អង់គ្លេស៖ រដ្ឋមន្ត្រីថាមពលចក្រភពអង់គ្លេស លោក Ed Miliband បានចោទប្រកាន់មហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិកលោក Elon Musk ពីការគំរាមកំហែងដ៏ធំដល់ចក្រភពអង់គ្លេស ដោយអះអាងថា មហាសេដ្ឋីរូបនេះ គាំទ្រកងកម្លាំងជាតិនិយម ដែលស្វែងរកការបំផ្លាញប្រទេសហើយ យោងតាមការចេញផ្សាយពីគេហទំព័រ RT។ ថ្លែងក្នុងសន្និសិទគណបក្សការងារកាលពីថ្ងៃពុធ អតីតមេដឹកនាំគណបក្សនេះបានភ្ជាប់លោក Musk ទៅនឹងលោក Nigel Farage ដែលគណបក្ស...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាប្រធានផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco បានកំពុងធ្វើការងារចរចាជាមួយនឹងក្លឹប Benfica ហើយដើម្បីអាចផ្ទេរយកកីឡាករវ័យក្មេងឆ្នើមម្នាក់មករួមក្លឹប។ កីឡាករ Goncalo Oliveira បានក្លាយជាគោលដៅដ៏មានសក្តានុពលរបស់ក្លឹប Barcelona ហើយជឿជាក់ថាការផ្ទេរនឹងអាចធ្វើឡើងទៅបានឆាប់ៗនេះទោះបីជាកីឡាករ១៩ឆ្នាំរូបនេះមិនទាន់បានបង្ហាញខ្លួនដំបូងឲ្យឈុតធំរបស់ Benfica នៅឡើយក្តី។ ប្រភពដដែលបានឲ្យដឹងទៀតថាតាមពិតទៅតំណាងរបស់ក្លឹបនិងភ្នាក់ងារកីឡាករបានជួបគ្នាចរចាតាំងតពីពេលដែល Barcelona កំពុងប្រកួតប៉ះ PSG...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Bayern Munich នឹងអាចបែកចែកផ្លូវជាមួយនឹងខ្សែការពារកណ្តាល Raphael Guerreiro ហើយបន្ទាប់ពីកីឡាកររូបនេះបានបង្ហាញខ្លួនចំនួន៧២ដងឲ្យក្លឹប។ កីឡាករខ្សែការពារប៉ទុយហ្គាល់រូបនេះហាក់ដូចជាមិនសូវទទួលបានការចាប់អារម្មណ៍ទៀតឡើយពីសំណាក់គ្រូបង្វឹកលោក Vincent Kompany ដោយសារតែរបួសផងមិនសូវបានបង្ហាញខ្លួនលេងផងក្នុងរយៈពេលដឹកនាំរបស់គ្រូបង្វឹករូបនេះ។ តាមផែនការបើមិនមានអ្វីប្រែប្រួលអំពីការចរចាទេនោះកីឡាកររូបនេះនឹងអាចចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខក្នុងនាមជាកីឡាករមិនមានតម្លៃខ្លួនឡើយ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីរបស់ក្រសួងការពារជាតិដណ្តើមបានជើងឯក បន្ទាប់ពីដណ្តើមបានមេដាយមាស ៩ គ្រឿង ខណៈក្រុមកីឡាករ-កីឡាការិនីរបស់ក្រសួងមហាផ្ទៃដណ្តើមបានជើងឯករងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ហាយ ធិច ឆ្នាំ២០២៥ ដែលរៀបចំដោយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាក្រោមការប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបិទការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិនេះ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក ម៉ុង គីមហេង...
ភ្នំពេញ៖ គិតត្រឹមល្ងាចនាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នេះ ក្រុមកីឡាក្រសួងការពារជាតិដណ្តើមបានមេដាយមាស ៥ គ្រឿង និងមេដាយប្រាក់ ៣ គ្រឿងក្នុងមព្រឹត្តិការណ៍ការប្រកួតកីឡា អត្តពលកម្មជ្រើសរើសជើងឯកឆ្នាំ២០២៥ ដែលរៀបចំដោយសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត ការប្រើប្រាស់ កញ្ចប់ថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាបានទម្លាក់ ជូនសហព័ន្ធ ក្នុងគោលបំណងពន្លឿន ពង្រឹងការអភិវឌ្ឍធនធានសមត្ថភាព...
ភ្នំពេញ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គ លេខាធិការគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា និងលោក ឈុន ចាន់ធូ អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយកដ្ឋាន នៃអគ្គ នាយកដ្ឋានកីឡានាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នេះបានអញ្ជើញជាកិត្តិយសក្នុងពិធីបើកវគ្គសិក្ខាសាលាស្ដីពី “វិន័យ និងក្រមសីលធម៍”...
ភ្នំពេញ៖ លោក គង់ សក្ខិដា អគ្គលេខាធិការរងខេមរសហព័ន្ធតេក្វាន់ដូ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងលោក ទុយ វិច្ឆិកាប្រធានការិយាល័យកីឡាជំនាញនិងកីឡាមហាជន តំណាងលោកប្រធាននាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជននៃក្រសួងអប់រំ យុវជន និងកីឡា និងលោក CHOI YONGSOK...
ភ្នំពេញ៖ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកការរៀបចំសិក្ខាសាលាលើកកម្ពស់សមត្ថភាពស្ត្រីក្នុងវិស័យកីឡាស្តីពី “មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន” ដែលមានរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានអប់រំកាយ និងកីឡា រៀបចំដោយ នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជននៃក្រសួងអប់រំ...
ភ្នំពេញ៖ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិក បានអញ្ជើញចូលរួមក្នុងពិធីសន្និសីទសារព័ត៌មានស្តីពី ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី៣០ នៅអង្គរវត្ត ដោយមានការចូលរួមពីសំណាក់ លោកសែម ផល្លា នាយកចាត់ការទូទៅនៃព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង ព្រមទាំងបណ្តាដៃគូសហការនានា នៅគណៈកម្មាធិការជាតិអូឡាំពិក។ លោក វ៉ាត់...
កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសម្នាក់មានអាយុ ៤០ ឆ្នាំត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទសម្លាប់មិត្តស្រីរបស់លោកដែលកំពុងរស់នៅ និងលាក់សាកសពរបស់នាងក្នុងទូទឹកកកគីមឈីអស់រយៈពេលជិតមួយឆ្នាំ។ ចៅក្រមនៅសាខា Gunsan នៃតុលាការស្រុក Jeonju បានចេញដីកាចាប់ខ្លួនជនសង្ស័យកាលពីថ្ងៃអង្គារ ដោយលើកឡើងពីលទ្ធភាពដែលលោកអាចរត់គេចខ្លួន ឬបំផ្លាញភស្តុតាង។ នេះបើយោងតាមសារព័ត៌មាន Korea Times ដកស្រង់សម្តីយោងតាមប៉ូលីស បានឲ្យដឹថា ជនសង្ស័យបានច្របាច់...