល់នឹងបញ្ហាប្រឈមសកលដោយសុវត្ថិភាព ដូចជាការប្រែប្រួលអាកាសធាតុ និងកង្វះខាត យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អស់ជាច្រើនទសវត្សរ៍មកហើយ សហភាពអឺរ៉ុបមានការអភិរក្សដែលធ្វើឲ្យប្រើប្រាស់សារពាង្គកាយ បានកែប្រែហ្សែន ជារឿយៗនាំមកនូវអត្ថន័យនៃ Frankenfood ជាជាងការកែលម្អផលិតកម្មដំណាំ ខណៈ សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត បានទទួលយកបច្ចេកវិទ្យាជីវវិស្វកម្មថ្មីយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាការប្រតិបត្តិរបស់សហភាពអឺរ៉ុបបានទម្លាក់ទម្ងន់របស់ខ្លួន...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីមួយរូប រួមនឹងកូនប្រុសម្នាក់ ដែលមានបញ្ហាក្តៅខ្លាំងកម្ដៅឡើងដល់ 40អង្សារ រហូតសន្លប់ រស់នៅក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។...
ភ្នំពេញ៖ តារាចម្រៀង និងកីឡាករប្រដាល់គុនខ្មែរល្បីៗ ប្រចាំផលិតកម្ម Town បានទៅទស្សនារោងចក្រ ខ្មែរ ប៊ែវើរីជីស ដែលលាតសន្ធឹងលើផ្លូវលេខ ២១៧ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ខដង្កោ រាជធានីភ្នំពេញ កាលពីថ្មីៗនេះ ហើយបានកោតសរសើរ ពីស្តង់ដាររោងចក្រ និងផលិតផល ខ្មែរ ប៊ែវើរីជីស ថាជាផលិតផលក្នុងស្រុក តែគុណភាពស្តង់ដារពិភពលោក...
ព្រះសីហនុ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ក្នុងពីធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានសម្តែងការគាំទ្រ និងបញ្ជាក់ថា កំពង់ផែទេសចេណ៏ថ្មីនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយដល់ វិស័យទេសចរណ៍ រួមចំណែកជាមួយរាជរដ្ឋាភិបាល ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្តខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត។ គួរឲ្យដឹងថាពិធីខាងលើនេះ...
ភ្នំពេញ៖ កាលពីថ្ងៃសុក្រសប្តាហ៍មុន ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើការចាប់សន្លឹកឆ្នោតផ្សងសំណាង រកអតិថិជនដែលជាអ្នកលក់បន្តតាមរទេះ ដើម្បីក្លាយជាម្ចាស់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន ១គ្រឿង ទូរស័ព្ទ OPPO Reno 8 ចំនួន ៥គ្រឿង...
ភ្នំពេញ៖ កាលពីថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទទួលស្វាគមន៍កំពូលតារាចម្រៀង ប្រចាំផលិតកម្ម Galaxy Navatra យ៉ាងកក់ក្តៅមកកាន់រោងចក្រ ខ្មែរ ប៊ែវើរីជីស ដើម្បីទស្សនានិងសិក្សា ពីសង្វាក់ផលិតកម្មទាំងមូល ក្នុងការផលិតស្រាបៀរ និងភេសជ្ជៈក្នុងស្រុកដែលឈានមុខគេ ស្របទៅតាមស្តង់ដារអន្តរជាតិ។ ការទទួលដ៏រាក់ទាក់ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដល់ក្រុមការងារផលិតកម្ម Galaxy...
ខេត្តកណ្តាល៖ ដោយមើលឃើញរូបភាពតាមបណ្តាញសង្គម របស់លោកយាយមួយរូប ដែលស្រឡាញ់គណបក្សប្រជាជនកម្ពុជា សុខចិត្តជិះកង់ ដង្ហែរឃោសនាបោះឆ្នោត ជូនគណបក្ស ដោយក្តីអាណិត ស្រឡាញ់ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានចាត់ក្រុមការងារ ធ្វើការស្វែងរក និងបាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលមានអាការៈ ស្ទះដង្ហើមខ្លាំង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ញឹម ចន្ថា អាយុ៣៦ឆ្នាំ មានមុខរបរ ជាជាង រស់នៅ ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បុរសរងគ្រោះ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕
ព្រះសីហនុ៖ នៅល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលជួបគ្រោះថ្នាក់ មុតកញ្ចក់ដៃខាងធ្វេងដល់ឆ្អឹង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ទួត ឆេកូ អាយុ៣៥ឆ្នាំ មានមុខរបរ ជាជាង រស់នៅ ភូមិកោះតូចសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បុរសរងគ្រោះ ត្រូវបានអ្នកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ៕