ជំងឺគាំងបេះដូង គឺជាជំងឺគ្រោះថ្នាក់ម្យ៉ាង ដែលអាចគំរាមកំហែង ដល់អាយុជីវិតយើងបាន ។ ក្រៅពីការ ថែរក្សាសុខភាព អោយបានល្អ ដោយរក្សាទម្លាប់នៃការហាត់ប្រាណ និង ទទួលទានរបបអាហារ ដែលផ្តល់ផលល្អចំពោះសុខភាព យើងក៏មានផងដែរនូវវិធានការណ៍ ក្នុងការបង្ការវា ។ក្នុងនោះ គេជឿថា មានភេសជ្ជៈ៩ប្រភេទ ដែលអាចជួយអ្នក ក្នុងការកាត់បន្ថយនូវ អត្រាប្រឈមនឹងជំងឺគាំងបេះដូងនេះបានផងដែរ។ ភេសជ្ជៈទាំងនោះ រួមមានដូចជា៖...
ការខាំ ឬ ទិចដោយសត្វមានពិស ត្រូវតែមានការជួយសង្គ្រោះជាបន្ទាន់ ដើម្បីជៀសវាងការជ្រៀបពិសចូលក្នុងសារពាង្គកាយ ដែលអាចនាំឲ្យបាត់បង់ជីវិត។ ដោយឡែកអត្ថបទនេះនឹងបង្ហាញអ្នកនូវការយល់ដឹងមួយចំនួនអំពីសត្វមានពិសនិង វិធីការពារដើម្បីឲ្យរួចផុតពីគ្រោះថ្នាក់។ សត្វពស់នៅលើលោកនេះ មានសត្វពស់ប្រហែល ២៣០០ប្រភេទដែលភាគច្រើនជាពស់មានពិស ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីវាបានចឹក។ មួយវិញទៀត បន្ទាប់ពីពស់មានពិសចឹកហើយ វាបានធ្វើឲ្យមុខរបួសហើមប៉ោង ព្រមទាំងការឈឺចុកចាប់យ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ពិសរបស់វាធ្វើឲ្យមានផលប៉ះពាល់ដល់ផ្លូវដង្ហើម និងធ្វើឲ្យឈាមឡើងខាប់ដែលជាហេតុធ្វើឲ្យអ្នករងរបួសស្ទះសរសៃឈាមស្លាប់។ ដោយឡែកនៅពេលដែលមានពស់ចឹកអ្នកត្រូវសង្គ្រោះអ្នករងរបួសជាបន្ទាន់ជៀសវាងការរីករាលដាលនៃពិស។ អ្នកត្រូវឲ្យអ្នករងរបួសគេងឲ្យត្រង់ខ្លួន...
ជុំវិញបញ្ហាថែរក្សាសម្ភស្ស នៅមានបញ្ហាជាច្រើន ដែលមិនទាន់ស្រុះស្រួលគ្នា អ្នកខ្លះឲ្យដំបូន្មានថាអ្វីដែល្អ តែអ្នកផ្សេងបែរ ជាយល់ថា មិនល្អទៅវិញ ។ ដើម្បីជាជំនួយដល់មិត្តនារីទាំងឡាយ សម្រាប់ការពិចារណា ទស្សនាវដ្តី ផ្នែកសម្ភស្ស Femme Actuelle បានធ្វើការពន្យល់ថា ៖ ១. កាត់សក់ដើម្បីសក់ឆាប់វែង ចំហុយសក់ដើម្បីឲ្យសក់ជាប់បានយូរ មិនឆាប់រង្គោះឬ ?ចំលើយគឺមិនមែនទេ! សក់ដុះលូតលាស់...
ពិតណាសថា ភាពចាស់ជរាកើតឡើងទៅតាមធម្មជាតិ ប៉ុន្តែអត្រាចុះខ្សោយឬ ភាពចាស់ជរារបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ។លោកអ្នកអាចធ្វើការសង្កេតទៅលើបុគ្គលពីរនាក់ដែលមានអាយុ ៦០ ឆ្នាំដូចគ្នា ។ បុគ្គលទី១ មើលទៅចាស់ទ្រុធទ្រោម ពិការ និងមិនអាចពឹងខ្លួនឯងបាន ចំនែកបុគ្គលម្នាក់ទៀតបែរជានៅមានកម្លាំងមាំមួន ដូចទើបតែមានអាយុ ៥០ឆ្នាំ ហើយគាត់អាចធ្វើការបានធម្មតាដូចគេឯងដូច្នោះដែរ ។ នេះជាការបង្ហាញថា ប្រាកដជាមានមូលហេតុអ្វីម្យ៉ាង ទើបបានធ្វើឲ្យបុគ្គលម្នាក់ៗឆាប់ចាស់ដូច្នេះ ។កត្តាទាំងនោះមានដូចខាងក្រោម ៖...
នៅលើរាងកាយរបស់យើង តើយើងមិនអាចប៉ះកន្លែងណាខ្លះ? ហេតុអ្វីទៅ?ពេលអ្នករមាស់ មិនថានៅទីណាទេ គឺអ្នកប្រាកដជាយកដៃអេះហើយ មែនទេ? ដោយអូតូម៉ាទិក យើងនឹងយកដៃអេះកន្លែងទាំងនោះ ដោយមិនបានគិតវែងឆ្ងាយឡើយ។ ប៉ុន្តែ តើអ្នកមានដឹងទេថា មានកន្លែងខ្លះ អ្នកមិនគួរយកដៃទៅប៉ះញឹកញាប់នោះទេ ពីព្រោះ វាអាចធ្វើឲ្យអ្នកឈឺ ឬឆ្លងមេរោគបាន។ខាងក្រោមនេះ គឺជាកន្លែងមួយចំនួន ដែលអ្នកមិនគួរយកម្រាមដៃប៉ះនោះឡើយ ៖១. ខាងក្នុងត្រចៀក ពីព្រោះ ការរុកចូលជ្រៅ...
ហុងកុង ៖ មន្ត្រីសុខាភិបាល កំពូលរបស់ទីក្រុងបាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងហុងកុងនឹង ហាមឃាត់ការកាន់កាប់ និងប្រើប្រាស់ធុងបារីអេឡិច ត្រូនិកនៅទីសាធារណៈ នៅពាក់កណ្តាលឆ្នាំ ២០២៦ ខណៈដែលរដ្ឋាភិបាល បានជំរុញទៅមុខជាមួយនឹងរបៀបវារៈប្រឆាំងនឹងថ្នាំជក់របស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។ ការជក់បារីនៅតែជារឿងធម្មតា នៅទីក្រុងហុងកុង ទោះបីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុចិនបានហាមឃាត់ការនាំចូល ផលិត និងលក់បារីអេឡិចត្រូនិច...
បើសិនជាអ្នកធ្លាប់មានអារម្មណ៍ថា អ្នកមិនអាចដកដង្ហើមបានគ្រប់គ្រាន់ទេ នោះមានន័យថា ជាការពិបាកដកដង្ហើមហើយ ។ ការពិបាកដកដង្ហើម អាចជាសញ្ញាមួយ នៃបញ្ហាសុខភាព ដែលវាច្រើនតែទាក់ទងនឹងជំងឺបេះដូង ឬសួត ។ ប៉ុន្តែអ្នកក៏អាចធ្លាប់មានការ ពិបាកដកដង្ហើមនេះ បណ្តោះអាសន្ន ក្រោយពីហាត់ប្រាណហត់ខ្លាំងដែរ ។អាការៈសំខាន់ នៃការពិបាកដកដង្ហើម គឺដង្ហើម ឬចង្វាក់ដង្ហើមញ៉ាប់ ។ វាអាចកើតឡើងយូរបំផុតរយៈពេលមួយនាទី ឬពីរនាទីក្រោយពីធ្វើសកម្មភាពខ្លាំងពេក។...
ជំងឺរលាកស្រោមសួត គឺជាការរលាកនៃជាលិការវាងសួត និងឆ្អឹងជំនី។រោគសញ្ញានៃជំងឺរលាកស្រោមសួតរោគសញ្ញាទូទៅបំផុតនៃការរលាកស្រោមសួត គឺការឈឺទ្រូងស្រួចស្រាវ នៅពេលអ្នកដកដង្ហើមយ៉ាងជ្រៅ។ ជួនកាល អ្នកក៏អាចមានអារម្មណ៍ឈឺចាប់ក្នុងស្មាផងដែរ។ ការឈឺចាប់ អាចនឹងកាន់តែអាក្រក់ នៅពេលដែលអ្នកក្អក និងកណ្តាស់។ វាអាចត្រូវបានធូរស្រាលដោយការដកដង្ហើមរាក់ៗ។រោគសញ្ញាផ្សេងទៀតរួមមាន ការដង្ហើមខ្លី និងក្អកស្ងួត។ ពេលត្រូវទៅជួបគ្រូពេទ្យសូមទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកមានការឈឺចាប់ទ្រូង ឬរោគសញ្ញាដទៃទៀតនៃជំងឺនេះ។ ជាទូទៅ គេអាចវិភាគរោគវិនិច្ឆ័យបានតាមរយៈរោគសញ្ញារបស់អ្នក។ គ្រូពេទ្យរបស់អ្នកនឹងស្តាប់សំលេងនៅតំបន់ទ្រូងរបស់អ្នក។ ការធ្វើតេស្តបន្ថែមទៀតប្រហែលជាត្រូវការជាចាំបាច់ ដើម្បីស្វែងយល់ថាតើអ្វីដែលបណ្តាលឲ្យមានជំងឺនេះ...
ថ្នាំព្យាបាលជំងឺហឺតអាចបន្ថយអាការៈ និងពង្រឹងដល់ជីវិត រស់នៅបានកាន់តែប្រសើរ។ អត្ថប្រយោជន៍ នៃការគ្រប់គ្រងជំងឺហឺត បានល្អនោះមានដូចជា ៖ជួយឲ្យការដកដង្ហើមកាន់តែល្អជាងមុន បង្កើនសមត្ថភាព ដើម្បីអាចមាន លទ្ធភាពចូលរួមលេងកីឡា និងសកម្មភាពរាង កាយផ្សេងៗទៀតបាន គេងលក់កាន់តែស្រួល ជាងមុន មិនបាច់មានបញ្ហា ដកដង្ហើមលឺដូចហួច និងក្អកដូចមុនទៀតទេចៀសវាងការសម្រាក ក្នុងមន្ទីរពេទ្យ ៕
ក្រុមអ្នកស្រាវជ្រាវជនជាតិ អាមេរិកបាននិយាថា ការទទួលទានវីតាមីន D អាចជួយឲ្យកុមារ ដែលមានទំងន់ធាត់ជ្រុលនិងមនុស្សពេញវ័យ គ្រប់គ្រងកំរិតជាតិស្ករនៅ ក្នុងឈាម បានយ៉ាងប្រសើរ ដែលវាប្រហែលជាអាច ជួយកាត់បន្ថយ អត្រានៃការកើត ជំងឺទឹកនោមផ្អែម។ លោក Catherine Peterson មកពីមហាវិទ្យាល័យ Missouri និងក្រុមការងាររបស់គាត់ បានធ្វើការសិក្សាទៅលើកុមារ ដែលមានទំងន់ធាត់ជ្រុល ដែលនឹងអាច...