វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ថា បញ្ជាការដ្ឋានកណ្តាលរបស់យោធាអាមេរិក បានប្រកាសលទ្ធផលនៃការស៊ើបអង្កេតផ្នែកកោសល្យវិច្ច័យរបស់ខ្លួនចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីសប្តាហ៍ វាយប្រហារមកលើនាវាដឹកប្រេងនៅឯនាយសមុទ្រអូម៉ង់នោះ ។ បញ្ជាការដ្ឋានខាងលើបានឲ្យដឹងថា អ្នកជំនាញគ្រឿងផ្ទុះបានសន្និដ្ឋានថា យានគ្មានមនុស្សបើកលើអាកាស ហៅកាត់ថា (UAV) ត្រូវបានផលិតនៅក្នុងប្រទេសអ៊ីរ៉ង់ ។ ភស្តុតាងត្រូវបានចែករំលែកជាមួយអ្នកជំនាញខាងជំណាញបំផ្ទុះនៅចក្រភពអង់គ្លេស និងអ៊ីស្រាអ៊ែល ដែលបានយល់ស្របជាមួយនឹងការរកឃើញនេះ ។ ការវាយប្រហារមកលើនាវា...
ក្លឹបតោខៀវ Chelsea មកដល់ពេលនេះ ត្រូវបានគេជឿជាក់ នឹងកាន់តែខិតជិតទៅដល់ ការចុះកុងត្រា នាំយកកីឡាករ ឆ្នើមគោលដៅ របស់ខ្លួនបានហើយ បន្ទាប់ពីគ្រូបង្វឹកលោក Thomas Tuchel បានដឹកនាំក្រុម បានយ៉ាងល្អ កាលពីរដូវកាល មុនលើកពាន Champion League។ មកដល់ថ្ងៃនេះ ក្លឹបតោខៀវ Chelsea បានឈានទៅដល់ការព្រមព្រៀង...
ហាណូយ៖ ដោយសារតែរងផលប៉ះពាល់ យ៉ាងខ្លាំង ពីការរីករាលដាល នៃជំងឺកូវីដ ១៩ ម្ចាស់សណ្ឋាគារត្រូវបង្ខំចិត្ត ដាក់លក់អចលនទ្រព្យ របស់ខ្លួនក្នុងតម្លៃទាបជាងមុន ដោយផ្តល់ឱកាស ដល់វិនិយោគិន ដែលកំពុងភ្នាល់ លើការស្តារវិស័យ ទេសចរណ៍ នៅពេលដែលមេរោគ ត្រូវបានគ្រប់គ្រង។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១...
យូអិន៖ កូរ៉េខាងជើង បានបន្តអភិវឌ្ឍកម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែររបស់ខ្លួន ក្នុងអំឡុងឆមាសទី១ នៃឆ្នាំ ២០២១ ដោយរំលោភលើទណ្ឌកម្មអន្តរជាតិ និងបើទោះបីជាស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែអាក្រក់ទៅ ៗ នេះបើយោងតាមការដកស្រង់របាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិ។ របាយការណ៍របស់ក្រុមអ្នកឃ្លាំមើលការដាក់ទណ្ឌកម្មឯករាជ្យ ចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាង នៅតែបន្តស្វែងរកសម្ភារៈ និងបច្ចេកវិទ្យា សម្រាប់កម្មវិធីទាំងនេះនៅក្រៅប្រទេស។ អ្នកឃ្លាំមើលការដាក់ទណ្ឌកម្មបានបញ្ចាក់ថា“ ថ្វីបើប្រទេសនេះផ្តោតលើការខាតបង់សេដ្ឋកិច្ចកាន់តែអាក្រក់ក៏ដោយ ក៏កូរ៉េខាងជើង នៅតែបន្តរក្សា...
រីយ៉ូ៖ ប្រភពព័ត៌មានពីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ចំនួន ១,០៥៦ នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ទូទាំងប្រទេស កើនឡើងដល់ ៥៦១,៧៦២ នាក់។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួបានឲ្យដឹងថា ទន្ទឹមនឹងនេះករណីឆ្លងសរុបកើនឡើងដល់ ២០,១០៨,៧៤៦ករណី បន្ទាប់ពីករណីឆ្លងថ្មីចំនួន ៤២,១៥៩ករណី...
ភ្នំពេញ៖ តារាចម្រៀង ខេម កំពុងត្រូវបានមហាជន អ្នកគាំទ្រ ចាប់អារម្មណ៍ខ្លាំង ក្រោយពីបានចេញដំណើរទៅកាន់ប្រទេសបារាំង កាលពីពេលថ្មីៗនេះ ជាមួយគូដណ្ដឹងរបស់លោក ។ ហើយការចាប់អារម្មណ៍នោះគឺត្រង់ថា លោក ខេម ជាតារាចម្រៀងម្នាក់តែងតែព្យាយាមលាក់បាំងអត្តសញ្ញាណគូដណ្ដឹងរបស់ខ្លួន បើគិតមកទល់ពេលនេះមានរយៈពេល ៣-៤ ឆ្នាំហើយ ។ ជាមួយគ្នានេះដែរ ក្រោយពីមានអ្នកគាំទ្រជាច្រើនអន្ទៈសារចង់ឃើញមុខនារីជាគូដណ្ដឹង ស្រាប់តែមុននេះ លោក...
បរទេស៖ ឧត្តមសេនីយ៍ Andika Perkasa មេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី បានតស៊ូដើម្បីប្រព័ន្ធជ្រើសរើស ទាហានដោយយុត្តិធម៌ ស្មើភាពគ្នា សម្រាប់បុរសនិងស្ត្រី។ អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានហៅការធ្វើតេស្តព្រហ្មចារីរបស់ ប្រទេសឥណ្ឌូនេស៊ីថា ជាការរំលោភបំពានគ្មានលក្ខណៈវិទ្យាសាស្ត្រនិងមានការរើសអើង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មេបញ្ជាការកងទ័ពឥណ្ឌូនេស៊ីលោក Andika Perkasa...
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែត បរទេសនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រទេសតួកគី បានចាប់ផ្តើមធ្វើការវនិយោគកាន់តែច្រើននៅក្នុងឧស្សាហកម្មនិង វិស័យការពារជាតិ របស់ខ្លួនតាមរយៈ ការបង្កើនសកម្មភាពផលិតកម្មផលិតសព្វាវុធ ដោយខ្លួនឯង។ រដ្ឋាភិបាលទីក្រុងអង់ការ៉ាត្រូវ បានគេជឿជាក់ថានឹងរៀបចំ កិច្ចការងារដើម្បីបង្កើន វិស័យយោធាក្នុងគោលបំណងសំខាន់ ដើម្បីប្រឈមមុខទៅនឹងទណ្ឌកម្មពីសំណាក់ បណ្តាប្រទេសមួយចំនួន។ យោងតាមអ្នកជំនាញបានមើលឃើញថាជម្លោះ ជាមួយនឹងប្រទេសជិតខាងនិងទណ្ឌកម្ម នានាកំពុងបានធ្វើឲ្យប្រទេសតួកគី កាន់តែឯករាជ្យខ្លាំងឡើងចេញពីប្រទេសដទៃទៀត។ ជាក់ស្តែងកាលពីខែមិថុនាកន្លងមកនេះកងកម្លាំង នាវាតួកគីបានធ្វើតេស្តជោគជ័យ ក្នុងការបាញ់មីស៊ីល...
ប្រធានក្លឹបដ៏ល្បីមួយរបស់ប្រទេសមិកស៊ិកូ Mazatlan នៅសប្តាហ៍នេះបានធ្វើការបង្ហោះសំណួរស្ទាបស្ទង់មួយថាតើក្លឹបគួរតែចំណាយលុយទិញតារាឆ្នើមរបស់អាហ្សង់ទីន Lionel Messi ឬទេ។ ប្រធានក្លឹប Mazatlan លោក Ricardo Salinas Pliego បាននិយាយថាក្លឹបនៅលីគកំពូលមិកស៊ិកូ Lig MX របស់លោកនេះ មិនត្រឹមតែអាចទិញយក Lionel Messi នោះទេគឺថែមទាំងអាចនាំយក Cristiano Ronaldo...
បរទេស៖ក្រុមហ៊ុនយក្ស Amazon កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសផ្អាក ក្នុងពេលត្រឡប់មកចូលធ្វើការងារវិញ នៃបុគ្គលិករបស់ខ្លួនទៅតាមផែនការចាស់ និងបន្តពន្យា ពេលនេះរហូតទៅដល់ឆ្នាំក្រោយជំនួសវិញ ក្នុងពេលដែលការរីករាលដាល នៃវិរុសពូជថ្មីនេះ។ ក្រុមហ៊ុនលក់ទំនិញអនឡាញមួយនេះដែលមានការិយាល័យ នៅតាមបណ្តាប្រទេស ជាច្រើនបូករួម ទាំងសហរដ្ឋអាមេរិកផងនោះត្រូវបានគេដឹងថាគ្រោងនឹងអនុញ្ញាតិឲ្យ បុគ្គលិកអាចត្រឡប់ចូលធ្វើការវិញ នាថ្ងៃទី៧ខែកញ្ញាខាងមុខនេះប៉ុន្តែទីបំផុតក្រុមហ៊ុន បានប្រកាសថានឹងពន្យាពេល រហូតទៅដល់ថ្ងៃទី៣ខែមករាឆ្នាំ២០២២ជំនួសវិញ។ ក្រុមហ៊ុនក៏បានបញ្ជាក់ទៀត ដែរថានៅពេលដែលពួកគេអាចត្រឡប់ មកវិញផងដែរពួកគេក៏ត្រូវទាមទារ ឲ្យមានការពាក់ម៉ាសនៅពីខាងក្នុងការិយាល័យផងដែរលុះត្រាណាតែ ពួកគេបានបង្ហាញពីបណ្ណចាក់វ៉ាក់សាំង...