កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpopបាននិយាយថា ការអត្ថាធិប្បាយរបស់ផលិតករ Code Kunst នៅក្រោមការបង្ហោះរូបភាពពាក់ឈុតប៊ីគីនីពណ៌ខ្មៅបណ្តាញផ្សព្វផ្សាយសង្គមយក្សអាមេរិក Instagram របស់នាង Lee Young Ji កំពុងធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណេតអស់សំណើចយ៉ាងខ្លាំង។ ថ្មីៗនេះ Lee Young Ji បានថតរូបនៅលើ Instagram របស់នាង ហើយបានបង្ហោះរូបថតជាច្រើនសន្លឹកពីឈុតខោក្នុង និងឈុតកីឡារបស់នាង បន្ទាប់ពីសម្រេចបាននូវគោលដៅផ្ទាល់ខ្លួនរបស់នាង...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ថា បុរសម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានបង្កឲ្យមានភ្លើងឆេះយ៉ាងខ្លាំងដោយបានបំផ្លាញរដ្ឋសភាក្នុងទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង ។ ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យដែលមិនមែនជាបុគ្គលិកសភានឹងបង្ហាញខ្លួននៅតុលាការនៅថ្ងៃអង្គារ ដោយប្រឈមនឹងការចោទប្រកាន់ពីបទដុតបំផ្លាញផ្ទះ និងចោរកម្ម ។ អ្នកពន្លត់អគ្គីភ័យបានធ្វើការជាច្រើនម៉ោងដើម្បីពន្លត់ភ្លើងដែលបានឆាបឆេះ ។ ប្រធានាធិបតី Cyril Ramaphosa បានហៅវាថា...
កីឡាករខ្សែការពារឆ្នើម Rudiger មកដល់សប្តាហ៍នេះគឺត្រូវបានគេដឹងថាបានក្លាយទៅជាកីឡាករ ដែលគ្មានតម្លៃខ្លួននិងអាចអនុញ្ញាតិក្នុងការ ធ្វើការពិភាក្សាជាមួយនឹងក្លឹបផ្សេងបានហើយ មុនពេលដែលកុងត្រាត្រូវផុតកំណត់។ Sky Sports អះអាងថាទាំង Real Madrid, PSG និង Bayern Munich ផងសុទ្ធតែបានបង្ហាញពី ចំណាប់អារម្មណ៍និងក៏បានពិភាក្សាជាមួយនឹងគ្នាខ្លះហើយផងដែរ ជាមួយនឹងភ្នាក់ងាររបស់កីឡាករអាល្លឺម៉ង់រូបនេះ។ កុងត្រារបស់ Antonio Rudiger នឹងមានសុពលភាពត្រឹមតែនៅចុងរដូវកាលនេះ...
បរទេស៖យន្តហោះរុស្ស៊ី តាមសេចក្តីរាយការណ៍ បានទម្លាក់គ្រាប់បែកទៅលើតំបន់នានាស្ថិតនៅជិតទីក្រុង Idlib ប្រទេសស៊ីរីភាគពាយព្យ ដែលនេះគឺជាវាយប្រហារថ្មីមួយទៅលើទីតាំងពេលពួកប្រឆាំងស៊ីរីកាន់កាប់ នេះបើយោងតាមសម្តីរបស់សាក្សីនិងប្រភពពីពួកឧទ្ទាម។ យន្តហោះចម្បាំង ហោះហើរក្នុងរយៈកម្ពស់ដ៏ខ្ពស់ ដែលមជ្ឈមណ្ឌលតាមដានដែនអាកាសនិយាយថា ជាយន្តហោះ Sukhoi របស់រុស្ស៊ីនោះ បានទម្លាក់គ្រាប់បែកលើទីក្រុងនានា និងស្ថានីយបូបទឹកប្រើការសម្រាប់ទីក្រុង Idlib ដែលមានប្រជាជនច្រើនជាង១លាននាក់។ តាមសេចក្តីរាយការណ៍ សាក្សីដែលបានឃើញហេតុការណ៍នោះ បាននិយាយប្រាប់ថា ការវាយប្រហារក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នៅតំបន់ដែលពួកឧទ្ទាមកាន់កាប់នោះ...
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ AT Madrid កំពុងតែសម្លឹងមើលឃើញកីឡាករខ្សែការពារ Cesar Azpilicueta ដើម្បី អាចមកជំនួសតំណែងរបស់កីឡាករអង់គ្លេស Trippier ប្រសិនបើកីឡាកររូបនេះនឹងចាកចេញពីអេស្បាញនៅក្នុងខែមករានេះ។ គួរឲ្យដឹងដែរថាកាលពីពេលថ្មីៗនេះកីឡាករ Trippier ផ្ទាល់ធ្លាប់បានបញ្ជាក់ហើយថាគាត់ចង់ចាកចេញពី AT Madrid ឲ្យបាននៅក្នុងខែមករានេះដែលក្នុងនោះមានក្លឹបនៅអង់គ្លេស Newcastle គឺជាអ្នកតាមប្រមាញ់គាត់បំផុត។ AS...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ីបានចុះបញ្ជីករណីឆ្លងវីរុសថ្មីចំនួន១៦.៣៤៣ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដោយធ្វើឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ១០.៥៥៤.៣០៩នាក់ មជ្ឈមណ្ឌលតាមដាន និងឆ្លើយតបផ្លូវការបានឲ្យដឹងនៅថ្ងៃចន្ទនេះ ។ ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសបានកើនឡើងពី៨៣៥ទៅ៣១១.៣៥៣នាក់ ខណៈដែលចំនួនអ្នកជាសះស្បើយកើនឡើងពី២៤.០៣៧នាក់ដល់៩.៥៤៨.០៧៦នាក់ ។ ទន្ទឹមនឹងនេះដែរ ទីក្រុងម៉ូស្គូបានរាយការណ៍ករណីថ្មីចំនួន១.៣៣៥នាក់ដែលនាំឱ្យចំនួនសរុបកើនឡើងដល់២.០៣៦.៣៧៥នាក់ ខណៈទីក្រុងធំទី២របស់ប្រទេសរុស្ស៊ី គឺ Saint Petersburg បានរាយការណ៍អំពីករណីថ្មីចំនួន១.៣៤១នាក់ដែលនាំឱ្យចំនួនសរុបកើនឡើងដល់៨៥៦.២៥១នាក់...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បាននិយាយថា តារាចម្រៀងម្នាក់ដែលជាសមាជិកក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូ T-ara នាង Hyomin និងកីឡាករបាល់ទាត់ Hwang Ui Jo សព្វថ្ងៃនេះកំពុងមានទំនាក់ទំនងស្នេហានឹងគ្នាយ៉ាងផ្អែមល្អែមលើសពីការរំពឹងទុក។ យោងតាមរបាយការណ៍ផ្តាច់មុខដោយ Sports Chosun ថា សមាជិកក្រុម T-ara និង Hwang Ui...
តូក្យូ៖ ស្រ្ដីចំណាស់ជាងគេបំផុតរបស់ពិភពលោក លោកយាយ Kane Tanaka ដែលបានកើតមួយឆ្នាំមុនពេលសង្គ្រាមរុស្ស៊ី-ជប៉ុន ចាប់ផ្តើម បានប្រារព្ធខួបកំណើតគម្រប់ ១១៩ឆ្នាំរបស់លោកយាយ នៅភាគនិរតីនៃប្រទេសជប៉ុន។ លោកយាយ Tanaka កើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩០៣ នៅខេត្ត Fukuoka បានរស់នៅតាមសម័យ Meiji, Taisho, Showa, Heisei...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាការប្រកួតប្រជែងក្នុងការដណ្តើម ទិញយកកីឡាករដ៏មានសក្តានុពលបំផុតរបស់អ៊ឺរ៉ុបកីឡាករ Erling Haaland បានចាប់ផ្តើមហើយខណៈដែលកីឡាករផ្ទាល់ធ្លាប់បានបញ្ជាក់ថា វាគួរតែដល់ពែលត្រូវចាកចេញពី Dortmund។ អតីតកីឡាករម្នាក់របស់ហង្សក្រហម Liverpool លោក Glen Johnson បានធ្វើការលើកឡើងទាំងជឿជាក់ថាក្លឹប Liverpool ពិតជាអាចប្រកួតប្រជែង ជាមួយនឹងក្លឹប Real Madrid បានដើម្បីប្រជែងយកកីឡាករ...
វ៉ាស៊ីនតោន៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបាននិយាយថា អាជ្ញាធរសហរដ្ឋអាមេរិកបានស្នើឲ្យប្រតិបត្តិករទូរគមនាគមន៍ AT&T និង Verizon ពន្យារពេលរហូតដល់២សប្តាហ៍របស់ពួកគេសម្រាប់ប្រើប្រាស់បណ្តាញ 5G ចំពេលមានភាពមិនច្បាស់លាស់អំពីការជ្រៀតជ្រែក ជាមួយឧបករណ៍សុវត្ថិភាពហោះហើរសំខាន់ៗ។ ក្រុមហ៊ុនទាំង២បាននិយាយថា ពួកគេកំពុងពិនិត្យមើលសំណើនេះ។ ការដាក់ឲ្យដំណើរការរបស់សហរដ្ឋអាមេរិកនៃបច្ចេកវិទ្យា អ៊ីនធើណេតចល័តល្បឿនលឿនត្រូវបានកំណត់សម្រាប់ថ្ងៃទី ៥ ខែធ្នូ ប៉ុន្តែត្រូវបានពន្យារពេលដល់ថ្ងៃទី ៥ ខែមករាវិញ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍យក្ស Airbus និង...