Tsinghua ៖ នេះបើយោងតាមការសិក្សាថ្មីមួយដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Tsinghua បាននិយាយថា ការជក់បារី និងការប៉ះពាល់នឹងផ្សែងបារីត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃភាពគ្មានកូន ការរលូតកូន ការផ្តល់កំណើតកម្រិតទាប ការសម្រាលកូនមិនគ្រប់ខែ និងលទ្ធផលនៃការមានផ្ទៃពោះមិនល្អផ្សេងទៀត យោងតាមការចេញផ្សាយពីគេហទំព័រ China Daily ។ ការសិក្សាបានរកឃើញថា ការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមគូស្វាមីភរិយា ក្នុងនោះប្រពន្ធដែលមានអាយុពី ២០ ឆ្នាំដល់ ៤៩ឆ្នាំ និងដៃគូទាំង២មានទម្លាប់ជក់បារីបាននាំឲ្យបាត់បង់ចំនួនប្រជាជនសរុប...
អាការឈឺក្បាលកើតចេញពីបញ្ហាច្រើនយ៉ាងណាស់ ហើយខាងក្រោមនេះគឺជាមូលហេតុមួយចំនួន ដែលបង្កឲ្យយើងកើតមានអាការឈឺក្បាលដែលយើងពុំបាននឹកនាដល់។ ទំពារស្ករកៅស៊ូៈ ការកម្រើកធ្វើចលនាថ្គាមដើម្បីទំពារស្ករកៅស៊ូគ្រប់ពេលវេលានោះ អាចធ្វើឲ្យសាច់ដុំជុំវិញថ្គាមមានការចុករួយស្រពន់ បង្កឲ្យកើតមានអាការឈឺក្បាល ទាំងផ្នែកមុខ និងផ្នែកខាងក្រោយ។ ការ៉េមៈ បង្កឲ្យកើតមានការត្រជាក់ខ្លាំងនៅក្នុងក្រអូមមាត់បណ្តាលឲ្យសរសៃប្រសាទ ចំនួន២ និងជាលិកានៅបរិវេណនោះបញ្ជូនសញ្ញាឈឺចាប់ទៅកាន់ខួរក្បាល។ អំបិលៈ ការបរិភោគប្រៃខ្លាំង អាចបង្កឲ្យកើតមានអាការឈឺក្បាលមួយចំហៀងឬ ប្រកាំង (Migraine)។ អាការនេះច្រើនកើតឡើងក្រោយពេលយើងបរិភោគប្រៃខ្លាំងមិនបានប៉ុន្មានម៉ោងផង។ កាបូនម៉ូណុកស៊ីដ (Cabon Monoxide)...
មុនគឺជាបញ្ហាដែលតែងតែកើតឡើងនៅលើស្បែក ជាពិសេសស្បែករបស់យុវវ័យ មិនថាបុរសឬស្រ្តីនោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកជំនាញនឹងប្រាប់ថា អ្នកអាចកំចាត់បញ្ហានេះបាន ប្រសិនបើអ្នកចេះថែទាំស្បែកឲ្យបានល្អ។ មូលហេតុដែលនាំឲ្យកើតមុនៈវាកើតឡើងដោយសារតែអ័រម៉ូនភេទនៅក្នុងរាងកាយ ជុំរុញឲ្យក្រពេញខ្លាញ់ ផលិតខ្លាញ់ចេញមកខ្លាំងពេក ហើយមិនអាចជំរុះកោសិកាស្បែកដែលងាប់ៗចោលបាន។មូលហេតុដែលធ្វើឲ្យស្បែកមានបញ្ហាគឺ ភាពតានតឹង ការមានរដូវ ការមានផ្ទៃពោះ ការប្រើប្រាស់ថ្នាំឬបញ្ហាតំណពូជ។ ជាមួយគ្នានេះដែរ មានអ្នកមួយចំនួនជឿថា សូកូឡា និងដំឡូងបារាំងចៀន ជាមូលហេតុដែលនាំឲ្យកើតមុន។ ក៏ប៉ុន្តែបច្ចុប្បន្ន ក្រុមអ្នកស្រាវជ្រាវបាននិយាយថា...
បណ្តាអ្នកទទួលទានស្រា ដែលចង់ដកកាយឆ្ងាយពីគ្រឿងស្រវឹង ឬចង់រំដោះខ្លួនចេញពីការញៀនស្រា អ្នកគួរតែបង្ហូរញើស ដើម្បីប្រឆាំង នឹងជាតិសុរានៅក្នុងរាងកាយ ។ មណ្ឌលព្យាបាលសម្រាប់ អ្នកផ្តាច់គ្រឿងស្រវឹង នៅស្កតឡេន ចក្រភពអង់គ្លេស បានរកឃើញ តាមរយៈការសិក្សាល់អ្នក ដែលមកទទួលការព្យាបាល ច្រើនជាង ១០០០នាក់ថា ការផ្តាច់គ្រឿងស្រវឹង ដោយការឲ្យអ្នកចូលខ្លួនមកតមស្រា ធ្វើការហាត់ប្រាណប្រភេទ ហេរ៉ូនអ៊ីន និងកាយសម្ព័ន្ធព្រមទាំងកីឡាហាត់ យកសាច់ដុំក្នុងរយៈពេល...
ចូលបោះបង់ចោលនូវថ្នាំដុសធ្មេញ ដែលមានជាតិគីមី និងធ្វើឡើងវិញនូវថ្នាំដុសធ្មេញតាមបែបធម្មជាតិ ដោយខ្លួនអ្នក ។ គ្រឿងផ្សំដើម្បីធ្វើថ្នាំដុសធ្មេញនេះ អាចធ្វើឲ្យធ្មេញរបស់ អ្នកសស្អាត ដែលដកស្រង់រូបមន្ត ចេញពី សៀវភៅ “Organic Body Care Recipes ” ដែលត្រូវសសេរដោយ លោកស្រី ស្តេហ្វេនី តួលេស។គ្រឿងផ្សំ: -ម្សៅ បេកឃីង...
ក្រុមអ្នកសិក្សាស្រាវជ្រាវ បាននិយាយថា អ្នកដែលតែងតែបរិភោគប៉ោមជាប្រចាំ នឹងជួយឲ្យមានអាយុកាន់តែវែង ព្រមទាំងជួយទប់ស្កាត់ កុំឲ្យមានសរីរាង្គកាយ ចាស់មុនអាយុ។ ម្យ៉ាងវិញទៀត នៅក្នុងផ្លែប៉ោមមានសារធាតុកាបូលីតភាគច្រើន ហើយមានផលប្រយោជន៍យ៉ាងសំខាន់ ក្នុងការជួយចលនាឈាម និងជួយឲ្យបេះដូងមិនមានសភាពចុះខ្សោយ។ តាមលទ្ធផលក្នុងការសាកស្បងកន្លងមក ចំពោះអ្នកបរិភោគផ្លែប៉ោមជាប្រចាំ គឺមានសម្រស់ក្មេងជាងវ័យ រហូតដល់១៧ឆ្នាំ។ ចំណែកឯអ្នកដែលមិនធ្លាប់ទទួលទានផ្លែប៉ោមសោះ គឺមានរាងកាយចាស់មុនអាយុ ថែមទាំងមានអាយុខ្លីជាងអ្នក ដែលទទួលទានផ្លែប៉ោម ។ ទោះបីជាយ៉ាងណាក្តី...
ស្រ្តីមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុស ងាយនឹងប្រឈមមុខ នឹងការកើតជំងឺផ្តាសាយបំផុត នៅក្រោយពេល សម្រាលកូនរួច ។ ជាមួយគ្នានេះដែរ ករណីកើតជំងឺគ្រុនផ្តាសាយ ក្រោយពេលសម្រាល គឺជារឿងដែលតែងតែកើតឡើងស្ទើរតែទូទៅ ទៅហើយចំពោះស្រ្តីដែលជាម្តាយវ័យក្មេង ។ ក្រុមអ្នកស្រាវជ្រាវបាន ធ្វើការសាកសួរដល់ស្រ្តី ដែលជាម្តាយទាំងអស់ អំពីសុខភាព ស្ថានភាពរាងកាយ និង អាការឈឺចាប់ ព្រមទំាងសុខភាពផ្នែកស្មារតីថែមទៀត ។...
ចេកជាអាហារបំបាត់ ភាពតានតឹងព្រោះចេកសម្បូរដោយអ័រម៉ូន សេរ៉ូថូនីន ណ័ររេភីណេភ្រីន ដែលធ្វើឲ្យរាងកាយបញ្ចេញសារធាតុនៃសេចក្តីសុខ ចេញមកដែលធ្វើឲ្យអ្នកមានអារម្មណ៍ងងុយគេង។ សូកូឡាក្រៅពីមានរសជាតិឆ្ងាញ់ ពិសារហើយសូកូឡាមានសារធាតុផេនីលអេទីឡាមីន យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលធ្វើឲ្យងងុយគេងបានភ្លាមៗនេះមិនរាប់បញ្ចូលទាំងស្ករ និងខ្លាញ់ផ្សេងៗទៀតផង។ នំបុ័ង និងបាយសនៅក្នុងម្សៅស្រិតសមានកាបូអ៊ីដ្រាតប្រភេទខ្លាំងក្លាដែលអាចចូលទៅដល់លំពែងបានភ្លាមៗ និងបញ្ចេញអ៊ីនស៊ូលីន ចេញមកធ្វើឲ្យឈាមមានជាតិស្ករច្រើន ដែលធ្វើឲ្យខួរក្បាលវិលសឺៗគេងលក់ដោយមិនដឹងខ្លួន។ ផលិតផលទឹកដោះគោមិនថាក្រែមទឹកដោះគោជូរ ឬតែទឹកដោះគោទេ មិនគួរទទួលទាននៅពេលរសៀលឡើយ ព្រោះប្រូតេអ៊ីននៅក្នុងទឹកដោះគោ និងបញ្ចេញ អាស៊ីតអាមីណូ ចេញមកហើយនៅពេលដែលរាងកាយមានអាស៊ីដច្រើនពេក...
ជាទូទៅ ទឹកដោះគោ និងទឹកដោះគោជូរសុទ្ធតែសម្បូរដោយស្ទេរ៉ូលពីធម្មជាតិ ដែលជួយកាត់បន្ថយ កូលេស្តូរ៉លមានច្រើននៅក្នុងសណ្តែក គ្រាប់រុក្ខជាតិនិងផ្លែឈើ ប៉ុន្តែក្នុងបរិមាណមិនប្រមាណទេ។ ប្រយោជន៍របស់វាគឺ អាចធ្វើឲ្យរាងកាយ កាត់បន្ថយការបឺតស្រូបកូលេស្តូរ៉ល ពីសាច់សត្វ ដែលប្រៀបដូចជាជួយជំងឺបេះដូងផងដែរ។ ដោយ៖ ហង្ស សុបញ្ញា
បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំ និង ៦ខែ បន្ទាប់ពីជក់បារី រួចចោលកន្ទុយបារីទៅក្នុងបន្ទប់ទឹកលើយន្តហោះ ត្រូវបានគេប្រទះឃើញ។ លោក John Cox អាយុ ៤៦ឆ្នាំ បានធ្វើឲ្យគេភ្ញាក់ផ្អើលរហូតដល់ចុចកណ្ដឹងប្រកាសអាសន្នលើយន្តហោះ Monarch Airbus ក្រោយបោះចោលកន្ទុយបារីទៅក្នុងធុងសំរាមបន្ទប់ទឹក និងបង្កឲ្យមានភ្លើងឆេះក្រដាសផ្សេងទៀត។ បន្ទាប់មក អ្នកបើកយន្តហោះបានប្រកាសអាសន្ន និងបានចុះចតជាបន្ទាន់ ខណៈក្រុមការងារលើយន្តហោះផ្សេងទៀតចូលទៅពន្លត់ភ្លើង។ លោក...