ម្រុំកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងពេល បច្ចុប្បន្នពីគុណសម្បត្តិ របស់វាចំពោះសុខភាព ដោយសារវាមានសមត្ថភាព ជួយព្យាបាលសុខភាព ច្រើនមុខ ដោយវាអាចការពារបញ្ហារលាក បំបាត់សារធាតុអុកស៊ីដកម្ម និងជួយការពារជាលិកា។ គុណសម្បត្តិរបស់ម្រុំមានតាំងពីឬស សម្បកដើម ស្លឹក គ្រាប់ ផ្កា និងផ្លែ។ ខាងក្រោមនេះជាគុណសម្បត្តិទាំង៩ យ៉ាងរបស់ម្រុំ៖ ១.សម្បូរអាហាររូបត្ថម្ភៈ ស្លឹកម្រុំសម្បូរដោយវីតាមីន រ៉ែខនិជ និងអាមីណូអស៊ីដច្រើន។...
(អាមេរិក)៖តាមការពិតអ្នកដែលត្រូវបានគេហៅថាជាមនុស្សខ្ជិល មិនមែនខ្ជិលទាំងស្រុងនោះទេ ដោយឡែកពួកគេគ្រាន់តែមានអារម្មណ៍តក់ស្លុតនៅពេលដែលពូកគេមានកិច្ចការអ្វីមួយដែលត្រូវបំពេញតែប៉ុណ្ណោះ។ នេះបើយោងតាមគេហទំព័រព័ត៌មានសុខភាព Health News ចេញផ្សាយនៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។ នៅពេលខ្លះទៀត វាគឺជាទំលាប់របស់មនុស្សម្នាក់ៗ ដោយពួកគេតែងតែកុហកខ្លួនឯងក្នុងការចែកពេលវេលាដើម្បីធ្វើកិច្ចការទាំងនោះ ហើយជាចុងបញ្ចប់អ្វីដែលពួកគេរំពឹងទុកថានឹងត្រូវធ្វើក៏បានទទួលបរាជ័យ។ ដូច្នេះហើយអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពីវិធីមួយចំនួនដើម្បីឲ្យអ្នកអាចយកជ័យជំនះលើភាពខ្ជិលរបស់អ្នកបាន។ ១.ចងចាំថាអ្នកត្រូវឲ្យរង្វាន់ខ្លួនឯងសំរាប់ភាពជោគជ័យរបស់អ្នកៈ ប្រសិនជាអ្នកបើអ្នកមានកិច្ចការអ្វីមួយដែលត្រូវបំពេញអ្នកត្រូវប្រាប់ខ្លួនងងថា អ្នកនឹងទទួលរង្វាន់បន្ទាប់ពីកិច្ចការមួយនេះត្រូវបានបញ្ចប់ បើទោះបីវាជាកិច្ចការដ៏តូចមួយក៏ដោយ។ ២.គិតអំពីសារសំខាន់នៃគោលដៅ ឬបញ្ហាៈ...
(អាមេរិក)៖ ឈាមហូរចេញពីរន្ធច្រមុះ ឬ ឈាមច្រមុះតែងតែកើតឡើងចំពោះក្មេង ដែលការការហូរឈាមចេញពីប្រមុះបែបនេះមើលទៅគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ក៏ប៉ុន្តែបញ្ហានេះមិនមែនជាបញ្ហាធ្ងន់ធ្ងរឡើយ។ នេះបើយោងតាមគេហទំព័រព័ត៌មាន Yahoo ចេញផ្សាយនៅថ្ងៃច័ន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។ មូលហេតុសំខាន់ៗ ដែលតែងតែធ្វើឲ្យក្មេងៗមានអាការៈឈាមច្រមុះ គឺបណ្តាលមកពីសសៃឈាមរត់នៅត្រង់ភ្នាស់សាច់ច្រមុះ ដោយសារតែការកើតជំងឺផ្តាសាយធំ និងការខំប្រឹងញីសសំបោរចេញមកខាងក្រៅខ្លាំងៗពេក ឬអាចបណ្តាលមកពីការចូលចិត្តខ្វេះរន្ធច្រមុះ ឬអាចមកពីអាការៈចេញអាកាសធាតុក្តៅខ្លាំង។ ទោះបីជាយ៉ាងណាក្តី ជួនកាលសសៃឈាមដែលហូរចេញពីច្រមុះខ្លាំងនោះក៏អាចមានបញ្ហាធ្ងន់ធ្ងរដែរ ដូចជាការហូរឈាមចេញពីផ្នែកដែលជ្រៅនៅក្នុងច្រមុះ...
អ្នកមានជម្ងឺហើមជើងនៅពេលព្រឹក អ្នកនឹងទទួលអារម្មណ៍ថា ជើងមានសភាពធ្ងន់ និង ស្ពឹកស្រពន់ ហើយជួនកាលអ្នកនឹងមានអាការហើមសរសៃលសិកា។ អ្នកត្រូវសំអាតប្រព័ន្ធលសិកាៈ លសិកា ជាធាតុទឹកពណ៌លឿង ឬឥតពណ៌ដែលជ្រាបចេញពីឈាម មានតួនាទីសំខាន់ក្នុងការដឹកនាំគោលិកាក្រហម ប្រូតេអ៊ីន និងខ្លាញ់។ វាបំពេញចន្លោះរវាងជាលិកា និងសរសៃឈាមតូចឆ្មារ វាផ្ទេរកាកសំណល់ កោសិកា។ ដំណើររត់មិនល្អរបស់លសិកា បណ្តាលឲ្យមានដំណើរការជ្រាបទឹកនៅក្នុងជាលិកា។ ការប្រើប្រាស់រុក្ខជាតិ ឱសថអាចកាត់បន្ថយភាពជ្រាបទឹកនៃសរសៃឈាមតូចឆ្មា និងអាចបង្កើនភាពរឹងមាំដល់សរសៃឈាម។...
១ផឹកទឹកស្អាតឲ្យបានច្រើនៈ យ៉ាងហោចណាស់ ១ថ្ងៃ ២លីត្រ ឡើងទៅ។ ២អាហារដែលទទួលទានៈ គួរតែជាពួកសម្ល បន្លែផ្សេងៗដែលសំបូរទៅដោយជាតិវីតាមីន និងខនិជ។ ដោយសារតែអាហារប្រភេទនេះ ជាអាហារដែលផ្តល់ ថាមពលរាងកាយតិច ដែលមិនបង្កឲ្យកើតការ សន្សំរបស់កសិកាខ្លាញ់។ វីតាមីន និងខនិជ ជាសារធាតុជួយឲ្យរាងកាយដុតបំផ្លាញសារធាតុខ្លាញ់ស្រួលឡើងទៀតផង។ ជាងនេះទៅទៀត ជាតិសរសៃ កាកអាហារក្នុងបន្លែ នឹងជួយឲ្យរហ័សឆ្អែត និងបឺតស្រូបយកជាតិខ្លាញ់លើស...
អ្នកដែលមានអាការៈឆ្អល់ពោះ និងមានអារម្មណ៍ឈឺ ផ្នែកខាងលើ ដែលបង្កឲ្យណែនពោះនិងមានខ្យល់ក្នុងពោះ និងត្រូវបញ្ចេញភើជាញឹកញាប់ ។ អ្នកខ្លះទៀត អាចមានអាការៈរមូលពោះ ក្អួតចង្អោរឆាប់ឆ្អែត ឬមានអាការៈចុកណែន ពោះដោយគ្រាន់ តែបរិភោគបន្តិចបន្តួច រីឯអ្នកខ្លះទៀត បញ្ចេញអាការៈក្រហាយត្រង់ បរិវេណដើមទ្រូង។ មូលហេតុនៃអាការៈទាំងអស់នេះ អាចកើតពីហេតុផល ច្រើនយ៉ាងរួមមាន៖ ១-រោគក្នុងប្រព័ន្ធផ្លូវអាហារ ដូចជារោគដំបៅក្នុងក្រពះអាហារ រលាកក្រពះអាហារ មហារីកក្រពះអាហារ...
អាមេរិក ៖ អ្នកស្រាវជ្រាវ បាននិយាយថា អ្នកដែលដេកតិចជាង៦ ម៉ោងនៅពេលយប់ ប្រឈមមុខខ្ពស់ នឹងការកើនឡើង ជាតិស្ករ ក្នុងឈាមដែលជាមូលហេតុ នាំឲ្យកើតរោគទឹកនោមផ្អែម។ ពួកគេក៏បានរកឃើញដែលថា អ្នកដែលមិន បានដេកគ្រប់គ្រាន់ នៅក្នុងអំឡុងពេលធ្វើការ មានអត្រាខ្ពស់ ជាងអ្នកធម្មតារហូតដល់៥ដង ក្នុងការកើតមានភាពមិនប្រក្រតី ដែលនាំឲ្យកើតជម្ងឺទឹកនោម ផ្អែមប្រភេទពីរបាន។ ប្រមាណមួយភាគបី នៃមនុស្សពេញវ័យនៅក្នុង...
អាការជម្ងឺមួយចំនួនរបស់អ្នក អាចកែ ខៃបានដោយអាហារ មួយចំនួនធ្វើឲ្យអាការ មានភាពធូរស្បើយ ដោយមិនចាំបាច់ពឹង ពាក់លើថ្នាំ ពេទ្យទាំងស្រុងពេកទេ។ 1) អាការអស់កម្លាំង ៖ ភាគច្រើនបណ្តាលមកពីខ្វះជាតិដែក ជាពិសេសស្ត្រី ទើបនឹងផុតរយៈពេលមានរដូវថ្មីៗ។ អាហារដែលអាចជួយអ្នកបានគឺ បាយអង្ករសំរូប នំបុ័ងអូវីត ផាស្តា សណ្តែក បន្លែពណ៌បៃតង ក្រូចឪឡឹក ស្ត្រប៊ឺរី...
ជម្ងឺឈឺមួយចំហៀង ក្បាលជាជម្ងឺមួយ ដែលកើតពីការជំរុញ ម៉្យាងបង្កឲ្យកើតជម្ងឺនេះ ក្នុងនោះរួមមានអាហារ អរម៉ូន ភាពតានតឹងក្នុងអារម្មណ៍ និងសភាពខ្យល់អាកាស។ ទាំងអស់នេះសុទ្ធតែជាហេតុនាំឲ្យ សរសៃឈាមក្រហមត្រង់បរិវេណក្បាល និងត្រង់កញ្ជឹងក រួមយ៉ាងឆាប់រហ័ស ធ្វើឲ្យបរិវេណឈាម និងអុកស៊ីសែន ទៅទ្រទ្រង់ខួរក្បាលមិនគ្រប់គ្រាន់។ ជាទូទៅជម្ងឺនេះតែងតែកើតឡើងទៅលើ៖ -ស្ត្រីដែលមានអាយុចន្លោះពី ២៥ ទៅ ៤០ឆ្នាំ ដែលអរម៉ូនភេទមានកម្រិតចុះថយ ឯបុរសក៏អាចកើតមានអាការៈនេះប្រហាក់ប្រហែលគ្នាដែរ។...
១.អាហារដែលធ្វើពីម្សៅ និងស្ករៈ អ្នកជម្ងឺទឹកនោមផ្អែមមិនចាំបាច់តមអាហារទាំងពីរមុខនេះទេ ប៉ុន្តែត្រូវទទួលទានក្នុងបរិមាណសមរម្យ ព្រោះថាអាហារដែលធ្វើពីម្សៅ និងស្ករ គឺជាប្រភពថាមពលយ៉ាងសំខាន់។ ប៉ុន្តែចំណុចដែលគួរឲ្យយកចិត្តទុកដាក់នោះគឺអ្នកគួរទទួលទានអាហាធ្វើពីម្សៅដែលមានកាកសរសៃអាហារ ដូចជាអង្ករសំរូប ឬនំបុ័ងហូលវីតជាដើម ព្រោះថាជាតិកាកសរសៃអាហារអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបាន។ ដូច្នេះអ្នកគួរទទួលទានបាយ ប្រមាណ ២ ទៅ ៣វែកក្នុងមួយថ្ងៃ។ 2.បន្លែៈ មានបន្លែមួយចំនួនដែលអ្នកពុំអាចទទួលទានច្រើនពេកនោះទេដូចជា ល្ពៅ ដំឡូងបារាំង ដំឡូងជ្វា ត្រាវ...