រុស្ស៊ី៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយលោកប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា អញ្ជើញចូលរួមកម្មវិធីសន្និសីទ Eastern Economic Forum-...
ភ្នំពេញ៖ កញ្ញា Wu Xiaolin អគ្គនាយករងនៃក្រុមប្រឹក្សាទេសចរណ៍សានយ៉ា អមដំណើរដោយក្រុមបុគ្គលិកនៃក្រុមប្រឹក្សាទេសចរណ៍សានយ៉ា និងតំណាងប្រតិបត្តិករទេសចរណ៍នៅទីក្រុងហៃអាន បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ គោលបំណងសំខាន់នៃដំណើរនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងទីក្រុងសានយ៉ា និងប្រទេសកម្ពុជា។ កាលពីដើមខែមិថុនា ភាគីទាំងពីរបានពិភាក្សាស៊ីជម្រៅលើការបង្កើនប្រសិទ្ធភាពផ្លូវសេរីភាពថ្មីទី៥ ដែលនឹងតភ្ជាប់ពីភ្នំពេញ-សានយ៉ា-សិង្ហបុរី។ ជាមួយនឹងផ្លូវដែលកំពុងដំណើរការយ៉ាងរលូន ហើយទីក្រុងសានយ៉ាកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាឆ្នេរសមុទ្រអាស៊ាន លើកទី 6 នៅឆ្នាំ 2026 យុទ្ធនាការនេះមានគោលបំណងពង្រីកបណ្តាញទីផ្សារ...
ភ្នំពេញ៖ ថ្ងៃទី 01 ខែកញ្ញា ឆ្នាំ 2025 – ក្រុមហ៊ុន Vietjet បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ 2025 ដោយបង្ហាញពីកំណើនប្រាក់ចំណូល និងវត្តមានជាសកលដ៏រឹងមាំ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានប្រកាសពីសេវាកម្មហោះហើរផ្ទាល់ថ្មីដែលតភ្ជាប់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌុលសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសវៀតណាម ជាមួយនឹងទីក្រុងម៉ានីលរដ្ឋធានីនៃប្រទេសហ្វីលីពីន ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ សម្រាប់អ្នកដំណើរកម្ពុជា ផ្លូវហោះហើរថ្មីនេះផ្តល់នូវភាពបត់បែនកាន់តែច្រើនក្នុងការធ្វើដំណើររវាងប្រទេស ដែលជាប្រទេសប្រជុំដោយកោះធម្មជាតិដ៏ស្រស់ស្អាតដែលគេហៅថា “កោះនៃស្នាមញញឹម”។ កំណើនអាជីវកម្មដ៏រឹងមាំ និងចក្ខុវិស័យយុទ្ធសាស្ត្រដ៏ច្បាស់លាស់ លទ្ធផលសវនកម្មរបស់ក្រុមហ៊ុន Vietjet បានបង្ហាញថា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសរបស់ Vietjet ឈានដល់ 35.601 ពាន់ពាន់លានដុង (ប្រហែល 1.35 ពាន់លានដុល្លារ) ជាមួយនឹងប្រាក់ចំណេញមុនបង់ពន្ធជិត 1.6 ពាន់ពាន់លានដុង (ប្រហែល 60.71 លានដុល្លារ) ដែលឆ្លុះបញ្ចាំងពីការកើនឡើង 37ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណូលរួមមានចំនួន 35.837 ពាន់ពាន់លានដុង (ប្រហែល 1.36 ពាន់លានដុល្លារអាមេរិក) ជាមួយនឹងប្រាក់ចំណេញមុនការបង់ពន្ធលើសពី 1.651 ពាន់ពាន់លានដុង (ប្រហែល 62.65 លានដុល្លារ) ដែលជាកំណើនដ៏គួរឱ្យកត់សម្គាល់ 65 ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងអំឡុងពេលនេះ ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរចំនួន 79,000 ដែលដឹកអ្នកដំណើរ 14.4 លាននាក់ ខណៈពេលដែលបានបង់ពន្ធ និងថ្លៃសេវាផ្សេងៗជូនជាតិជាង 4.528 ពាន់ពាន់លានដុង (ប្រហែល 171.82 លានដុល្លារអាមេរិក)។ សូចនាករហិរញ្ញវត្ថុដ៏រឹងមាំ និងទ្រព្យសម្បត្តិរួមលើសពី 112 ពាន់ពាន់លានដុង (ប្រហែល 4.25 ពាន់លានដុល្លារ)...
ភ្នំពេញ៖ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកធ្វើដំណើរពីប្រទេសកម្ពុជានូវប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រយន្តហោះពិសេស ដើម្បីកក់សំបុត្រធ្វើដំណើរពីទីក្រុងសៀមរាបទៅកាន់ទីក្រុងហាណូយ និងគោលដៅអន្តរជាតិនានា ជាមួយការផ្តល់ជូនប្រូម៉ូសិនពិសេសដែលមានរយៈពេលកំណត់ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែសីហា ជាមួយនឹងសំបុត្របញ្ចុះតម្លៃសម្រាប់ទូទាំងបណ្តាញក្នុងស្រុក និងអន្តរជាតិទាំងមូលរបស់ខ្លួន។ ចាប់ពីថ្ងៃទី ២៨ ខែសីហា ម៉ោង ០:០០ ដល់ម៉ោង ២៣:០០ ថ្ងៃទី ៣០ខែសីហា ឆ្នាំ ២០២៥ (GMT+7) អ្នកដំណើរទាំងអស់អាចកក់សំបុត្រតម្លៃ Eco ដែលមានតម្លៃចាប់ពី USD0 (*) ដែលមាននៅលើគេហទំព័រផ្លូវការរបស់ Vietjet គឺ www.vietjetair.com ឬតាមរយៈកម្មវិធីទូរសព្ទ Vietjet Air។ ការផ្តល់ជូនប្រូម៉ូសិនពិសេសនេះសម្រាប់ការធ្វើដំណើរដែលមានសុពលភាពចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦។ ក្រុមហ៊ុន Vietjet កំពុងដំណើរការជើងហោះហើរទៅមកជារៀងរាល់ថ្ងៃនៅលើផ្លូវហោះហើរសៀមរាប-ហាណូយដែលផ្តល់នូវជម្រើសតម្លៃសមរម្យ និងងាយស្រួលដើម្បីស្វែងយល់ពីវប្បធម៌ដ៏រស់រវើកដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់ប្រទេសវៀតណាម។ ជាមួយនឹងការតភ្ជាប់ជើងហោះហើរដ៏រឹងមាំរបស់ Vietjet តាមរយៈទីក្រុងហាណូយ អ្នកដំណើរពីប្រទេសកម្ពុជាក៏អាចទៅដល់គោលដៅជាច្រើនក្នុងប្រទេសវៀតណាម និងទូទាំងអាស៊ីប៉ាស៊ីហ្វិកយ៉ាងងាយស្រួល ដើម្បីទទួលបានភាពរីករាយជាមួយទីក្រុងដ៏រស់រវើក ឆ្នេរខ្សាច់ត្រូពិច និងសម្បត្តិវប្បធម៌ដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានរបស់វៀតណាម។ ក្នុងឱកាសអបអរសាទរទិវាបុណ្យជាតិវៀតណាម ក្រុមហ៊ុន Vietjet ស្វាគមន៍ភ្ញៀវមកកាន់កន្លែងតាំងពិព័រណ៍ដ៏ពិសេស “៨០ ឆ្នាំនៃឯករាជ្យជាតិ – សេរីភាព – សុភមង្គល” នៅទីក្រុងហាណូយ ដែលប្រព្រឹត្តទៅពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥។ភ្ញៀវធ្វើដំណើរអាចស្វែងយល់ពីព្រឹត្តិការណ៍នានារបស់ Vietjet ក្នុងវិស័យអាកាសចរណ៍ បទពិសោធន៍នៃការប្រើប្រាស់កម្មវិធីពីកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយភាពច្នៃប្រឌិត...
ភ្នំពេញ ៖ លោក វីននី គណៈកម្មាធិការរៀបចំ និងនាយកគ្រប់គ្រងក្រុមហ៊ុន Minh Vi Exhibition and Advertisement Services Co., Ltd (VEAS) នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំសហប្រតិបត្តិការ និងសន្និសីទសារព័ត៌មានផ្លូវការ...
ភ្នំពេញ៖ ក្រុមហ៊ុន Vietjet សូមអញ្ជើញអ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅទស្សនាប្រទេសវៀតណាមជាមួយនឹងការបញ្ចុះតម្លៃសំបុត្រពិសេសនៅទូទាំងបណ្តាញហោះហើររបស់ខ្លួន រួមទាំងផ្លូវហោះហើរសៀមរាប-ហាណូយ ដែលបានបើកដំណើរការដើម្បីប្រារព្ធខួបលើកទី ៨០ នៃទិវាជាតិវៀតណាម។ ខណៈពេលដែលការប្រារព្ធពិធីធ្វើឡើងនៅថ្ងៃទី ២ ខែកញ្ញា ប្រូម៉ូសិនបញ្ចុះតម្លៃពិសេសនេះ មានសុពលភាពសម្រាប់ការធ្វើដំណើរក្នុងខែបន្ទាប់ ដែលផ្តល់ឱ្យអ្នកដំណើរនូវឱកាសដ៏ល្អឥតខ្ចោះក្នុងការរៀបចំផែនការដំណើរកម្សាន្តរបស់ខ្លួននៅប្រទេសវៀតណាម។ ចាប់ពីថ្ងៃនេះដល់ម៉ោង ២៣:០០ ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥(GMT+7) ក្រុមហ៊ុន Vietjet ផ្តល់ជូនសំបុត្រអេកូចំនួន ៨០០,០០០ សំបុត្រ ដែលមានតម្លៃចាប់ពី USD0 សម្រាប់លើគ្រប់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិនៃប្រទេសវៀតណាម ដែលអាចអនុវត្តបានសម្រាប់ការធ្វើដំណើរចន្លោះពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦។ សំបុត្របញ្ចុះតម្លៃអាចកក់បានតាមរយៈ www.vietjetair.com។ លើសពីនេះ អ្នកដំណើរដែលកក់សំបុត្រអេកូតាមជើងហោះហើរអន្តរជាតិក្នុងអំឡុងពេលផ្ដល់ជូនពិសេសនេះ សម្រាប់ជើងហោះហើរចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ដល់ថ្ងៃទី...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង ចេញទៅក្រុងកោះរ៉ុង ដើម្បីជួយស្រ្តីម្នាក់ ក្រោយជួបគ្រោះថ្នាក់ រងរបួសជើងធ្ងន់ធ្ងរ បញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ស្រ្តីខាងលើ មានឈ្មោះ មុំ សាភាព រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ...
ភ្នំពេញ៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥៖ រោងចក្រអង្គរឌែរីប្រូដាក ខូអិលធីឌី ត្រូវបានបើកដំណើរការនៅខែឧសភា ឆ្នាំ២០១៥ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ មកដល់ពេលនេះមានអាយុកាលជិត ១០ ឆ្នាំហើយ។ ក្រុមហ៊ុនបណ្តាក់ទុនប្រមាណជាង 5០ លានដុល្លារ ហើយក៏កំពុងតែស្វែងរកឱកាសបណ្តាក់ទុនលើវិស័យដទៃទៀតដូចជា៖ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះលើផ្ទៃដីប្រមាណ ១,០០០ ហិចតា...
នៅចំកណ្តាលរាជធានីភ្នំពេញ ក្លិននិងរសជាតិឈ្ងុយឆ្ងាញ់របស់ ការ៉េមបែបអ៉ីតាលី Gelato ទើបផលិតថ្មីៗ កំពុងទាក់ទាញអារម្មណ៍អ្នកដើរឆ្លងកាត់។ អតិថិជនឈរមើលដោយអារម្មណ៍ស្រស់ថ្លា និងសប្បាយចិត្ត ខណៈបុគ្គលិកហ៊ុច gelato មួយកែវ ដែលពួកគេប្រហែលជាគិតថា អាចរកបានតែនៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលីតែប៉ុណ្ណោះ— ប៉ុន្តែនេះមិនមែនជាផលិតផលនាំចូលសុទ្ធសាធឡើយ។ នេះគឺ Lagio Gelato ដែលកើត និងផលិតដោយមោទនភាពនៅកម្ពុជា មានគ្រឿងផ្សំ និងរូបមន្តពីប្រទេស...
កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំបានបើកកិច្ចប្រជុំដើម្បី រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោយពីមានការខកខាន នៃសង្រ្គាមឈ្លានពានពីសំណាក់ថៃ មកលើកម្ពុជា ។ លោក ជា វ៉ាន់ចាន់ បានឲ្យដឹងថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ សិក្សា២០២៤-២០២៥នេះ ខេត្តកំពង់ធំ មានសិស្សចូលប្រឡង ចំនួន៥,៧៩១នាក់ ស្រីមានចំនួន៣,៣២០នាក់...