៣ពិន្ទុដែល Bayern Munich ដែលរកបានយប់មិញពីជ័យជំនះលើក្រុម Bayer Leverkusen បានធ្វើឲ្យក្រុមខ្លាំង Bayern Munich អាចឈរនៅកំពូលតារាងកាន់រឹងម៉ាំងដោយលើសក្រុមលេខរៀងទី២ RB Leipzig ដល់ទៅ១០ពិន្ទុដាច់។ Bayern Munich គ្រប់គ្រងការប្រកួតសរុបបានរហូតទៅដល់៦១ភាគរយខណៈដែល ខ្លួនអាចស៊ុតចំគោលដៅដល់ទៅ៨ដងធៀបទៅនឹងក្រុមភ្ញៀវ ដែលគ្រប់គ្រងបាល់បាន់តែ ៣៩ភាគរយនិងស៊ុតចំគោលដៅតែ៤ដង។ គ្រាប់បាល់ដំបូងរបស់ Bayern Munich...
បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានបរទេសនៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រទេសក្រិកនិងប្រទេសអារ៉ាប៊ីសាអូឌីត បានឈានទៅដល់កិច្ចព្រមព្រៀងខ្ចីយកប្រព័ន្ធមស៊ីលការពារដែនអាកាស Patriot ដើម្បីអាចឲ្យប្រទេសនៅអារ៉ាប់មួយនេះអាច យកទៅប្រើប្រាស់ ក្នុងការការពារទីតាំងផលិតថាមពលរបស់ខ្លួន។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយ រដ្ឋមន្ត្រីការប្រទេសក្រិកលោក Nikos Dendias នៅក្រោយនៃការបញ្ចប់ទៅកិច្ចប្រជុំ ពិភាក្សាគ្នាដែលមានភាគីផ្សេងទៀតដូចជាលោករដ្ឋមន្ត្រីការពារជាតិក្រិក Nikos Panagiotopoulos និងលោករដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhain ផងដែរនៅក្នុងទីក្រុង...
អាមេរិក ៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple បានបន្ថែមពណ៌ចម្រុះនៃព្រឹត្តិការណ៍ ‘និទាឃរដូវផ្ទុកឡើង’ ‘Spring Loaded’ របស់ខ្លួនជាមួយនឹងទូរស័ព្ទ iPhone 12 ពណ៌ស្វាយ និង iMac ថ្មីមានស្រមោលពណ៌៧ផ្សេងគ្នាដែល មានលក្ខណៈពិសេសនៃ TouchID ជាលើកដំបូង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស នេះបានបង្ហាញពីពណ៌ចម្រុះថ្មីនៅក្នុងព្រឹតិ្តការណ៍ និទាឃរដូវនិមិត្មនិទាឃរដូវរបស់ខ្លួនកាលពីថ្ងៃអង្គារ។...
Takeuchi Ryo គឺជាផលិតករជនជាតិជប៉ុនមួយរូបដែលទទួលបានប្រជាប្រិយភាពគួរជាទីកត់សម្គាល់ខ្លាំងកាលពីឆ្នាំ២០២០ បន្ទាប់ពីការ ផលិតវីដេអូឯកសាររបស់លោកចំនួន២គឺ “Nanjing’s Anti-epidemic Scene” និង “Long Time No See, អ៊ូហាន” ដែលបានផ្ដិតយក តថភាពនិងរបៀបដែលជនជាតិចិន ឆ្លើយតបនិងរំដោះខ្លួនពីការរីករាលដាលនៃជម្ងឺ -១៩។ វីដេអូនេះបានទាក់ទាញអ្នកទស្សនារាប់លាននាក់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ។ លោក Takeuchi...
សេអ៊ូល៖ អ្នកស្រាវជ្រាវម្នាក់នៅក្រុមអ្នកគិតគូរគ្រប់គ្រងដោយរដ្ឋបានលើកឡើងថា ប្រទេសកូរ៉េខាងជើង ទំនងជាបន្តបង្កើនការវាយប្រហារតាមអ៊ិនធឺណិតប្រឆាំងនឹងស្ថាប័នហិរញ្ញវត្ថុ និងក្រុមអ្នកគិតគូរនៅក្នុងប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ចំពេលមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច លោក Oh Il-Seok អ្នកស្រាវជ្រាវនៃវិទ្យាស្ថានយុទ្ធសាស្ត្រសន្តិសុខជាតិ (INSS) ដែលគ្រប់គ្រងដោយរដ្ឋ ក៏បានកត់សម្គាល់ផងដែរថា ការគំរាមកំហែងតាមអ៊ីនធឺណិត ដែលកំពុងកើនឡើងអាចបង្កឱ្យមានការផ្ទុះឡើងវិញ ដែលជំរុញឱ្យរដ្ឋបាលលោក ចូ បៃដិន ចាត់ទុកពួកគេថាជា“ ការគំរាមកំហែងធ្ងន់ធ្ងរ”...
ប្រធានសហព័ន្ធបាល់ទាត់ធំបំផុតរបស់អ៊ឺរ៉ុប UEFA ព្រមទាំងគណកម្មការផង បានចេញនូវសេចក្តីថ្លេងការណ៍មួយនៅថ្ងៃនេះថា Champion League នឹងបន្តធ្វើការដោយមិនចាំបាច់មាន ការចូលរួមពីសំណាក់ក្លឹបឬកីឡាករទាំងឡាយដែលជា ស្ថាបនិកនៃពានរង្វាន់ថ្មីមួយទៀតគឺ Super League នោះឡើយ។ ប្រធាន UEFA លោក Alexander Ceferin បានប្រកាសសន្យាថានឹងដាក់ពិន័យ ចំពោះអ្នកចូលរួមទាំងឡាយនៅក្នុងពានរង្វាន់ថ្មីដែល ត្រូវបានដាក់ឈ្មោះថាSuper League ហើយបញ្ជាក់ទៀតថាកីឡាករទាំងឡាយដែលនឹងចូលរួមនឹងត្រូវរងបម្រាមមិនឲ្យចូលរួមព្រឹត្តិការណ៍...
អាល្លឺម៉ង់៖ តារាវិទូស្ម័គ្រចិត្តម្នាក់ បានថតរូបភាពមិនគួរឲ្យជឿនៃស្ថានីយ៍អវកាសអន្តរជាតិ (ISS) ដែលកំពុងហោះនៅមុខព្រះអាទិត្យ ដោយលោក Mehmet Ergun បានថតរូបនៅថ្ងៃទី២ ខែមេសាពីមូលដ្ឋានរបស់លោកនៅប្រទេសអាល្លឺម៉ង់ ហើយបានរៀបចំផែនការ រូបថតអស់រយៈពេល៣សប្តាហ៍ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ឥឡូវនេះលោកបានផ្តិតរូបភាព ជាច្រើនរបស់ ISS ដោយជោគជ័យក្នុងការបញ្ជូន ក្នុងបណ្តាញសង្គម Instagramរបស់លោកមានអ្នកតាមដានជាង១៤០០០នាក់។ រូបភាពអវកាសថតជាមួយទូរស័ព្ទ Lunt LS80...
បរទេស៖ ស្ថានទូតជប៉ុនប្រចាំនៅក្នុងប្រទេសមីយ៉ានម៉ា បាននិយាយនៅថ្ងៃចន្ទនេះថា អ្នកសារព័ត៌មានជប៉ុនមួយរូប ដែលត្រូវកងកម្លាំងសន្តិសុខ ក្នុងទីក្រុងមីយ៉ានម៉ាឃាត់ខ្លួននៅក្នុងទីក្រុង ដ៏ធំបំផុតរបស់មីយ៉ានម៉ា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ត្រូវបានគេបញ្ជូនទៅកាន់ពន្ធនាគារហើយ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បាននិយាយថា លោក Yuki Kitazumi ជាអតីតអ្នកសារព័ត៌មានធ្វើការឲ្យកាសែត Nikkei មានមូលដ្ឋាននៅក្នុងទីក្រុងតូក្យូ ហើយបច្ចុប្បន្នរស់នៅក្នុងទីក្រុងយ៉ាំងហ្គូន ត្រូវបានគេឃាត់ខ្លួននៅផ្ទះរបស់លោក កាលពីយប់ថ្ងៃអាទិត្យ និងបញ្ជូនចេញតាមរថយន្តប៉ូលិសមួយគ្រឿង។ តាមសេចក្តីរាយការណ៍...
បិសាចក្រហម Man UTD បើកទ្វាផ្ទះ Old Trafford យប់មិញនេះពិតជាមិន បានធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយដោយអាចយកបាន៣ពិន្ទុងាយៗពីក្រុមភ្ញៀវ Burnleyក្នុងលទ្ធផលចប់ការ ប្រកួត៣ទល់នឹង១។ ៣គ្រាប់ដោយ Man UTD រកបានដោយ Greenwood គ្រាប់ដំបូងនៅនាទីទី៤៨ តែត្រូវបានតាមពីក្រោយវិញដោយកីឡាករ Tarkowski នៅនាទីទី៥០ហើយ Greenwoodបន្តរកគ្រាប់នាំមុខវិញនៅនាទីទី៨៤ និងបញ្ចប់ការប្រកួតនៅចុងម៉ោងនាទីទី៩០បូក៣ដោយ ខ្សែប្រយុទ្ធ...
អាមេរិក៖ ខ្សែវីដេអូដែលថតបាន ពីបង្អួចយានអវកាស Crew Dragon របស់ក្រុមហ៊ុនអវកាសយក្សសហរដ្ឋអាមេរិក SpaceX ពីអវកាសយានិករបស់ទីភ្នាក់ងារអវកាសណាសា លោក Mike Hopkins ដែលមានសម្រស់ស្អាតរបស់វា នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ វីដេអូនេះបង្ហាញពីវាលនៃផ្កាយខ្មៅ និងខៀវដែលធ្វើដំណើរឆ្លងកាត់ស៊ុមបង្អួច ហើយត្រូវបានថតដោយទីភ្នាក់ងារអវកាសជប៉ុន (JAXA) អវកាសយានិក Soichi Noguchi ។ លោក...