The Goal នៅថ្ងៃនេះបានសរសេរថាកីឡាករ Rafael Leao បានក្លាយទៅជាកីឡាករគោលដៅដ៏សំខាន់មួយ របស់ក្លឹបមេឃខៀវ Man City ដោយក្នុងនោះក្លឹបអង់គ្លេសមួយក៏បានត្រៀមកញ្ចប់មួយចំនួនធំផងដែរ ដើម្បីនាំយកកីឡាកររូបនេះ មករួមក្លឹបឲ្យបាននៅរដូវក្តៅក្រោយ។ កីឡាករវ័យ២៣ឆ្នាំរូបនេះនឹងបន្តរស់នៅជាមួយនឹង AC Milan រហូតដល់រដូវក្តៅជាមុនសិន ដើម្បីអាចបំពេញការងារនៅ Champions League ជាមួយនឹងក្លឹបអ៊ីតាលីនេះជាមុនសិន ប៉ុន្តែជឿជាក់ថានឹងមិនអាចបន្តស្នាក់នៅអ៊ីតាលីទៀតឡើយនារដូវក្តៅខាងមុខ។ គួរឲ្យដឹងដែរថា...
កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានធ្វើការហោះហើរទៅចូលរួម ជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីនហើយនៅក្នុងប្រទេសអាមេរិក ដើម្បីត្រៀមការប្រកួតមិត្តភាពកំដៅសាច់ដុំចំនួន២ មុនការប្រកួតពានរង្វាន់ពិភពលោក នឹងត្រូវចូលមកដល់។ កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប PSG រូបនេះបានហោះទៅដល់រដ្ឋហ្វ្លរីដា ជាមួយនឹងមិត្តរួមក្រុមផ្សេងទៀតដូចជា Angel Di Maria, Leandro Paredes និង Nicolas Tagliafico ខណៈដែលគ្រូបង្វឹក លោក...
អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ចាប់ពីជំងឺហឺតដល់ជំងឺ Covid-19 លក្ខខណ្ឌជាច្រើនអាចទាមទារ ការវាស់អុកស៊ីហ្សែនក្នុងឈាមជាប្រចាំ ដូច្នេះកុំបារម្ភនាពេលនេះអ្នកជំនាញបានប្រើប្រាស់កម្មវិធីស្មាតហ្វូនអាចវាស់បានរហូតដល់ ៨០ភាគរយឯណោះ។ បច្ចុប្បន្ននេះ ការវាស់វែងទាំងនេះត្រូវបានប្រើប្រាស់ ដោយប្រើឧបករណ៍វាស់ជីពចរជាឧបករណ៍ តោងជាប់នឹងចុងម្រាមដៃ ឬត្រចៀករបស់អ្នក ទោះបីជាវាអាចធ្វើឲ្យការធ្វើតេស្តិ៍ពិបាកនៅពេលធ្វើដំណើរក៏ដោយ។ ក្នុងក្តីសង្ឃឹមនៃការធ្វើឲ្យដំណើរការកាន់តែងាយស្រួល អ្នកវិទ្យាសាស្ត្របានបង្កើតកម្មវិធីស្មាតហ្វូនដែលប្រើកាមេរ៉ា និងពន្លឺរបស់ឧបករណ៍ដើម្បីវាស់កម្រិតអុកស៊ីសែនក្នុងឈាម។ ក្នុងអំឡុងពេលធ្វើតេស្តិ៍ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Washington និងសាកលវិទ្យាល័យ...
អាមេរិក៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ទីបំផុត iPhone 14 Pro ដែលទន្ទឹងរង់ចាំជាយូរមកហើយ បានចេញលក់នៅថ្ងៃសុក្រ ដោយអ្នកគាំទ្រជុំវិញពិភពលោកកំពុងរង់ចាំយ៉ាងអន្ទះសារនៅខាងក្រៅ Apple Stores ដើម្បីក្លាយជាអ្នកដំបូងគេដែលទទួលបានឧបករណ៍ថ្មីនេះ។ ប៉ុន្តែអ្នកទទួលយកដំបូងមួយចំនួន កំពុងរាយការណ៍អំពីបញ្ហាដ៏ចម្លែកមួយ ពោលគឺកញ្ចក់កាមេរ៉ាខាងក្រោយ របស់កាមេរ៉ានោះញ័រនៅពេលពួកគេកំពុងថតរូប ឬវីដេអូក្នុងកម្មវិធីភាគីទី៣មួយចំនួនរួមមាន Snapchat, TikTok និង Instagram ។ វាមិនច្បាស់ថា...
អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានប្តូររូបសញ្ញារបស់ខ្លួន ទៅជាពណ៌ខ្មៅទាំងអស់ ហើយបានបន្ថែមខ្សែបូពណ៌ខ្មៅ ទៅកាន់គេហទំព័ររបស់ខ្លួនជាសញ្ញានៃការគោរពនៅមុនពិធីបុណ្យសព របស់ព្រះមហាក្សត្រីនីនៅថ្ងៃនេះ។ និមិត្តសញ្ញាជាធម្មតាលេចឡើង ជាពណ៌ក្រហម លឿង ខៀវ និងបៃតង ត្រូវបានជំនួសដោយអត្ថបទពណ៌ប្រផេះ នៅចក្រភពអង់គ្លេសនៅថ្ងៃទី ៨ ខែកញ្ញាជាថ្ងៃនៃការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី។ ខ្សែបូពណ៌ខ្មៅក៏ត្រូវបានបន្ថែមនៅខាងក្រោមរូបសញ្ញា រួមជាមួយនឹងសារថា ‘អរគុណអ្នកម៉ែ’...
អង់គ្លេស៖ ទឹកក្រៅដីត្រូវបានរកឃើញ ក្នុងអាចម៍ផ្កាយនៅចក្រភពអង់គ្លេសជាលើកដំបូង ខណៈអ្នកជំនាញនិយាយថា ថ្មអវកាស Winchcombe បានធ្លាក់នៅលើផ្លូវជាតិ Cotswolds កាលពីឆ្នាំមុន អាចជួយពន្យល់ពីរបៀបដែលផែនដីទទួលបានមហាសមុទ្រ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អាចម៍ផ្កាយ Winchcombe បានធ្លាក់លើផ្លូវជាតិនៅទីក្រុង Gloucestershire កាលពីខែកុម្ភៈឆ្នាំមុន ត្រូវបានគេគិតថានឹងអាចរកតម្រុយ អំពីកន្លែងដែលមហាសមុទ្រដ៏ធំ របស់ផែនដីបានមកពី។ លោក Ashley King...
យោង តាមការចេញផ្សាយ របស់កាសែត The Liverpool Echo បានឲ្យដឹងថាក្លឹប Everton កំពុងចាប់ផ្តើមពិចារណានិងពិភាក្សាជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធជួរមុខ Alex Iwobi ហើយដើម្បីអាចពិនិត្យមើលលទ្ធភាព នៃការបន្តកុងត្រាថ្មី ខណៈដែលកុងត្រាបច្ចុប្បន្ន កាន់តែខិតជិតដល់សុពលភាព។ បច្ចុប្បន្ន Everton បានបង្ហាញអំពីបំណងចង់បន្តកុងត្រាជាមួយនឹងកីឡាករ វ័យ២៦ឆ្នាំរូបនេះយ៉ាងខ្លាំង បន្ទាប់ពីកីឡាកររូបនេះបានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យ កាលពីរដូវកាលមុននិងការប្រកួតបើករដូវកាលកន្លងមកថ្មីៗនេះផង...
ស្ដុកហូម៖ យោងតាមទីភ្នាក់ងាររដ្ឋាភិបាលមួយកាលពីថ្ងៃអាទិត្យបានឱ្យដឹងថា អ្នកជំងឺដែលប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រ ដែលទ្រទ្រង់អាយុជីវិត អាចនឹងមានគ្រោះថ្នាក់ក្នុងរដូវរងារនេះ ដោយសារមានលទ្ធភាព នៃការដាច់ចរន្តអគ្គិសនីនៅក្នុងប្រទេសស៊ុយអែត ដោយសារបញ្ហាថាមពល។ លោក Jan-Olof Olsson អ្នកគ្រប់គ្រងការត្រៀមផ្គត់ផ្គង់នៅទីភ្នាក់ងារទំនាក់ទំនងស៊ីវិលស៊ុយអែត (MSB) បានប្រាប់ទូរទស្សន៍ស៊ុយអែតថា “វាតែងតែមានហានិភ័យ សម្រាប់អ្នកដែលត្រូវការម៉ាស៊ីនទ្រទ្រង់ជីវិត ឬស្ថិតនៅក្នុងការថែទាំសុខភាពនៅផ្ទះ ប្រសិនបើមានការដាច់ចរន្តអគ្គិសនី”។ លោកបានពន្យល់ថា ទោះបីជាមន្ទីរពេទ្យមានប្រព័ន្ធអគ្គិសនីបម្រុងក៏ដោយ ក៏នឹងមានការពន្យារពេលមុនពេលពួកគេភ្ជាប់ពាក្យ...
បរទេស៖យោងតាមការចេញផ្សយរបស់កាសែតបរទេស កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថា កាំភ្លើងធំកញ្ចប់ដំបូងដែលអាល្លឺម៉ង់ប្រភេទ Howitzer ដែលសន្យាផ្តល់ឲ្យប្រទេសអ៊ុយក្រែននោះ អាចនឹងត្រូវពន្យាពេល រហូទដល់២ឆ្នាំកន្លះទៀតមុនអាចធ្លាក់ទៅដល់ដៃកងកម្លាំងយោធាអ៊ុយក្រែន។ ប្រភពដដែលបានបន្តទៀតថាអាល្លឺម៉ង់កន្លងមក បានសន្យាផ្តល់កាំំភ្លើងធំប្រភេទ RCH-155 howitzer នេះចំនួន១៨គ្រឿងទៅឲ្យអ៊ុយក្រែនពីលើសព្វាវុធជាច្រើនទៀត ដែលរដ្ឋាភិបាលក្រុងប៊ែរឡាំង បានអនុម័តផ្តល់ជាជំនួយប៉ូន្តែការដឹកជញ្ជូន សម្រាប់អាវុធប្រភេទកាំភ្លើងធំនេះត្រូវបានគេជឿជាក់ថា នឹងប្រើប្រាស់ពេលវេលា រហូតទៅដល់៣០ខែទៀត។ Die Welt ក្រុមហ៊ុនផលិតកាំភ្លើងធំ Howitzer របស់អាល្លឺម៉ង់កន្លងបានបញ្ជាក់ហើយថា...
ស៊ីដនី៖ ទូរទស្សន៍ Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ថា លោក Richard Marles រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងនៅថ្ងៃអាទិត្យនេះថា ប្រទេសអូស្ត្រាលីនឹងមិនហាមឃាត់ភ្ញៀវទេសចររុស្ស៊ី មិនឱ្យចូលប្រទេសនេះឡើយ ដែលជាផ្នែកនៃទណ្ឌកម្ម លើប្រទេសរុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ។ គួរបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះ...