បរទេស៖ លោក Bastian Schwark ប្រធានផ្នែកថាមពលនៅការិយាល័យសហព័ន្ធ សម្រាប់ការផ្គត់ផ្គង់សេដ្ឋកិច្ចជាតិរបស់ប្រទេសស្វីស បាននិយាយថា ស្ថាប័នវេជ្ជសាស្រ្តរបស់ប្រទេសស្វីសអាចពិចារណា ឱ្យកាត់បន្ថយការប្រើប្រាស់អគ្គិសនី ចំពេលមានវិបត្តិថាមពលកាន់តែអាក្រក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Schwark បានប្រាប់កាសែតស្វីស Neue Zürcher Zeitung...
អាហ្សង់ទីន៖ អង្គការសុខភាពពិភពលោក បាននិយាយថា ខ្លួនកំពុងតាមដានស្ថានភាព បន្ទាប់ពីការធ្វើតេស្ត មិនបានកំណត់អត្តសញ្ញាណមូលហេតុ ប៉ុន្តែឥឡូវនេះអាជ្ញាធរជឿថា ពួកគេដឹងពីអ្វីដែលនៅពីក្រោយករណីនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ ជំងឺ Legionnaires ត្រូវបានគេជឿថា ជាមូលហេតុនៃការផ្ទុះឡើង នៃជំងឺរលាកសួត ដែលបានសម្លាប់មនុស្ស ៤ នាក់ក្នុងប្រទេសអាហ្សង់ទីន។ រហូតមកដល់ពេលនេះ មានករណីចំនួន ១១ ត្រូវបានគេរាយការណ៍ថា...
អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ការធ្វើតេស្តិ៍មហារីកស្បូន ត្រួសត្រាយផ្លូវអាចកាត់បន្ថយពេលវេលា ដើម្បីធ្វើរោគវិនិច្ឆ័យស្ត្រីមានជំងឺ និងកាត់បន្ថយតម្រូវការសម្រាប់នីតិវិធី រោគវិនិច្ឆ័យដែលរាតត្បាតបន្ថែមទៀត។ ការស្រាវជ្រាវបានចេញផ្សាយលើ Journal of Clinical Oncology បានរកឃើញថា ការធ្វើតេស្តិ៍ PCR មានតម្លៃទាបយកគំរូពីមាត់ស្បូន ឬទ្វារមាសអាចរកឃើញ មហារីកស្បូនដោយជោគជ័យ។ បច្ចុប្បន្ននេះ នៅចក្រភពអង់គ្លេស...
អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ការធ្វើតេស្តិ៍រកមេរោគ COVID-19 ជាប្រចាំក្នុងចំណោម NHS និងអ្នកធ្វើការតាមផ្ទះនៅប្រទេសអង់គ្លេស ដែលមិនមានរោគសញ្ញា រួមជាមួយនឹងអ្នកជំងឺមួយចំនួន នឹងត្រូវបានផ្អាកចាប់ពីថ្ងៃទី ៣១ ខែសីហា ដោយសារអត្រាករណី និងការសម្រាកព្យាបាល នៅមន្ទីរពេទ្យធ្លាក់ចុះ។ នាយកដ្ឋានសុខភាព និងថែទាំសង្គមបាននិយាយថា ប៉ុន្តែការធ្វើតេស្តិ៍ Asymptomatic នឹងនៅតែមានសម្រាប់អ្នកដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ...
បរទេស៖ នេះបានក្លាយទៅជា ករណីដំបូងបំផុត លើសកលលោកហើយនៅពេលដែល បុរសជនជាតិអ៊ីតាលីម្នាក់ ត្រូវបានកាសែតចេញផ្សាយថាបានឆ្លងមេរោគ និងវិរុសចំនួន៣មុខ ក្នុងពេលដំណាលគ្នា។ យោងតាមសារព័ត៌មាន rt.com ដែលបានចេញផ្សាយ កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាបុរសវ័យ៣៦ឆ្នាំ ជនជាតិអ៊ីតាលីម្នាក់បានចំណាយពេលប្រមាណ ជា៥ថ្ងៃនៅក្នុងប្រទេសអេស្បាញ កាលពីខែមិថុនាកន្លងមកហើយ ក៏បានមានអក្ការៈឈឺបំបពង់ក និងឈឺក្បាល នៅរយៈពេល៩ថ្ងៃក្រោយមក។ ក្នុងពេលដែលបានតេស្តឃើញ វិជ្ជមានកូវីដ អក្ការៈធ្ងន់ធ្ងរហើយនោះ...
សិង្ហបុរី៖ ដោយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យថា រដ្ឋាភិបាលនឹងលុបចោលច្បាប់ស្តីពីការរួមភេទរវាងបុរស ដោយលើកឡើងពីការផ្លាស់ប្តូរអាកប្បកិរិយារបស់សង្គម។ ប៉ុន្តែលោក លី ដែលបានប្រកាសលុបចោលបទប្បញ្ញត្តិ នៃក្រមព្រហ្មទណ្ឌក្នុងសម័យអាណានិគម ក្នុងអំឡុងពេលសុន្ទរកថាថ្ងៃបុណ្យជាតិ បានលើកឡើងថា ប្រទេសសិង្ហបុរី នឹងបន្តកំណត់ការរៀបការជារវាងបុរស និងស្ត្រី។ លោកបានឲ្យដឹងនៅក្នុងសុន្ទរកថា ដែលធ្វើឡើងបន្ទាប់ពីថ្ងៃទី០៩ ខែសីហា ហើយត្រូវបានគេចាត់ទុកថាជាសុន្ទរកថា...
អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បាននិយាយថា តារាចម្រៀង R&B ត្រូវបានកាត់ទោសឲ្យជាប់គុក ៣០ ឆ្នាំរួចមកហើយ ពីបទប្រើប្រាស់កេរ្តិ៍ឈ្មោះរបស់ខ្លួន ដើម្បីបំពានផ្លូវភេទ លើអ្នកគាំទ្រវ័យក្មេងនោះ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ ការកាត់ទោសរឿងអាសអាភាសកុមារ កាលពីឆ្នាំ ២០០៨ និងទាក់ទាញក្មេងស្រីឲ្យរួមភេទ។ ព្រះរាជអាជ្ញាបាននិយាយថា ការកាត់ក្តីរបស់ R Kelly លើការចោទប្រកាន់ថា...
ទីក្រុងញូវយ៉ក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា មេរោគជំងឺស្វិតដៃជើង ត្រូវបានគេរកឃើញ នៅក្នុងទឹកស្អុយរបស់ទីក្រុងញូវយ៉ក ខណៈមន្ត្រីសុខាភិបាលនិយាយថា វាកំពុងរីករាលដាលយ៉ាងស្ងប់ស្ងាត់ ក្នុងចំណោមមនុស្សដែលមិនបានចាក់វ៉ាក់សាំង។ យោងតាមទីក្រុង និងមន្ទីរសុខាភិបាលរដ្ឋញូវយ៉ក បានឲ្យដឹងថា វត្តមានរបស់មេរោគក្នុងទឹកសំណល់ បង្ហាញពីការចរាចរនៅតំបន់ ដែលអាចកើតមាន។ ទោះបីជាជំងឺនេះមិនត្រូវបានគេឃើញ នៅសហរដ្ឋអាមេរិក រយៈពេលមួយទសវត្សរ៍ក៏ដោយ ក៏មនុស្សម្នាក់នៅទីក្រុងញូវយ៉ក បានទទួលរងនូវភាពខ្វិនកាលពីសប្តាហ៍មុន ដោយសារតែការឆ្លងជំងឺស្វិតដៃជើង...
អង់គ្លេស៖ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកបួសជាស្ត្រីមើលឃើញថា ហានិភ័យនៃការបាក់ឆ្អឹងត្រគាកកើនឡើង ៣៣ភាគរយបើប្រៀបធៀបទៅនឹងអ្នកទទួលទានសាច់ ដោយពួកគេបាននិយាយថា ហេតុផលអាចកើតមាន សម្រាប់បញ្ហានេះអាចជារបបអាហារបួស ដោយសារសារធាតុចិញ្ចឹមតិច ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងសុខភាពឆ្អឹង និងសាច់ដុំយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ នេះបើយោងតាមការសិក្សាថ្មីមួយ បាននិយាយថា ស្ត្រីដែលធ្វើតាមរបបអាហារបួសទំនងជា នឹងបាក់ឆ្អឹងត្រគាករបស់ពួកគេនៅពេលក្រោយក្នុងជីវិត ។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Leeds បានរកឃើញថា អ្នកបួសជាស្ត្រីឃើញហានិភ័យ នៃការបាក់ឆ្អឹងត្រគាកកើនឡើង...
អង់គ្លេស៖ អ្នកវិទ្យាសាស្ត្របង្ហាញពីមនុស្សប្រហែល ៥,០០០នាក់ត្រូវបានគេគិតថា កំពុងរស់នៅជាមួយជំងឺសរសៃប្រសាទម៉ូទ័រ “Motor Neurone” នៅទូទាំងចក្រភពអង់គ្លេស ហើយអាយុពួកគេសង្ឃឹមរស់ជាមធ្យមតែប៉ុណ្ណោះ បន្ទាប់ពីការចាប់ផ្តើមនៃរោគសញ្ញាប្រហែល ៣ ឆ្នាំ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ អ្នកស្រាវជ្រាវជឿថា ពួកគេបានរកឃើញការព្យាបាលសក្តានុពលថ្មី គួរឲ្យរំភើបសម្រាប់ជំងឺសរសៃប្រសាទម៉ូទ័រ (MND) ជាមួយនឹងថ្នាំប្រើជាទូទៅសម្រាប់ការព្យាបាល សុខភាពផ្សេងទៀត។ MND គឺជាក្រុមនៃជំងឺដ៏កម្រ ដែលបំផ្លាញកោសិកាហៅថា “ណឺរ៉ូនម៉ូទ័រ”...